ក្រុម​ឃ្លាំមើល​​ផ្នែក​បរិស្ថាន​​ ​ប្រទេស​​នូវែល​សេឡង់​​ បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃទី ៣១ ខែមករា​ថា ​ប្រទេសនៅទ្វីប​អូសេអានី​មួយ​នេះ​​​ត្រូវបាន​កំណត់ថា ​នឹង​ក្លាយជា​ប្រទេស​ដំបូង​គេ​ដែល​ហាមឃាត់ «សារធាតុ​គីមី​ជា​រៀងរហូត» ដែល​​បង្ក​គ្រោះថ្នាក់​ពី​ផលិតផល​សម្រាប់​ផ្សំ​ផលិត​​​​គ្រឿងសម្អាង​។

អាជ្ញាធរ​ការពារ​បរិ​ស្ថាន (EPA) បាន​និយាយថា ខ្លួន​នឹង​ហាមឃាត់​សារធាតុ perfluoroalkyl និង polyfluoroalkyl យូរអង្វែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា PFAS ឬ «សារធាតុ​គីមី​ជា​រៀងរហូត» ត្រឹមឆ្នាំ ២០២៧។

ដោយ​រកឃើញ​នៅក្នុង​របស់របរផ្សេងៗដូចជា ក្រែ​ម​លាប​ក្រចក ក្រែ​ម​កោរសក់ ម្សៅ​ទ្រនាប់ ក្រែ​ម​លាប​បបូរមាត់ និង​ម៉ា​ស្កា​រ៉ា សារធាតុ PFAS ធ្វើឱ្យ​ផលិតផល​កាន់តែ​ប្រើប្រាស់​បានយូរ ងាយ​​សាយភាយ និង​ធន់​នឹង​ទឹក។ សារធាតុ​គីមីនោះ​ក៏​អាច​ត្រូវបាន​រកឃើញ​នៅក្នុង​ចង្ក្រាន​ដែល​មិន​ស្អិត (non-stick cookware) និង​ក្រណាត់​មិន​ជ្រាប​ទឹក។


សារធាតុ​គីមី​គឺ​ស្ទើរតែ​មិនអាច​បំផ្លិចបំផ្លាញ​បាន ប៉ុន្តែ​អាចបង្កើត​នៅក្នុង​រាងកាយ​តាម​ពេលវេលា ហើយ​ការសិក្សា​បាន​ផ្សារភ្ជាប់​សារធាតុ​នោះ​ទៅនឹង​ជំងឺមហារីក អារ (ភាព​គ្មាន​កូន) និង​ការខូចខាត​បរិស្ថាន៕​