ការ​បោះឆ្នោត​​នៅ​ប្រទេស​ប៉ាគីស្ថាន​​​ដែល​ញំញី​ដោយ​​អំពើហិង្សា​​ដ៏​ខ្លាំ​ង​ ដែល​ចាប់ផ្តើម​កាល​ពីថ្ងៃទី ​៨ កុម្ភៈ​ បាន​បញ្ចប់​ទៅ​​ដោយ​គ្មាន​គណបក្ស​ណា​មួយ​​ឈ្នះ​បាន​ច្រើន​លើស​លប់​ ដើម្បី​​បង្កើត​រដ្ឋាភិបាល​​តែ​ឯង​បាន​ឡើយ។ ការណ៍​នេះ​​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​នៃ​ការ​ជាប់គាំង​ផ្នែក​នយោបាយ​​ដែល​កំពុង​មានភាពប្រេះ​ឆា​រ​យ៉ាង​ខ្លាំង​។​

​រ៉យទ័រ​​បាន​​ផ្សាយ​ថា អតីត​នាយករដ្ឋមន្ត្រីទើបអស់​អំណាច​​​​មុន​បោះឆ្នោត លោក​ Nawaz Sharif និង និង​​អតី​ត​នាយក​រដ្ឋមន្ត្រីដែល​គូប្រជែង​ដ៏​ជូរចត់ លោក Imran Khan ដែល​រង​ការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​១០ ឆ្នាំ​ពី​បទ​​បង្ហាញ​ការសម្ងាត់ជាតិ​ ហើយ​គូសត្រូវទាំង ២ នាក់​​បានប្រកាស​ជ័យជម្នះ ដូច​គ្នា​​។

ការ​ណ៍​នេះ​ដោយ​បន្ថែម​ភាពមិនច្បាស់លាស់​ដល់​ការ​ប្រជែង​នយោបាយ ​​​និង​នាំ​ទៅ​រក​អំពើហិង្សា​កាន់តែ​ឃោរឃៅ​ ខណៈដែល​ប្រទេស​នេះ​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ឱ្យបាន​ឆាប់រហ័ស រួមទាំង​ការចរចា​កម្មវិធី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថ្មី ដើម្បី​រក្សា​សេដ្ឋកិច្ច ៣៥០ ពាន់​លាន​ដុល្លារ ​ដែល​កំពុង​ជួប​ការលំបាក។ 


មាន​សេចក្តី​រាយការណ៍​ខ្លះ​ថា អ្នក​បោះឆ្នោត​បាន​ឈរ​មើល​ការរាប់​សន្លឹក​ឆ្នោត​ព្រម​ទាំងស្រែក​រំខាន ហើយ​ការិយាល័យខ្លះ​ត្រូវ​បាន​បង្ខំ​បិទ​​​ការរាប់បណ្តោះអាសន្ន។ 

ការបោះឆ្នោតជាតិ​របស់​ប្រទេស​ប៉ា​គី​ស្ថាន​ បានបញ្ចប់​ដោយ​មិនមាន​គណបក្ស​ណា​ឈ្នះ​សំឡេង​​​ភាគច្រើន​នៅក្នុង​សភា នៅក្នុង​ការ​បោះឆ្នោត​ដែល​បង្កឡើង​ដោយ​អំពើហិង្សា​ដោយ​សកម្មប្រយុទ្ធ ភាពចលាចល​នយោបាយ និង​សំណួរ​អំពី​តម្លាភាព។


សភា​ប៉ាគីស្ថាន​​​មាន ៣៣៦​ អាសនៈ ដែល​ក្នុងនោះ ២៦៦ ត្រូវបាន​សម្រេច​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​នៅ​ថ្ងៃ​បោះឆ្នោត។ វា​ក៏មាន​អាសនៈ​បម្រុង​ចំនួន ៧០-៦០​ សម្រាប់​ស្ត្រី និង ១០ ​សម្រាប់​អ្នក​ដែល​មិនមែនជា​មូស្លីម  ត្រូវបាន​បែងចែក​ទៅតាម​​ភាព​ខ្លាំង​របស់​គណ​បក្សនីមួយៗនៅក្នុង​តំបន់​ ដើម្បី​កំណត់​ទីតាំង​ចុងក្រោយ​របស់​គណបក្ស​នៅក្នុង​សភា៕​