ខណៈពេលដែល​​​ពេលវេលា​ខិត​ទៅជិត​​ខួប ​​២ ឆ្នាំ​ នៃ​​ការ​ឈ្លានពាន​របស់​រុស្ស៊ី​​ ចូល​​ទឹកដី​អ៊ុយក្រែន ​​សហភាព​អឺរ៉ុប​​និង​​​សហរដ្ឋ​អាមេរិក​​ បាន​ត្រៀម​ខ្លួន​ប្រកាស​​ពី​ការ​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែមទៀត។​


យោង​ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ ​នៅ​ថ្ងៃ​ពុធ​​ទី​២១ ​ខែ​កុម្ភៈ មេដឹកនាំ​អឺរ៉ុប​​បាន​​អនុម័ត​​កញ្ចប់ទណ្ឌកម្ម​ទី​១៣ ​​​ប្រឆាំ​​ង​នឹង​​​រុស្ស៊ី​ ដោយ​​កញ្ចប់​ទណ្ឌកម្មលើក​នេះ​នឹង​រួម​បញ្ចូល​​អង្គភាព​​និង​​បុគ្គល​​ចំនួន​ជិត​​២០០​​។ 

​ក្នុង​ពេលវេលា​នៃ​​មរណៈភាព​ថ្មីថ្មោង​របស់​​លោក អេ​ឡិច​ហ្ស៊ី ណា​វ៉ាល់​នី (Alexei Navalny) និង​គម្រប់​ខួប ២ ឆ្នាំ​ នៃ​ការឈ្លានពាន​អ៊ុយ​ក្រែ​ន សហរដ្ឋ​អាមេរិក​ ក៏​នឹង​ប្រកាស​កញ្ចប់​​ទណ្ឌកម្ម​ដ៏​ធំថ្មី​មួយ​ប្រឆាំងនឹង​រុស្ស៊ី​ នៅ​ថ្ងៃ​សុក្រ​ខាងមុខ។ 


នៅ​ថ្ងៃសៅរ៍​ទី​២៤​ ខែកុម្ភៈ​​​ ចុងសប្តាហ៍​នេះ គឺ​ជា​ខួប​ ២ ឆ្នាំ​ នៃ​ការឈ្លានពាន​របស់​រុស្ស៊ី​ ចូល​ទឹកដី​អ៊ុយក្រែន ដែល​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​សកល​​រងផលប៉ះពាល់​យ៉ាងខ្លាំង ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​ពីសំណាក់​លោក​ខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី៕​