នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេចាមីន ណេតាន់ញ៉ាហ៊ូ (Benjamin Netanyahu) បាន​និយាយ​កាលពី​ថ្ងៃទី ៣០​ ខែធ្នូ​ថា អ៊ីស្រាអែល​ត្រូវតែ​គ្រប់គ្រង​ទាំងស្រុង​នូវ​ច្រករបៀង​ព្រំដែន​តំបន់ហ្គាហ្សា​​​ជាមួយ​អេ​ហ្ស៊ី​ប ដើម្បី​ធានាឱ្យមាន «ការ​គ្មាន​យោធា» នៃ​តំបន់​នោះ។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក ណេតាន់ញ៉ាហ៊ូ បាន​និយាយថា «ច្រករបៀង Philadelphia - ឬ​ដើម្បី​ដាក់​វា​ឱ្យ​កាន់តែ​ត្រឹមត្រូវ ចំណុច​បិទ​ភាគខាងត្បូង (នៃហ្គាហ្សា) - ត្រូវតែ​ស្ថិតនៅក្នុង​ដៃ​របស់​យើង។ វា​ត្រូវតែ​បិទ។ វា​ច្បាស់​ណាស់​ថា ការរៀបចំ​ផ្សេងទៀត​នឹងមិន​ធានាឱ្យមាន​ការ​គ្មាន​យោធា​ដែល​យើង​ស្វែងរក​នោះទេ»។

ការអត្ថាធិប្បាយ​របស់​លោក ណេតាន់ញ៉ាហ៊ូ អំពី​តំបន់​ការពារ​បានកើត​ឡើង​នៅពេលដែល​កងកម្លាំង​យោធា​អ៊ីស្រាអែល​បាន​បន្ត​ការវាយលុក​ដែល​លោកនាយក​រដ្ឋមន្ត្រី​បានបញ្ជាក់​ជាថ្មី​ថា​នឹងមាន​រយៈពេល​ជាច្រើន​ខែ​ទៀត។


​ប្រទេសអ៊ីស្រាអែល​បាន​ចាប់ផ្តើមសង្គ្រាម​​​ប្រឆាំង​ក្រុមហាម៉ាស់​កាល​ពីថ្ងៃទី​៧​ខែ​តុលារ​ ក្រោយ​ពី​ក្រុមប្រដាប់អាវុធ​​ហាម៉ាស់​វាយ​លុយក​ចុល​ទឹកដី​អ៊ីស្រាអែល​​ សម្លាប់មនុស្ស​ជិត​១២០០​នាក់​និង​ចាប់ចំណាប់ខ្មាំង​​២៤០​ពី​ប្រទេស​អ៊ីស្រាអែល។ 

ស្ទើរតែ​ទាំង​អស់នៃ​ប្រជាជន​នៅតំបន់ហ្គាហ្សាចំនួន​២,៣​​លាន​នាក់​​ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ​របស់​ពួកគេ​ដោយ​ការវាយលុក​រយៈពេលជិត​​សប្តាហ៍​របស់​អ៊ីស្រាអែល។ ការវាយលុក​​របស់​អ៊ីស្រាអែល​បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​យ៉ាងហោចណាស់២១៦៧២​នាក់ គិត​ត្រឹមថ្ងៃទី​៣០​​។ នេះ​បើ​យោងតាម​អាជ្ញាធរ​សុខាភិបាល​ក្នុង​តំបន់​ហ្គា​ហ្សា។


​ក្រៅ​ពី​នោះ មាន​​ជាង ៥៦០០០​នាក់ បាន​រងរបួស និង​រាប់ពាន់នាក់​ទៀត​ភ័យខ្លាច​ស្លាប់​នៅក្រោម​គំនរ​បាក់បែក៕​