រយៈពេល​ ១០០ ថ្ងៃ​នៃ​សង្គ្រាម​​អ៊ីស្រាអែល ​និង​ក្រុម​សកម្ម​ប្រយុទ្ធ​​​ហាម៉ាស់​ ប៉ាឡេស្ទីន បាន​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​​ដល់​​មនុស្ស​ជាតិ ដោយសារ​តែ​ភាព​ឃោឃៅ​ និងសាហាវ​ព្រៃផ្សៃ។ 

​ក្នុង​អំឡុង​ពេល​នៃ​សង្គ្រាម ១០០​ ថ្ងៃ​កន្លង​មក​នេះ ​អ៊ីស្រាអែល​បាន​និយាយថា ខ្លួន​បាន​​​បាញ់​មីស៊ីល​​និង​ទម្លាក់​គ្រាប់​បែក​​ជា​ង​ ១០០០០​គ្រាប់ ព្រម​ទាំង​​ការ​បាញ់​​តាមផ្លូវ​​អាកាសរាប់រយ​លើក​​​​ពាស​ពេញ​តំបន់ហ្គាហ្សា​ ចាប់​តាំង​ពីត​​ក្រោម​​ហាម៉ាស់​បាន​វាយ​ប្រហារ​អ៊ីស្រាអែល​កាល​ពីថ្ងៃទី​​៧​ខែ​​តុលា​​ ដែល​ជា​ការ​បញ្ឆេះ​សង្គ្រាម។​

តាម​​​ការ​ចេញ​ផ្សាយ​របស់​ BBC នៅ​មុន​នេះ​បន្តិច ​មន្ត្រី​​តំបន់ហ្គាហ្សា​បាន​និយាយថា លំនៅឋាន​​ជាង​៥០ភាគរយ​​​ក្នុង​តំបន់ហ្គាហ្សា​ត្រូវ​បាន​បំផ្លាញ​ចោល ដែល​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​និង​កា​រខ្វះខាត​​ គ្មាន​ផ្ទះសំបែង​​​ចាប់​តាំង​ពីសង្គ្រាម​ផ្ទុះ​ឡើង។


​មនុស្ស​ស្ទើរតែ​២លាន​នាក់​ ឬ​ប្រហែល​​៨៥ភាគរយ​​នៃ​ប្រជាជន​ដែលរស់​នៅ​​តំបន់ហ្គាហ្សា​នេះ​​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ។​

​ក្នុង​អំឡុង​ពេល​នេះ ជនស៊ីវិល​​ប៉ាឡេស្ទីន ​២៤០០០​ ត្រូវ​បាន​សម្លាប់។ មនុស្ស​យ៉ាងហោច​​ ៦០០០០ ​នាក់​ បាន​រង​របួស​នៅ​តំបន់​សង្គ្រាម​ហ្គាហ្សា ដោយ​បូក​រួម​​មាន​កុមារ​ចំនួន​​ ៨៦៦៣​ នាក់ និង​ស្រ្តី​ ៦៣២៧​ នាក់។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាលប៉ាឡេស្ទីន  កាកបាត​ក្រហម​ប៉ាឡេស្ទីន អង្គការ​អឌ្ឍចន្ទ​ក្រហម  និង​អង្គការ​សង្គ្រោះ​​កុមារ (SAVE The Children)​៕​