ប្រឈម​ការ​រាំងខ្ទប់​របស់​រដ្ឋ​សភា ​និង​ព្រឹទ្ធសភា​លើ​ការអនុម័ត​ច្បាប់​ថវិកា​ ដែល​នឹង​អនុញ្ញាតឱ្យ​រដ្ឋបាល​លោក​ប្រធានា ធិបតី​ចូ បៃ​ដិ​ន (Joe Biden)​ ផ្តល់​កញ្ចប់​ជំនួយ​យោធា​យ៉ាងហោច​តម្លៃ​ជាង ​៦០ ​ពាន់​លាន​ដុល្លារ​ សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ​ក្រោយនេះ ប្រធានាធិបតី អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskiy)​ បាន​ទៅ​ជាន់ដី​អាមេរិក​ដើម្បី​បញ្ចុះបញ្ចូល​សមាជិក​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ប្រទេស​មហាអំណាច​នេះ​ដើម្បី​អនុម័ត​កញ្ចប់​ថវិកា​ដ​ល់​ខ្លួន​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​សហរដ្ឋអាមេរិក យោង​សេចក្តីរាយការណ៍​នានា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ​ថ្ងៃ​អង្គារ​បានធ្វើ​ដំណើរ​ចូលទៅ​កាន់​វិមាន​រដ្ឋ​សភា​អាមេរិក (Capitol Hill) ដើម្បី​បង្ហាញ​ការ​អង្វរក​ចុងក្រោយ​ទៅកាន់​សមាជិកសភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​គណបក្ស​សាធារណរដ្ឋ ឱ្យ​រក្សា​ការគាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយ​ក្រែ​ន​។​

​រដ្ឋសភា​សហរដ្ឋអាមេរិក​ដែលជា​អ្នកចង្អុល​ទិស​ឱ្យ​រដ្ឋាភិបាល​ចាយលុយ​កាលពី​ចុងខែ​វិច្ឆិកា ​បានអនុម័ត​ច្បាប់​ថវិកា​មួយ​ដែល​បើកផ្លូវ​ឱ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន ផ្តល់ជំនួយ​តែ​ជាង​ ១៤​ ពាន់​លាន​ដុល្លារ​អាមេរិក​ទៅឱ្យ​សម្ព័ន្ធមិត្ត​អ៊ី​ស្រា​អែល​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​កម្ទេច​ក្រុម​ហា​ម៉ាស់​ចាប់តាំងពី​ខែតុលា ដោយ​ផ្អឹប​សំណុំ​ច្បាប់​ថវិកា​ដែល​រដ្ឋបាល​លោក​បៃ​ដិ​ន​ស្នើ​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​ជាង​ ​៦០ ​ពាន់​លាន​ដុល្លារ ហើយ​ថា នឹងត្រូវ​ការពិភាក្សា​នៅពេល​ក្រោយ​។​


​ឈានចូល​រដូវរងា ដោយមាន​ប្រជាជន​អ៊ុយ​ក្រែ​ន​រាប់ម៉ឺន​នាក់​បាន​ស្លាប់ និង​មាន​ឱនភាព​ថវិកា​រហូតដល់​ជាង​ ៤០​ ពាន់​លាន​ដុល្លារ​ដ៏​គួរឱ្យ​ធុញទ្រាន់ និង​ការ​ជឿនលឿន​របស់​រុស្ស៊ី​នៅ​សមរភូមិ​ភាគ​ខាងកើត លោក ហ្សេ​ឡេ​ន​ស្គី មិន​បង្អង់​ក្នុងការ​បញ្ចុះបញ្ចូល​សមាជិកសភា​អាមេរិក​ឱ្យបំពេញ​បន្ថែម​នូវ​ថវិកា​ដែល​ជិត​អស់​មុនពេល​ជួប​ជាមួយ​លោក ចូ បៃ​ដិ​ន​។​

​តាម​ការដកស្រង់​រប​ស់​រ៉​យ​ទ័​រ លោក ហ្សេ​ឡេ​ន​ស្គី បាន​និយាយ​នៅក្នុង​សុន្ទរកថា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​ចន្ទ​ទៅកាន់​ទស្សនិកជន​យោធា​អាមេរិក​ថា​៖«​ប្រសិនបើ​មាន​នរណាម្នាក់​បំផុសគំនិត​ដោយ​បញ្ហា​ដែល​មិន​ត្រូវបាន​ដោះស្រាយ​នៅលើ​វិមាន Capitol Hill វា​គ្រាន់តែ​ជា (​ប្រធានាធិបតី​រុស្ស៊ី​) វ្ល៉ា​ឌី​មៀ ពូ​ទីន និង​អ្នកជំងឺ​របស់គាត់​ប៉ុណ្ណោះ​»​។​


Adrienne Watson អ្នក​នាំ​​ពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​សេត​វិមាន បាន​និយាយថា ការ​ស៊ើបការណ៍​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក​ដែល​ទើបនឹង​បែងចែក​ចំណាត់ថ្នាក់​ថ្មី​បង្ហាញថា​៖«​រុស្ស៊ី​ហាក់បីដូចជា​ជឿថា ការជាប់គាំង​ផ្នែក​យោធា​ក្នុង​រដូវរងា​នឹងធ្វើ​ឱ្យមាន​ការគាំទ្រ​ពី​លោកខាងលិច​ចំពោះ​អ៊ុយ​ក្រែ​ន ហើយ​នៅ​ទីបំផុត​ផ្តល់ឱ្យ​រុស្ស៊ី​នូវ​អត្ថប្រយោជន៍ បើទោះបីជា​រុស្ស៊ី​ខាតបង់​ក៏ដោយ​»​។​

​នៅសល់តែ​ ៣ ​ថ្ងៃ​ប៉ុណ្ណោះ​ មុនពេល​សភា​ឈប់សម្រាក​សម្រាប់​ឆ្នាំនេះ​នៅ​ថ្ងៃ​សុក្រ ហើយ​សមាជិកសភា​នៃ​បក្ស​សាធារណ​រដ្ឋ​នៅក្នុង​សភា​តំណាង​រហូតមក​ដល់ពេលនេះ​បាន​បដិសេធ​មិន​អនុម័ត​ច្បាប់​ផ្តល់ជំនួយ​ដែលមាន​តម្លៃ​សរុប​ ១០៦ ​ពាន់​លាន​ដុល្លារ​ដែលមាន​ជំនួយ​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​ការផ្លាស់​​ប្តូរ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ជម្លោះ​យ៉ាង​ខ្លាំងក្លា​ចំពោះ​អន្តោប្រវេសន៍​សហរដ្ឋអាមេរិក​។​

​លោកពូ​ទីន​ដែល​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា​គាត់​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តងទៀត​នៅ​ឆ្នាំ​ ២០២៤​ កំពុង​ភ្នាល់​ថា​គាត់​អាច​លើសពី​ជំនួយ​និង​ការយកចិត្តទុកដាក់រ​បស់​បស្ចិមប្រទេស​ដើម្បី​រក​គ្រាប់​បាល់​ជ័យជម្នះ​ជា​យុទ្ធសាស្ត្រ​ប្រឆាំងនឹង​លោកខាងលិច​។​

​ប្រធានសភា​អាមេរិក​លោក Mike Johnson មកពី​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​នៅក្នុង​លិខិត​មួយ​ទៅកាន់​រដ្ឋបាល​លោក បៃ​ដិ​ន ដែល​បានចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​ថា​សមាជិកសភា​ត្រូវការ​ព័ត៌មាន​លម្អិត​បន្ថែមទៀត​អំពី​គោលបំណង​ជំនួយ​៕