​​ប្រទេស​ហ្វាំងឡង់​​​ នៅ​​តំបន់​​អឺរ៉ុប​​ភាគ​ខាងជើង​ ដែល​ទើប​​បានចូល​ជាសមាជិក​របស់​អង្គការ​ណាតូ​​កាល​ពី​ឆ្នាំ​មុន​ រៀប​ចំ​ការបោះឆ្នោត​​ប្រធានាធិបតី​ជុំទី​២ ​នៅ​ថ្ងៃអាទិត្យ​នេះ។ 

​​ក្នុង​ចំណោម​​បេក្ខជន​​​ប្រកួត​ប្រជែង​ ២ រួប ​គឺ​លោក Alexander Stubb និង PekkaHaavisto ​ទោះ​បី​​​​អ្នក​ណា​​ឈ្នះ​ក៏​ដោយ ក៏​​ក្នុងចំណោម​​​អ្នក​នយោបាយ​​ឈាន​មុខ​គេ​ទាំង​២ ​​គឺ​ជា​អ្ន​កគាំទ្រ​​អឺរ៉ុប​ដែល​​​ទោរទន់​ទៅ​រក​​សហរដ្ឋ​អាមេរិក ជា​ពិសេស​​​ប្រកៀក​ស្មា​ជាមួយ​​អង្គការ​ណា​តូ​​​​។ 

បើ​យោងតាម​ការស្ទង់មតិ​ ខណៈដែល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងជើង​ (Nordic) ជ្រើសរើស​មេដឹកនាំ​ថ្មី​នៃ​គោលនយោបាយ​សន្តិសុខ និង​ការបរទេស​របស់ខ្លួន។


យោង​តាម​ការ​ផ្សាយ​របស់រ៉យទ័រ ​លោក Alexander Stubb មកពី​គណបក្ស​សម្ព័ន្ធជាតិគឺជា​អ្នក​នាំមុខគេ​ក្នុងការ​ប្រជែង​តំណែង​ប្រធានាធិបតី​របស់​ប្រទេស​ហ្វាំ​ង​ឡង់​​នៅ​​ថ្ងៃ​អាទិត្យ​នេះ។ ​

ការបោះឆ្នោត​​នា​ពេល​នេះ​គឺជា​យុគសម័យ​ថ្មី​​មួយ​​នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ដែល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​បានជ្រើសរើស​ប្រធានាធិបតី ​ដើម្បី​ជំរុញ​​ទំនាក់ទំនង​ការទូត ជាពិសេស​ជាមួយ​ប្រទេសជិតខាង​រុស្ស៊ី ហើយ​បាន​ជ្រើស​រើស​មិន​ចូលរួម​សម្ព័ន្ធភាព​យោធា ​ដែល​ធ្វើ​​ឱ្យ​​​ហ្វាំង​ឡង់​​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​ទីក្រុង​ម៉ូស្គូ និង​អង្គការ​ណា​តូ។


ប៉ុន្តែ​ហ្វាំ​ង​ឡង់ ​បាន​ផ្លាស់ប្តូរ​គំនិត​របស់​ពួកគេ​អំពី​ការដើរ​តួ​​មិន​ចូលបក្ស​សម្ព័ន្ធ​ណា​​មួយ​ ​បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ២០២២​​ បាន​​ផ្លាស់ប្តូរ​ការ​សម្រេច​ចិត្ត​​​​យ៉ាង​ឆាប់រហ័ស​ដែលនាំឱ្យ​ហ្វាំ​ង​ឡង់​ចូលរួម​ជាមួយ​​​ណា​តូ​ក្នុង​ខែមេសា​ឆ្នាំមុន។

ឥឡូវនេះ​នៅក្រោម​ឆ​ត្រ​សន្តិសុខ​របស់​សម្ព័ន្ធ​ភាព​លោកខាងលិច ប្រធានាធិបតី​ថ្មី​នឹង​ជំនួស​កន្លែង​ប្រធានាធិបតី​អស់​អាណត្តិ​ លោក SauliNiinisto ដែល​​នឹង​​ចូលនិវត្តន៍​​បន្ទាប់ពី​​​​កាន់​តំណែង​នេះ​​២​អាណត្តិ ​​៦​ ឆ្នាំ។ 

ប្រធានាធិបតី​​ក្រោយ​​នេះ​ នឹងមាន​តួនាទី​សំខាន់​ក្នុង​ការកំណត់​គោល​នយោបាយ​​ណា​តូ​​របស់​​ហ្វាំ​ង​ឡង់ ខណៈពេលដែល​ដឹកនាំ​លើ​គោល​នយោបាយ​ការបរទេស និង​សន្តិសុខ​រួម​ក្នុង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និង​ដើរតួ​ជា​អគ្គមេបញ្ជាការ​នៃ​កងកម្លាំងប្រដាប់អាវុធ។

ទិន្នន័យ​​ផ្លូវការ​បានបង្ហាញ​ថា ជិត ៤៦ ភាគរយនៃ​អ្នក​ដែលមាន​សិទ្ធិ​បោះ​ឆ្នោត​​ បាន​បោះឆ្នោត​មុន​ថ្ងៃអាទិត្យ ដោយ​លទ្ធផល​ដំបូង​ពី​ការបោះឆ្នោត​មុន​​នឹង​ត្រូវ​​ផ្សព្វផ្សាយ ​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​ការបោះឆ្នោត​បិទ​នៅ​ម៉ោង ​១៨​.០០​ ម៉ោ​ងសកល (GMT)​។ អ្នកឈ្នះ​ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​បាន​គេ​ស្គាល់​​នៅ​​ប្រហែល ២១​.​០០​ ម៉ោង​សកលនោះ គ្មាន​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​ទេ។

លោក Stubb ដែលជា​អតីត​នាយករដ្ឋមន្ត្រី​បានឈ្នះ​ការបោះឆ្នោត​ជុំទី១ ​នៅ​ថ្ងៃទី២៨​ ខែមករា​​ជាមួយនឹង​សន្លឹកឆ្នោត ២៧,២​ ភាគរយ​ នាំមុខ​​លោក Pekka Haavisto​ ជា​ប្រធាន​នៃ​សមាជិក​គណបក្ស​បៃតង​សេរី​​ ដែលទទួលបាន​ការ​គាំទ្រ​ ២៥,៨ ភាគរយ​។ ​លោក​ក៏បាន​​នាំមុខ​ លោក​ Haavisto ក្នុង​ការស្ទង់មតិ​ផងដែរ ថ្មីៗនេះ​ដោយ​ពិន្ទុ ៨-៦ ភាគរយ។

បេក្ខជន​ទាំង ២ គឺជា​អ្នកគាំទ្រ​អឺរ៉ុប និង​ជា​អ្នកគាំទ្រ​ដ៏​ខ្លាំង​របស់​អ៊ុយ​ក្រែ​ន ដែល​បាន​ប្រកាន់​ជំហរ​តឹងតែង​ចំពោះ​រុស្ស៊ី​ក្នុង​យុទ្ធនាការ​របស់​ពួកគេ៕​