ប្រធានាធិបតី​អាមេរិក​លោក ចូ បៃដិន (Joe Biden) កាល​ពី​ថ្ងៃ​ចន្ទ​បាន​និយាយ​អំពី​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​ដែល​លោក​មាន​ជាមួយ​លោក បេន​ចាមីន នីតានីយ៉ាហ៊ូ (Benjamin Netanyahu) របស់​អ៊ីស្រាអែល ដោយ​លើកឡើងថា​លោកនាយក​រដ្ឋមន្ត្រី​ស្ថិត​នៅក្នុង«កន្លែង​ដ៏​លំបាក» ហើយ​ថា​អ្នក​ទាំង២ ​មាន​ចំណែក​នៃ​ការខ្វែងគំនិត​គ្នា​ជាច្រើន​ឆ្នាំនិង​បច្ចុប្បន្ន។

ប្រធានាធិបតី​​​សហរដ្ឋ​អាមេរិក​ បាន​និយាយ​នៅឯ​ពិធី​ទទួលភ្ញៀវ​នៅ​សេត​វិមាន​សម្រាប់​ពិធីបុណ្យ Hanukkah របស់​ជនជាតិ​ជ្វី​ហ្វ បាន​រំឭក​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់​លោក​ជាមួយ​លោក នីតានីយ៉ាហ៊ូ ។

គាត់​បាន​កត់សម្គាល់ថា​គាត់​បានធ្វើ​សិលាចារឹក​នៅលើ​រូបថត​ចាស់​របស់​បុរស​ ២​នាក់​ដោយ​ប្រើ​ឈ្មោះ​ហៅ​ក្រៅ​សម្រាប់​មេដឹកនាំ​អ៊ីស្រាអែល។


«ខ្ញុំ​បាន​សរសេរ​នៅលើ​កំពូល​របស់​វា​ថា 'Bibi ខ្ញុំ​ស្រឡាញ់​អ្នក ប៉ុន្តែ​ខ្ញុំ​មិន​យល់ស្រប​នឹង​ពាក្យ​អាក្រក់​ដែល​អ្នក​ត្រូវ​និយាយ​ទេ»។

​ដោយការ​ទទួល​បាន​​ការ​អបអរសាទរ​ពី​ទស្សនិកជន​ភាគច្រើន​ជា​ជនជាតិ​ជ្វី​ហ្វ​​នៅ​ឯ​កម្មវិធី​នោះ លោក ចូ បៃដិនបាន​និយាយ​ថា៖«វា​ដូចគ្នា​នៅថ្ងៃនេះ​អ៊ីស្រាអែល​ស្ថិតក្នុង«កន្លែង​ដ៏​លំបាក» ហើយ​ថា «ខ្ញុំ​មាន​ភាពខុសគ្នា​ជាមួយនឹង​ការដឹកនាំ​របស់​អ៊ីស្រាអែល​មួយចំនួន»។


លោក​មិនបាន​រៀបរាប់​លម្អិត​អំពី​ភាពខុសគ្នា​រវាង​បុរស​ទាំង២ ​នេះ​ទេ ទោះបីជា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ពួកគេ​​បានរួម​បញ្ចូល​បញ្ហា​ដែល​លាតសន្ធឹង​លើ​សង្គ្រាម​បច្ចុប្បន្ន​ប្រឆាំងនឹង​ក្រុម​ហា​ម៉ាស់​និង​អ្វី​ត្រូវ​ធ្វើក្រោយសង្គ្រាម​ចំពោះ​​ប៉ា​ឡេ​ស្ទី​ន។

