ក្រុម​អ្នក​តវ៉ា​ក្រិក​​ជាង​​ច្រើន​ពាន់នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កណ្តាល​​ទីក្រុង​អាថែន​ កាល​ពី​ថ្ងៃ​អាទិត្យ​ ដើម្បី​ប្រ​ឆាំង​នឹង​ច្បាប់​​​​​​រៀប​ការ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ មុន​សេចក្ដី​ព្រាង​របស់​ច្បាប់​នេះ​​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​​អនុម័ត​ក្នុង​សភា​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌​មា​ន​ AP។ 

​រដ្ឋាភិបាល​​អភិរក្ស​និយម​​របស់​​ក្រិក​ ​កំពុង​​ជួយ​យិត​យោង​​​​​ច្បាប់​​នេះ​ ប៉ុន្តែ​​វា​​នឹង​​តម្រូវ​​ឱ្យ​​មាន​​ការ​​បោះ​ឆ្នោត​​ពី​គណបក្សប្រឆាំង​​ពាក់​កណ្ដាល​​និយម​ និង​គណបក្ស​​ឆ្វេង​និយម​ ដើម្បី​អនុម័ត​។ ​​​​យ៉ាង​​ណា​មិញ​​ សូម្បី​​​តែ​​សមាជិក​​សភា​មក​ពី​​បក្ស​ពាក់​​កណ្តាល និង​​​ឆ្វេង​និយម​​​មួយ​​ចំនួន​ ​ក៏​​បាន​ប្រឆាំង​នឹង​ច្បាប់​នេះ​ជា​សាធារណៈ​ផង​ដែរ​។ ​

ក្រុម​អ្នក​រៀប​ចំ​ការ​តវ៉ា​កាល​ពី​​ថ្ងៃ​អាទិត្យ​ ដែល​ជា​ក្រុម​សាសនា​និយម​ផ្សេង​ៗ​គ្នា​​បានចាត់​ទុក​ថា​ ​ច្បាប់​រៀ​បការ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​​ គឺ​ជា​ការ​គំរាម​កំហែង​ដល់​ប្រពៃណី​​គ្រួសារ​។ ​អ្នក​​ត​វ៉ា​​ជា​​ច្រើន​​នាក់​ ​បាន​​ស្រែ​ក​​ថា​«​​លែង​ដៃ​​កូន​​របស់​​យើង​​​»​។ ថា​​៖ «​ជា​អកុសល​របៀប​វារៈ​​​របស់ «​ពួក​ភ្លឺ​ស្វាង​» ក៏​មាន​នៅ​ក្រិក​ ហើយ​របៀប​វារៈ​នោះ​រួម​មា​ន​ការ​រៀបការ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​»​។


លោក​ថ្លែង​​៖«​ក្រិក​​ជា​ប្រទេស​គ្រិស្ត​​​និយម​និកាយ​អូស្សូដក់ ​ហើយ​ប្រពៃណី​របស់​យើង​មិន​អនុញ្ញាត​ឱ្យ​មាន​រឿង​នេះ​ទេ​។​​យើង​ស្គាល់​​ និង​គោរពតែ​​អាពាហ៍ពិពាហ៍​មួយ​ប្រភេទ​ប៉ុណ្ណោះ​ គឺ​អាពាហ៍​ពិពាហ៍​គ្រិស្ត​អូស្សូដក់​»។​

លោក​បន្ត​ថា​៖ «​រដ្ឋ​ធម្មនុញ្ញ​របស់​យើង​ ក៏​មិន​បានចែង​សម្រាប់​​រឿង​នេះ​ដែ​រ​ ដូច្នេះ​ច្បាប់​នេះ (ច្បាប់​រៀប​ការ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​) ​គឺ​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ​ ហើយ​ប្រឆាំង​នឹង​ជំនឿ​របស់​យើង​​លើ​ព្រះ​គ្រិស្ត»​។ ​​


គេ​មើល​ឃើញ​ថា​ គូ​ស្នេហ៍​អ្នក​ស្រឡាញ់​​​ភេទ​​ដូច​គ្នា​​ជាច្រើន​​នៅ​​ប្រទេស​​ក្រិក​ ​កំពុង​​ស្វែង​រក​​ការ​​បង្កើត​​គ្រួសារ​​​ ដោយ​​​ទៅ​រៀបការ​​ក្នុង​​ប្រទេស​​ដែល​ការ​រៀប​អាពាហ៍​ពិពាហ៍​​អ្នក​ស្រឡាញ់​ភេទ​​​​ដូច​គ្នា​ គឺ​ជា​រឿង​​ស្រប​ច្បាប់​។​​ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ ក្រិក​​​​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​គ្រិស្ត​អូស្សូដក់​​ដំបូង​គេ​ ដែល​អនុញ្ញាត​​ឱ្យ​អាពាហ៍​ពិពាហ៍​ភេទ​ដូច​គ្នា​ស្រប​ច្បាប់​៕​