នាយក​រដ្ឋមន្ត្រី​ហុងគ្រី​ ដែល​តែង​​តែ​ខ្ទាស់​​​​កិច្ច​ការ​អឺរ៉ុប​សំខាន់​ៗ​​​ឱ្យ​វិវឌ្ឍន៍​ទៅ​មុខ​ដោយ​​លំបាក​ជា​ពិសេស​រឿង​ជំនួយ​​ផ្តល់​ដល់​ប្រទេស​អ៊ុយក្រែន បាន​​និយាយថា ​អឺរ៉ុប​គ្មាន​​កម្លាំង​គ្រប់គ្រាន់​​​ដែល​អាច​​នាំ​ទៅ​ដល់​ការ​គំរាម​កំហែង​​រុស្ស៊ី​ធ្ងន់​ធ្ងរ​នោះទេ​ ហើយ​ជម្លោះ​នៅ​អ៊ុយក្រែន​ធ្វើ​ឱ្យ​អឺរ៉ុប​​​​ជួបបញ្ហា​សន្តិសុខ​​​​បន្ថែម​ទៀត។ 
 
​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានរុស្ស៊ី TASS នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បាន​និយាយថា រដ្ឋ​អឺរ៉ុប​ភាគច្រើន​គឺជា​សមាជិក​របស់​អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង ហៅ​កាត់​«NATO» រួច​ទៅ​ហើយ ប៉ុន្តែ​ពួក​គេ​គ្មាន​គ្រោះថ្នាក់​អ្វី​​​ដល់​​រុស្ស៊ី​​ដែល​វាយប្រហារ​សមាជិក​ណា​តូ​​នោះ​ទេ​​។


​សារព័ត៌មាន​រាយការណ៍ថា បាន​ដក​ស្រង់​ការ​ផ្សាយរបស់​កាសែត Die Presse ដែល​និយាយថា លោក Viktor Orban ​​បាន​​និយាយ​​នៅ​ក្នុង​ការសន្ទនា​ជាមួយ​អតីត​អធិការបតី​អូទ្រីស លោក Wolfgang Schussel ដែល​ត្រូវបាន​ចុះ​ផ្សាយ​ថា៖«វា​មិន​មែន​​ជា​ជំនឿ​ទុកចិត្តនោះទេ។  បញ្ហា​របស់​យើង​គឺ​កង្វះ​អំណាច។ យើង​ជនជាតិ​អឺរ៉ុប​មិន​ខ្លាំង​ ​​គ្រប់​គ្រាន់​ដែល​ដាក់​ទម្ងន់​​​ពិត​ប្រាកដ​​ដល់​​រុស្ស៊ី។ វា​គឺជា​ល្បែង​នៃ​អំណាច»។

នាយករដ្ឋមន្ត្រី Orban បាន​បន្តទៀតថា៖«អ៊ុយ​ក្រែ​ន​​នឹង​មិន​ផ្តល់​សន្តិសុខ​បន្ថែម​​​ដល់​ពួក​យើង​​ទេ (ប្រជាជន​អឺរ៉ុប) ពីព្រោះ​ភាគច្រើន​នៃ​ពួកយើង​គឺជា​សមាជិក​របស់​អង្គការ​ណា​តូដែល​​វា​​ខ្លាំង​ជាង​រុស្ស៊ី​រួច​ហើយ​ ។ 


លោក បន្ថែម​ថា៖«​មិន​មាន​​គ្រោះថ្នាក់​ដែល​រុស្ស៊ី​វាយប្រហារ​សមាជិក​ណា​តូ​នោះទេ​»៕​​