លោក បៃ​ដិនបានទទួល​រង​​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការគាំទ្រ​របស់គាត់​លើ​ការឆ្លើយតប​របស់​អ៊ីស្រាអែល​ចំពោះ​ការវាយប្រហារ​ឆ្លង​ព្រំដែន​កាលពី​ថ្ងៃទី៧ ខែតុលា របស់​ក្រុម​ហា​ម៉ាស់ នៅពេលដែល​ពួក​សកម្មប្រយុទ្ធ​បានសម្លាប់​មនុស្ស ១២០០ នាក់ និង​បាន​ចាប់​ចំណាប់ខ្មាំង​ចំនួន ២៤០ នាក់។ នេះ​បើ​យោងតាម​ចំនួន​សរុប​របស់​អ៊ីស្រាអែល។ ចំណាប់ខ្មាំង​ប្រហែល ១០០ នាក់ ​ត្រូវបាន​ដោះលែង​ចាប់តាំងពី​ពេល​នោះមក។

ការវាយប្រហារ​សងសឹក​របស់​អ៊ីស្រាអែល​បានសម្លាប់​មនុស្ស ១៨២០៥នាក់ និង​របួស​ជិត ៥០០០០នាក់។ នេះ​បើ​យោងតាម​ក្រសួងសុខាភិបាល​តំបន់​ហ្គា​ហ្សា ដោយបាន​ធ្វើការ​ស្តីបន្ទោស​យ៉ាងខ្លាំង​នៅក្នុង​សហរដ្ឋអាមេរិក។

លោក បៃដិន​បាន​ប្រាប់​ប្រជាជន​ជ្វី​ហ្វ​ដែល​ប្រារព្ធ​ថ្ងៃ​ឈប់សម្រាក​នៅ​សេត​វិមាន​ថា ភាព​ខុស​គ្នា​​ជាមួយនឹង​ការដឹកនាំ​របស់​អ៊ីស្រាអែល ការប្តេជ្ញាចិត្ត​របស់គាត់​ចំពោះ«រដ្ឋ​ជ្វី​ហ្វ​ឯករាជ្យ​គឺ​មិនអាច​រង្គោះរង្គើ​បានទេ»។

លោក​បាន​បន្ថែមថា៖ «មនុស្សម្នា​​ទាំងឡាយ​អើយ បើ​គ្មាន​អ៊ីស្រាអែល​ទេ វា​នឹង​មិនមាន​សាសន៍​យូ​ដា​ក្នុង​លោក​នេះ​ដែលមាន​សុវត្ថិភាព​ទេ»។

លោក​បាន​និយាយថា ជំនួយ​ដល់​អ៊ីស្រាអែល​​ នឹង​បន្ត​រហូតដល់​ក្រុម​ហា​ម៉ាស់​ត្រូវបាន​បំផ្លាញ​ដល់​ឫសគល់ ប៉ុន្តែ​បាន​ព្រមាន​ថា​មតិសាធារណៈ​អាច​ផ្លាស់ប្តូរ​ផ្លូវ​ធ្ងន់ធ្ងរ​សម្រាប់​សន្តិសុខរ​បស់​អ៊ីស្រាអែល។

លោក បៃ​ដិន បាន​និយាយថា៖«យើង​ត្រូវតែ​ប្រុងប្រយ័ត្ន។ ពួកគេ​ត្រូវតែ​ប្រុងប្រយ័ត្ន។ មតិសាធារណៈ​របស់​ពិភពលោក​ទាំងមូល​អាច​ផ្លាស់ប្តូរ​​ត្រឹម ១​យប់។ យើង​មិនអាច​អនុញ្ញាតឱ្យ​វា​កើតឡើង​បានទេ»។​

លោក បៃដិនបាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើការ​ដើម្បី​ដោះលែង​ចំណាប់ខ្មាំង​ដែល​​នៅតែ​ឃុំខ្លួន​នៅ​ហ្គា​ហ្សា បង្កើនល្បឿន​ជំនួយ​មនុស្សធម៌​ដល់​ប៉ា​ឡេ​ស្ទី​ន និង«សង្កត់ធ្ងន់​ទៅ​​មិត្ត​អ៊ីស្រាអែល​របស់​យើង ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ជីវិត​ជន​ស៊ីវិល»៕​