ប្រេសិត​អង្គការសហប្រជាជាតិរ​បស់​ប្រទេស​ស៊ី​រី​ បាន​និយាយថា​ ប្រទេស​ស៊ី​រី​បាន​បន្ត​ការអនុញ្ញាតឱ្យ​អង្គការសហប្រជាជាតិ​ផ្តល់ជំនួយ​ដល់​តំបន់​ដែល​កំពុង​កាន់កាប់​ដោយ​ក្រុមប្រឆាំង​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​តាមរយៈ​ច្រកព្រំដែន​តួ​ក​គី​ចំនួន២សម្រាប់​រយៈពេល ៣ ខែ​ទៀត។

បន្ទាប់ពី​ការរញ្ជួយ​ដី​បានសម្លាប់​មនុស្ស​ជាង ៥០០០០ នាក់ នៅក្នុង​ប្រទេស​តួ​ក​គី ​និង​ស៊ី​រី​ ក្នុង​ខែកុម្ភៈ​ ឆ្នាំ២០២៣ ទីក្រុង Damascus ដំបូង​បាន​អនុញ្ញាតឱ្យ​អង្គការសហប្រជាជាតិ​បញ្ជូន​ជំនួយ​តាមរយៈ​ច្រក​ឆ្លងកាត់​តួ​ក​គី​រយៈពេល៣ខែ​ប៉ុណ្ណោះ។ចំណែក​ការអនុញ្ញាត​លើកចុងក្រោយ​នេះ​គឺជា​លើក​ទី៤ហើយដោយ​វា​មាន​សុពលភាព​រហូតដល់​ថ្ងៃទី១៣ខែឧសភា​ឆ្នាំ២០២៤។

លោក ​Koussay Aldahhak ឯកអគ្គរដ្ឋទូត​រប​ស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​ស៊ី​រី​បាន​ប្រាប់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សៅរ៍​ថា​ពួកគេ​អាច​បន្ត​ប្រើប្រាស់​ផ្លូវបំបែក Bab al-Salam និង Al Ra'ee។នេះ​បើ​ការ​ឱ្យដឹង​របស់លោក​នៅ​ក្នុងការ​បង្ហោះ​នៅលើ​កម្មវិធី X ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា Twitter។


​កន្លងមក​អង្គការសហប្រជាជាតិ​ក៏​ធ្លាប់បាន​ប្រើប្រាស់​ច្រក​មួយ​ផ្សេងទៀត​គឺ Bab al-Hawa ដែល​ឆ្លង​ពី​ប្រទេស​តួ​ក​គី​ដើម្បី​ផ្តល់ជំនួយ​ដល់​មនុស្ស​រាប់លាន​នាក់​នៅ​ភាគ​ពាយព្យ​ប្រទេស​ស៊ី​រី​ចាប់តាំងពី​ឆ្នាំ២០១៤ ដោយមាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។ ក៏ប៉ុន្តែ​វា​បាន​ផុតកំណត់​នៅ​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំមុន​បន្ទាប់ពី​ស្ថាប័ន​ដែលមាន​សមាជិក​ចំនួន ១៥ មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​ដើម្បី​បន្ត​វា។

យ៉ាងណា​ប៉ុន្មាន​ថ្ងៃ​ក្រោយនេះ​ រដ្ឋាភិបាល​ស៊ី​រី ​បាន​និយាយថា​អង្គការសហប្រជាជាតិ​ក៏​អាច​បន្ត​ប្រើប្រាស់​ច្រក Bab al-Hawa ឡើងវិញ​មួយ​បន្ថែមទៀត​ សម្រាប់​រយៈពេល ៦ ខែ​ទៀត​ ដែល​រដ្ឋាភិបាល​ស៊ី​រី​បាន​បន្ត​ការអនុម័ត​នោះ​កាលពី​ខែ​មុន​សម្រាប់​រយៈពេល ៦ ខែ ទៀត៕