ប្រទេស​កូរ៉េខាងត្បូង​បាន​បញ្ជា​ឱ្យ​ក្រុម​វេជ្ជបណ្ឌិត​ហាត់​​ការ​​​​ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី ១៩​ខែ​កុម្ភៈ បន្ទាប់ពី​ពួកគេ​បាន​លា​លែង​​ពី​តំណែង ដើម្បី​តវ៉ា​នឹង​ការ​កែ​ទម្រង់​ការបណ្តុះ​បណ្តាល​​​ផ្នែក​វេជ្ជសាស្ត្រ ដោយ​រដ្ឋាភិបាល​​សម្លឹង​មើល​ការ​ប្រើ​ប្រាស់​​បុគ្គលិកវេជ្ជសាស្រ្ត​​ពី​ផ្នែក​​យោធា​ដើម្បី​​ដោះស្រាយ​​​ការខ្វះខាត។ យោង AFP។​​

កូរ៉េខាងត្បូង​និយាយថា ខ្លួន​មាន​​អនុ​បាត​វេជ្ជបណ្ឌិត​​ធៀប​ចំនួន​ប្រជា​ជន​ទាប​​​​បំផុត​​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍ ហើយ​រដ្ឋាភិបាល​កំពុង​ជំរុញ​យ៉ាងខ្លាំង​ក្នុងការ​បង្កើន​ចំនួន​វេជ្ជបណ្ឌិត ដែលជា​ផ្នែក​មួយ​ដើម្បី​ជួយ​ដល់​សង្គម​ដែលមាន​​ប្រជាជន​មាន​វ័យ​ចំណាស់​ច្រើន​។

ប៉ុន្តែ​​ក្រុមវេជ្ជបណ្ឌិត​​ ដែល​តវ៉ា​បាន​សម្តែង​ការប្រឆាំង​យ៉ាង​ខ្លាំង​​​ចំពោះ​ផែនការ​ថ្មី​របស់​រដ្ឋាភិ​បាល​​ក្នុងការ​បង្កើន​ការ​ចូល​រៀន​នៅ​សាលា​វេជ្ជសាស្ត្រ​ដោយ​អះអាង​ថា​ ផែន​ការ​នេះ​នឹង​ប៉ះពាល់​ដល់​គុណភាព​​សេវា។


ក្រុម​​អ្នក​រិះគន់​ បាន​និយាយ​ថា វេជ្ជបណ្ឌិត​​មានការ​ព្រួយ​បារម្ភ​ខ្លាំង​លើ​ការ​កែ​ទម្រង់​នេះ​អាច​​ប៉ះពាល់​លើ​​ប្រាក់បៀវត្សរ៍​​​និង​ឋានៈ​សង្គម​របស់​ពួកគេ។

នៅ​ថ្ងៃទី១៩​ខែកុម្ភៈ ទោះបី​ជា​​​មានការ​គំរាម​​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ពី​រដ្ឋាភិបាល​​ ក៏​ក្រុម​វេជ្ជបណ្ឌិត​​​ហាត់​ការ​​រាប់​រយ​​នាក់​​បានប្រគល់​លិខិត​​​សុំ​លាលែង​​របស់​ពួកគេ ហើយ​ត្រូវបាន​កំណត់ឱ្យ​ឈប់​ធ្វើការ​ចាប់ពី​ថ្ងៃទី២០ ខែកុម្ភៈ​នេះ​​។


ក្នង​សន្និសីទ​សារព័ត៌មាន​​​សំដៅ​ទៅលើ​វិធានការ​ផ្លូវច្បាប់​ដើម្បី​​រារាំង​ការ​ឈាប់​ពី​​​ការងារ​របស់​​អ្នកវេជ្ជសាស្រ្ត អនុរដ្ឋមន្ត្រី​សុខាភិបាល​ទី២ Park Min-soo បាន​និយាយ​ ប៉ុន្តែ​រដ្ឋាភិបាល​​បានចេញ​បញ្ជារក្សា​ទុក​​ផ្នែក​ព្យាបាល​សម្រាប់​គ្រូពេទ្យ​​ហាត់​ការ​ទាំង​អស់​។ វេជ្ជបណ្ឌិត​នៅ​កូរ៉េខាងត្បូង​​​ត្រូវបាន​គេ​ចាត់​ទុក​ថា​ជាអ្នកធ្វើការ​សំខាន់​ ដែល​រឹតត្បិត​​ពី​ការឈប់​​ច្រើន​៕​