មនុស្ស​​ជាច្រើន​ទៀត​នៅ​បន្ត​បាត់​ខ្លួន​​រហូត​ដល់​ថ្ងៃទី​២១​ ខែធ្នូ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ​៦,២​ រ៉ិច​ទ័​រ​ បាន​វាយប្រហារ​ខេត្ត Gansu នៅ​ភាគ​ពាយ័ព្យ​​​នៃ​ប្រទេស​ចិន​​ អធ្រាត្រ​​ថ្ងៃទី​១៨ ខែធ្នូ។ 

តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ជា​ច្រើន បាន​លើក​ឡើងថា ការ​រក​ឃើញ​ចំនួន​អ្នកស្លាប់​​កើន​ដល់​ ១៣៧ នាក់ ហើយ​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ចោទសួរ​ពី​ល្បឿន​ដែល​ប្រតិបត្តិ​ការជួយ​សង្គ្រោះបាន​បញ្ចប់ ខណៈ​អាកាសធាតុ​​​ចុះ​ត្រជាក់ខ្លាំង​។​

អាជ្ញាធរ​បាន​និយាយថា នៅ​ទីក្រុង Gansu មនុស្ស​ចំនួន ១១៥​ នាក់​ត្រូវបាន​គេ​រកឃើញថា ​បាន​ស្លាប់ គិត​ត្រឹម​ម៉ោង ៩ ព្រឹក ថ្ងៃទី២០ ខែធ្នូ ហើយ ៧៨៤​ នាក់​បាន​រងរបួស។ ខេត្ត​ Gansu មិនបាន​រាយការណ៍​ពី​អ្នក​បាត់​ខ្លួន​​ជនរងគ្រោះ​ណាមួយ​​ម្នាក់​ទេ។


ទីក្រុង Qinghai ជិតខាង​បានឃើញ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ២២ នាក់ ដោយមាន ១៩៨​ នាក់​រងរបួស និង ១២​នាក់ ​បាត់​ខ្លួន​គិត​ត្រឹម​ម៉ោង ៩យប់​ថ្ងៃទី២០ ខែធ្នូ។

ផ្ទះ​ជាង ២០៧០០០ ត្រូវ​បាន​បំផ្លាញ និង​ជិត ១៥០០០ បាន​ដួលរលំ​នៅក្នុង​ទីក្រុង Gansu ដែល​​ប៉ះពាល់​ដល់​មនុស្ស​ជាង ១៤៥០០០​ នាក់៕​