ប្រធានាធិបតី​ប៉ូឡូញ Andrzej Duda ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​​នឹង​​វេតូ​​ច្បាប់​​ចំណាយ​ថវិកា​ដែល​រាប់បញ្ចូល​ទាំង​ប្រាក់​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ និង​ការ​រៃអង្គាស​ប្រាក់​សម្រាប់​គ្រូបង្រៀន ដោះស្រាយ​ផលប៉ះពាល់​ដល់​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ថ្មី​របស់​នាយករដ្ឋមន្ត្រី Donald Tusk ។

លោក​ប្រធានាធិបតី Andrzej Duda បាន​និយាយថា លោក​នឹង​វេតូ​ច្បាប់​ដែល​​រួម​បញ្ចូល​ការ​ចំណាយ​ពាន់​762 លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ ហើយនឹង​ស្នើ​​នូវ​ច្បាប់​​​ផ្ទាល់ខ្លួន​ជំនួស​វិញ។

ការ​មិនចុះសម្រុងគ្នា​នេះ​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​រប​ស់ នាយករដ្ឋមន្ត្រី Donald Tusk នៅ​សប្តាហ៍​នេះ បាន​បណ្តេញ​នាយក​ទូរទស្សន៍​រដ្ឋ វិទ្យុ និង​ទីភ្នាក់ងារ​ព័ត៌មាន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ដែលជា​ជំហាន​មួយ​ដែល​ ខ្លួន​​បាន​និយាយថា​ចាំបាច់​ដើម្បី​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឡើងវិញ​នៅក្នុង​ប្រទេស​ប៉ូឡូញ។


ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​នៅ​ប្រទេស​ប៉ូឡូញ​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​អ្នក​បង់ពន្ធ ហើយ​តម្រូវឱ្យ​ស្របច្បាប់​ដើម្បី​គ្មាន​ការ​លំអៀង​ផ្នែក​នយោបាយ។ ទោះជា​យ៉ាងណាក៏ដោយ ​គណបក្ស​កាន់អំណាច​អស់រយៈពេល​ប្រាំបី​ឆ្នាំ​មកទល់នឹង​ខែ​នេះ បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​​ជាមធ្យោបាយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ខ្លឹមសារ​​នាំ​ឱ្យ​មានការ​​​ស្អប់ខ្ពើមនិង​ការ​បែង​ចែក។​

នាយករដ្ឋមន្ត្រី Donald Tusk បានឈ្នះ​អំណាច​លើ​ការសន្យា​ដើម្បី​ស្ដារឡើងវិញ​នូវ​បទដ្ឋាន​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​នេះ រួមទាំង​តាមរយៈ​កំណែទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ។


ប៉ុន្តែ​ ប្រជាជ​នប៉ូឡូញ​បាននិងកំពុង​ជជែក​វែកញែក​ថា​តើ​រដ្ឋាភិបាល​របស់គាត់​កំពុង​បង្កើត​គំរូ​អវិជ្ជមាន​ថ្មី​តាមរបៀប​ដែល​ខ្លួន​គ្រប់គ្រង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ បាន​ជំនួស​តំណែង​ប្រធាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង TVP Info ដែលជា​បណ្តាញ​ព័ត៌មាន ២៤ ម៉ោង ដែល​បាន​ចាក់ផ្សាយ​កាលពី​ថ្ងៃ​ពុធ ហើយ​មិនទាន់​ចាក់ផ្សាយ​ម្តងទៀត។

​កាល​សប្តាហ័​មុន​នេះ​រដ្ឋសភាប៉ូឡូញ​ក៏បាន​បោះឆ្នោត​​​​លើ​ច្បាប់មួយ​​ដែល​កំណត់​ឱ្យ​មាន​កា​រកែទម្រង់​ក្បាល​ម៉ាស៊ីន​យុត្តិធម៌​ ដែលសំដៅ​ដល់​ការ​រឹតត្បិត​និង​ដាក់សម្ពាធ​​លោក​លោក​នាយក​រដ្ឋមន្ត្រី​ Donald Tusk៕​