​​​ទីភ្នាក់ងារ​​​សារព័ត៌មានរុស្ស៊ី TASS ​បានដកស្រង់សម្តី​ ប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ​បាន​ប្រាប់​អ្នកសារព័ត៌មាន​​ Tucker Carlson ដែល​ត្រូវ​បាន​​ពណ៌នា​ជា​អ្នកកាសែត​អាមេរិកថា ស្ថានការណ៍​ជុំវិញ​អ៊ុយ​ក្រែ​ន គឺជា​បញ្ហា​​ងាប់រស់​​​សម្រាប់ប្រទេស​​រុស្ស៊ី ខណៈដែល​បស្ចឹម​ប្រទេស​មិន​​ដែល​ខ្វល់ខ្វាយ​ច្រើន​ចំពោះ​រឿង​​​កង្វល់​របស់រុស្ស៊ី​នោះទេ។ 

​នៅ​ពេល​ក្រោយ​មក លោក ពូ​ទីន បាន​ធ្វើការ​​អត្ថាធិប្បាយ​នៅក្នុង​បទសម្ភាសន៍​​ជាមួយ​អ្នកកាសែត Pavel Zarubin របស់​ទូរទស្សន៍​រដ្ឋ All-Russia និង​​ក្រុមហ៊ុន​ផ្សព្វផ្សាយ​​វិទ្យុ ​​បាន​និយាយថា វា​ជា​រឿង​​សំខាន់​ក្នុង​ការឆ្លង​​​ទស្សនៈយល់ឃើញ​​​របស់​ប្រជាជនរុស្ស៊ី​និង​​បរទេស​ថា​ តើ​សារៈសំខាន់​ដែល​រុស្ស៊ី​បាន​ភ្ជាប់​ជាមួយ «អ្វី​គ្រប់យ៉ាង​ដែល​កើតឡើង​ក្នុង​ការ​តម្រង់​ទិសដៅ​អ៊ុយ​ក្រែ​ន»។

​លោក ពូទីន ត្រូវ​បាន​ស្រង់សម្តី ដោយ​និយាយថា៖​ «សម្រាប់​ពួកគេ [កខាងលិច] នេះ​គឺ​អំពី​ការកែលម្អ​ទីតាំង​យុទ្ធសាស្ត្រ​របស់​ពួកគេ ប៉ុន្តែ​សម្រាប់​​ពួកយើង វា​គឺ​អំពី​ជោគវាសនា​របស់​យើង ដែលជា​បញ្ហាងាប់រស់។​ ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ដេ​នឹង​ស្តាប់ឮ​ [កិច្ច​សម្ភាសន៍​​​ជាមួយ Carlson] ដឹង​​រឿងនេះ​​។ វា​មិនអាស្រ័យ​លើ​ខ្ញុំ​​វិនិច្ឆ័យ​​ថាតើ​​វា​​ត្រូវ​ចំណុច​ឬ​អត់​នោះទេ»។​


​យោង​តាម TASS កិច្ចសម្ភាសន៍​ជាមួយ​លោក Carlson ត្រូវបាន​បោះពុម្ពផ្សាយ​ពេញ​មួយ​យប់​ដល់​ថ្ងៃទី ៩ ខែកុម្ភៈ។ ផ្នែក​សំខាន់​នៃ​ការសន្ទនា​រយៈពេល​ពីរ​ម៉ោង​ត្រូវបាន​ឧទ្ទិស​ដល់​ជម្លោះ​​អ៊ុយ​ក្រែ​ន និង​ទំនាក់ទំនង​របស់​រុស្ស៊ី​ជាមួយ​សហរដ្ឋអាមេរិក អង្គការ​ណា​តូ និង​លោក​ខាងលិច​ទាំងមូល។

 អ្នកកាសែត​រូបនេះ ធ្លាប់បាន​និយាយថា គាត់​បាន​ព្យាយាម​ធ្វើ​បទសម្ភាសន៍​ជាមួយ​មេដឹកនាំ​រុស្ស៊ី​​កាលពី​ឆ្នាំមុន ប៉ុន្តែ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក៕