ក្រោយសង្គ្រាម​ផ្ទុះ​ឡើង​​ជាង​​ ៩​ សប្តាហ៍ កង​កម្លាំង​អ៊ីស្រាអែល ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ក្រុម​ហា​ម៉ាស់ ​បាន​រកឃើញ​ផ្លូវ​រូង​ក្រោម​ដី​បេតុង​ដ៏​ធំ​មួយ​ខុសពី​ធម្មតា ​និង​ធ្វើ​ពី​ដែក​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ទុក​ទំនិញ​របស់​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ពី​ហ្គា​ហ្សា​ឆ្ពោះ​ទៅ​ព្រំដែន។

ការដាក់​ពង្រាយ ឬ​បិទ​ផ្លូវ​ក្រោម​ដី និង​លេណដ្ឋាន​រាប់រយ​គីឡូម៉ែត្រ គឺ​ស្ថិត​ក្នុង​ចំណោម​គោល​ដៅ​នៃ​ការវាយ​លុក​របស់​អ៊ីស្រាអែល ដែល​បាន​ចាប់ផ្តើម បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​ក្រុម​ហា​ម៉ាស់ បាន​បន្ត​ការ​សម្លាប់ និង​ការចាប់​ពង្រត់​នៅ​ក្នុង​ទីក្រុង និង​មូលដ្ឋានទ័ព​ភាគខាងត្បូង​របស់ខ្លួន​កាលពី​ថ្ងៃទី៧ខែ​តុលា។

ក្នុង​ចំណោម​ទីតាំង​ដែល​ក្រុម ហាម៉ាស់​ប្រើប្រាស់​ក្នុងការ​វាយ​ប្រហារ​នោះ​ គឺ​ច្រក​ព្រំដែន Erez ​រវាង​តំបន់​ហ្គាហ្សានិង​អ៊ីស្រាអែល។ មាន​ចម្ងាយ​ត្រឹមតែ ១០០ ម៉ែត្រ​ពី​ភាគ​ខាងត្បូង​នៃ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ ដែល​លាក់​នៅ​ក្នុង​វាល​ខ្សាច់​មួយ​ យោធា​បាន​បង្ហាញ​ឱ្យ​អ្នកយក​ព័ត៌មាន​ពី​ចំណុច​ចេញ​នៃ​អ្វី​ ដែល​ខ្លួន​បាន​និយាយថា​ជា​គម្រោង​របស់​ក្រុម​ហា​ម៉ាស់។


ផ្លូវ​រូង​ក្រោម​ដី​បាន​រត់​ចុះ​តាម​អង្កត់​ទ្រូង​ទៅ​ក្រោម​ជម្រៅ ៥០​ ម៉ែត្រ ដែល​វា​បាន​ពង្រីក​ដល់​កម្ពស់ និង​ទទឹង​ប្រហែល ៣ ម៉ែត្រ ដោយ​​មាន​បំពាក់​ឧបករណ៍​អគ្គិសនី។

អ្នក​នាំពាក្យ​យោធា​ឧត្តមនាវីទោ ​Daniel Hagari បាន​ដាក់​នូវ​ប្រវែង​ពេញ​លេញ​នៃ​ផ្លូវ​រូង​ក្រោម​ដី​មាន​ចម្ងាយ​៤​គីឡូម៉ែត្រ​គ្រប់គ្រាន់​ដើម្បី​ទៅ​ដល់​ទីក្រុង ហ្គាហ្សា​ភាគ​ខាង​ជើង ​ដែល​ធ្លាប់​ជា​បេះដូង​នៃ​ការគ្រប់គ្រង​របស់ក្រុម​ហាម៉ាស់ហើយ​ឥឡូវនេះ​ជា​តំបន់​ប្រយុទ្ធ​ដែលរង​ការ​បំផ្លិចបំផ្លាញ​ខ្លាំង​បំផុត។​


លោក ឧត្តមនាវីទោ​ Daniel Hagari បាន​និយាយ​ថា វា​គឺជា «ផ្លូវ​រូង​ក្រោម​ដី​ដ៏​ធំ​បំផុត​ដែល​យើង​បាន​រកឃើញ​នៅ​ហ្គា​ហ្សា ...មាន​ន័យ​ថា​​ដើម្បី​សំដៅ​ទៅ​ឆ្លង​កាត់​ព្រំដែន​ (Erez)»។​

«ទឹកប្រាក់​រាប់​សិប​លាន​ដុល្លារ​ត្រូវ​បាន​វិនិយោគ​នៅ​ក្នុង​ផ្លូវ​រូង​ក្រោម​ដី​នេះ។ វា​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ​ដើម្បី​សាង​សង់​ផ្លូវ​រូង​ក្រោម​ដី​នេះ... យាន​ជំនិះ​អាច​បើក​ឆ្លងកាត់​បាន»។​

ក្រុមហាម៉ាស់ មិនបាន​ឆ្លើយតប​នឹង​សំណើ​របស់​រ៉​យ​ទ័​រ​សម្រាប់​ការអត្ថាធិប្បាយ​លើ​គណនី​អ៊ីស្រាអែល​ទេ។

ជាទូទៅ ផ្លូវ​រូង​ក្រោម​ដី ​ដែល​បង្ហាញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ក្រុម ឬ​ដោយ​យោធា​អ៊ីស្រាអែល​ បន្ទាប់ពី​ការរក​ឃើញ​របស់​ពួកគេ គឺមាន​លក្ខណៈ​តូច​ចង្អៀត និង​ទាប ​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​ការ​ធ្វើ​ចលនា​តែម្នាក់​នៃ​ខ្មាន់​កាំភ្លើង​ដោយ​ការ​ថ្មើរជើង​ប៉ុណ្ណោះ៕