ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រាប់​មន្រ្តី​ថ្នាក់​ក្រោម​របស់ខ្លួន​ថា ​ការ​និរទេស​ជន​ជា​តិរុស្ស៊ី​ចេញ​ពី​ប្រទេស​នា​នា​​ក្នុង​តំបន់បាល់ទិក​​​​ ដែល​ជា​អតី​ត​សហភាព​សូវៀត​​​​ គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​ និង​ប៉ះពាល់​ដល់សន្តិសុខ​​រុស្ស៊ី។ 

យោង​ទីភ្នាក់ងា​រព័ត៌មានរុស្ស៊ី TASS ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ប្រមុខ​​អភិបាល​ក្រុង​​​នានា​ក្នុង​ប្រទេស​រុស្ស៊ី លោក​​ វ៉្លាឌីមៀ​ ពូទីន បាន​ ព្រឹត្តិការណ៍​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​បាល់​ទិ​ក រួមទាំង​ការ​និរទេស​ជនជាតិ​រុស្ស៊ី​ពី​ប្រទេស​ឡេតូនី (Latvia) ​ដែល​កំពុង​បន្ត បាន​ធ្វើ​​ឱ្យ​​ប៉ះពាល់​ដល់​សន្តិសុខ​រប​ស់​រុស្ស៊ី​យ៉ាងធ្ងន់ធ្ងរ​​។

លោក​បាន​និយាយថា៖«ព្រឹត្តិការណ៍​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ឡេតូនី និង​បណ្តា​ប្រទេស​បាល់​ទិ​ក​ផ្សេងទៀត​នៅពេលនេះ នៅពេលដែល​ប្រជាជន​រុស្ស៊ី​ត្រូវបាន​គេ​បណ្តេញចេញ គឺ​ពិតជា​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ផ្ទាល់​ដល់​សន្តិសុខ​នៃ​ប្រទេស​របស់​យើង»។


​ដោយ​យោង​តាម​​សេចក្តីរាយការណ៍​របស់ទស្សន៍​របស់​ឡេតូនី LTV TV  ដែល​បាន​រាយការណ៍​​ថា​ប្រធានការិយាល័យ​កិច្ចការ​ពលរដ្ឋ និង​ទេសន្តរប្រវេសន៍​ (PMLP) នៃ​ប្រទេស​ឡេតូនី លោក​ស្រី​ Maira Roze ថា​អាជ្ញាធរ​ឡេតូនី​​បាន​ផ្ញើលិខិត​ម្តង​ហើយ​ម្តងទៀត​ដោយ​គំរាម​និរទេស​ជនជាតិ​រុស្សី​ចំនួន ៩៨៤ នាក់​ដែល​ខកខាន​មិនបាន​បំពេញ​នូវ​លក្ខខ័ណ្ឌ​​ក្នុងការ​ទទួលបាន​ប័ណ្ណ​ស្នាក់នៅ​ក្នុងប្រទេស​ឡេតូនី​។

យោង​តាម​ Baltic Times កាល​ពី​ដើម​ខែ​មករា​ PMLP បានប្រកាស​​ថា ជន​ជាតិរុស្ស៊ី ​​១១៦៧​ នាក់​ ដែល​ខក​ខាន​​បំពេញ​គ្រប់លក្ខខ័ណ្ឌ​តម្រូវ​​​​​របស់​ច្បាប់​អន្តោរប្រវេសន៍ និង​ខក​ខាន​ដាក់​ឯកសារ​​ដើម្បី​ទទួលបាន​ឯកសារ​​​ស្រប​ច្បាប់​​សម្រាប់​ការ​ស្នាក់នៅ​ ប្រឈម​ហានិភ័យ​​បណ្តេញ​ចេញ​ពីប្រទេសឡេតូនី៕