រហូតមកដល់​ពេលនេះ ចំនួន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​មាន​កម្លាំង​ដល់​ទៅ ៧,៦ រ៉ិ​ច​ទ័​រ និង​បណ្តាលឱ្យ​កើតមាន​រលក​យក្ស ស៊ូណាមិ( tsunami) នៅ​ប្រទេស​ជប៉ុន រហូតដល់​ពេលនេះ​បានសម្លាប់ ១៣ នាក់ និង​បណ្តាលឱ្យ​ផ្ទះ​ដួលរលំ ហើយ ក្រុម​ជួយសង្គ្រោះ​ជប៉ុន​ កំពុង​ស្វែងរក​អ្នកខ្លះ​ទៀត​ ដែល​បារម្ភ​ថា ជាប់គាំង​នៅក្នុង​ផ្ទះ​ដែល​រលំ។ យោង​តាម BBC។​

តាម​សេចក្តីរាយការណ៍​របស់ Japan Times មនុស្ស​ជាង ៥១០០០ នាក់ ​ត្រូវ​នៅក្នុង​ខេត្ត​ចំនួន ៥ ត្រូវបាន​ប្រាប់​ឱ្យ​ចាក់​ចេញពីផ្ទះ ហើយ រដ្ឋាភិបាល​ជប៉ុន​បាន​ត្រៀម​ក្រុម​ជួយសង្គ្រោះ​រហូតដល់ ១០០០ នាក់។ 

ក្រៅពី​ការចេញ​សារ​ប្រាប់​ប្រជាជន​នៅមុន​គ្រោះរ​ញ្ជូ​យ​ដី​វាយប្រហារ​នៅ​រសៀល​ថ្ងៃ​ចន្ទ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី​អូ គី​ស៊ី​ដា (Fumio Kishida) បាន​និយាយថា គ្រោះ​រញ្ជួយ​ដី​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​ការខូចខាត​យ៉ាងច្រើន។
យោធា​ជប៉ុន​បាន​នឹង​កំពុងផ្តល់​គ្រឿង​ផ្គត់ផ្គង់​ចំ​បាច់​មួយចំនួន​ដល់​អ្នក​ដែល​ចាកចេញ​ផ្ទះសំបែង រួមទាំង​អាហារ ទឹក និង​ភួយ សម្រាប់​អ្នក​ដែល​ត្រូវ​ចាក​ចេញពីផ្ទះ។



ផ្ទះ ៣២៥០០ ខ្នង​ ត្រូវបាន​កាត់ផ្តាច់​អគ្គីសនី​នៅពេលនេះ។

AFP