អនាគតប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈិង-តេ (Lai Ching-te) ដែលគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP)របស់លោកទើបឈ្នះឆ្នោតកាល-ពីថ្ងៃទី១៣ ខែមករានេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកអាចបន្តគាំទ្រតៃវ៉ាន់យ៉ាងរឹងមាំ ស្របពេលដែលការប្រឈមជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកាន់តែតានតឹងឡើងៗក្នុងបរិបទពិភពលោកដែលហ៊ុមព័ទ្ធដោយសារសង្គ្រាមនេះ។
ប្រធានាធិបតីជាប់ឆ្នោតតៃវ៉ាន់ លោកឡៃ ឈិង-តេ បានជួបក្រុមសមាជិកសភា-អាមេរិកដំបូងគេដែលធ្វើទស្សនកិច្ចនៅទីក្រុងតៃប៉ិចាប់តាំងពីលោកបានឈ្នះការបោះឆ្នោតកាលពីដើមខែនេះ។
លោក ឡៃ ដែលដឹកនាំគណបក្ស-ប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ និងជាអនុប្រធានាធិបតីបច្ចុប្បន្ន នឹងចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ស្របពេលដែលចិនបង្កើនសកម្មភាពយោធាកាន់តែញឹកញាប់ឡើងៗនៅច្រកសមុទ្រដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់ដែលជាសញ្ញានៃការ-គំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភ។
រដ្ឋាភិបាលកុម្មុយនីស្តក្រុងប៉េកាំងដែលទាមទារតៃវ៉ាន់ឱ្យស្ថិតនៅក្រោមការ-គ្រប់គ្រងរបស់ខ្លួន ជឿជាក់ថា លោក ឡៃ ឈិង-តេ គឺជាអ្នកបំបែកខ្លួនដ៏គ្រោះ-ថ្នាក់មួយដោយសារតែគោលនយោបាយរបស់គណបក្សDPPមិនរណបចិនដីគោក ហើយទទួលបានការគាំទ្រពីប្រជាជន-តៃវ៉ាន់ច្រើនលើសលប់រៀងរាល់ការបោះ-ឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាម្តងៗ។ ក្រោយការបោះឆ្នោតចុង-ក្រោយនេះ ចិនបានបដិសេធសំណើចរចារបស់លោក ឡៃ។
ជួបជាមួយមេដឹកនាំនៃសភាតំណាងសហរដ្ឋអាមេរិក-តៃវ៉ាន់ តំណាងរាស្ត្រ មកពីគណបក្សសាធារណរដ្ឋ Mario Diaz Balart និងអ្នកតំណាងរាស្រ្តមកពីគណបក្សប្រជាធិបតេយ្យ Ami Bera លោក Lai បាននិយាយថា លទ្ធិប្រជា-ធិបតេយ្យ និងសេរីភាពគឺជាតម្លៃរួមជាមួយសហរដ្ឋអាមេរិក។ នេះយោងតាមការដកស្រង់របស់រ៉យទ័រ។
លោក ឡៃ ត្រូវបានដកស្រង់ដូចបាននិយាយថា៖«ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិកអាចបន្តគាំទ្រតៃវ៉ាន់យ៉ាងរឹងមាំ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ទ្វេភាគីកាន់តែស៊ីជម្រៅ និងធ្វើការជាមួយដៃគូប្រជាធិបតេយ្យផ្សេងទៀតដើម្បីធានាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់»។
លោក ឡៃ បន្ថែមថា៖«ខ្ញុំក៏សង្ឃឹមថាសហប្រធានទាំង២ និងមិត្តរបស់យើងនៅក្នុងសភាអាមេរិកអាចបន្តគាំទ្រតៃវ៉ាន់ក្នុងការពង្រឹងសមត្ថភាពការពារស្វ័យការពាររបស់ខ្លួន»៕