​យោង​តាម​ការ​ផ្សា​យ​របស់​សារព័ត៌មាន The statesman ដែល​ជា​សមាជិក​នៃ​បណ្តាញ​​ព័ត៌មាន​អាស៊ី​ (ANN) ​បាន​ផ្សាយ​នៅថ្ងៃ​​នេះ​ឱ្យ​ដឹង​ថា ការ​តវ៉ា​របស់​កសិករ​ឥណ្ឌា​​​​​ក្នុងរដ្ឋ​ជាច្រើន​​​ដែល​ទាមទារ​ឱ្យ​រដ្ឋ​ធានា​តម្លៃ​កសិកម្ម និង​​កែប្រែច្បាប់កសិកម្ម​ដែល​បាន​លុប​​ចោល​កាល​ឆ្នាំ​ ២០២១​។​

​ក្នុង​ ១​ សប្តាហ៍​នៃ​ការ​តវ៉ា នៅថ្ងៃ​ព្រហស្បតិ៍​នេះ កសិករ​តវ៉ា​អាយុ ២៤ ឆ្នាំ​ម្នាក់​ត្រូវបាន​សម្លាប់ និង​រាប់សិប​នាក់​ទៀត​បាន​រងរបួស​​ក្នុងការ​បង្ក្រាប​របស់​​ប៉ូលិស​នៅ​ព្រំដែន Khanauriក្នុង​រដ្ឋ Haryana។ តាម​កសិករ​បាន​ឱ្យ​ដឹងថា បាតុករ​ដែល​ស្លាប់​ត្រូវបាន​សម្លាប់​បន្ទាប់ពីរ​ងរ​បួស​ដោយ​គ្រាប់កាំភ្លើង​ត្រង់​ក្បាល។

​កសិករ​​ដែលស្លាប់​​ត្រូវបាន​គេ​កំណត់​អត្តសញ្ញាណ​ ឈ្មោះ​ Shubhkaran Singh អ្នកស្រុក​នៅ​ភូមិ Balloក្នុង​សង្កាត់ Bathinda នៃ​រដ្ឋ Punjab ។


ក្នុង​វីដេអូ​ដែល​គេ​អះអាងថា កសិករ​ត្រូវបាន​គេ​ឃើញ​ក្តោបក្បាល​របស់​ពួកគេ​បន្ទាប់ពី​គ្រាប់​កាំភ្លើង​​១២​គ្រាប់​​​ត្រូវ​បាន​បាញ់​។ កសិករ​ម្នាក់ទៀត​ក៏បាន​រងរបួស​ធ្ងន់ធ្ង​រ ហើយ​ត្រូវបាន​បញ្ជូន​ទៅ Chandigarh PGI ​ជាទី​​ដែល​​​ប៉ូលីស​រដ្ឋ​Haryana និយាយថា ស្ថានភាព​របស់គាត់​ត្រូវ​បាន​គេ​​និយាយ​ថា​​មាន​​ស្ថិរភាព។

កសិករ​បាន​អះអាងថា អ្នក​តវ៉ា​រហូតដល់ ១៦០នាក់​បាន​រងរបួស​នៅក្នុង​សកម្មភាព​ប៉ូលិស​ថ្ងៃនេះ។


នៅ​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​​ កសិករ​បាន​បន្ត​ការ​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​ទីក្រុង Delhi Chalo បន្ទាប់ពី​​ការ​បរាជ័យ​​ក្នុង​ការ​ជជែក​​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល។ ប៉ូលិស​បាន​បាញ់​ផ្លោង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ដើម្បី​បំបែក​ក្រុម​កសិករ​ដែល​តវ៉ា និង​បញ្ឈប់​ពួកគេ​មិន​ឱ្យ​ដើរ​ឆ្ពោះទៅ​រាជធានី​ជាតិ។

ទន្ទឹមនឹងនេះ ប៉ូលិសរដ្ឋ Haryana បាន​អះអាងថា យ៉ាងហោចណាស់​បុគ្គលិក​របស់ខ្លួន​ចំនួន១២​នាក់​បាន​រងរបួស បន្ទាប់ពី​កសិករ​បាន​វាយប្រហារ​ពួកគេ​ដោយ​ដំបង និង​ដុំថ្ម។

ប៉ូលិស​បាន​និយាយថា៖«នៅឯ​ព្រំដែន Data Singh-Khanauriក្រុមអ្នកតវ៉ា​បាន​ឡោមព័ទ្ធ​ប៉ូលិស​ពី​គ្រប់ទិសទី​ដោយ​ចាក់​ម្សៅ​ម្ទេស​ចូលទៅក្នុង​ចំបើង​វាយប្រហារ​ប៉ូលិស​ដោយ​ប្រើ​ដំបង​និង​​កន្ត្រៃ​​រួមជាមួយ​ការ​គប់​ដុំថ្ម​​ដក់ប៉ូលិស​​ បណ្តាល​ឱ្យ​កម្លាំង​ប៉ូលិសប្រហែល១២​នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ»។

សភា​ប្រឆាំង​ចោទសួរ​ពី​ភាព​ស្ងៀមស្ងាត់​របស់​នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី​។ 

ប្រធានសភា​ឥណ្ឌា Kisanលោក SukhpalKhairaទាំងអស់​បាន​ថ្កោលទោស​ការសម្លាប់​លោក Subhakaran Singh ហើយ​​បាន​ចោទប្រកាន់ថា​ប៉ូលិស Haryana បាន​បើក​ការ​បាញ់​ប្រហារ​​ទៅ​លើ​កសិករ​ដែល​គ្មាន​អាវុធ​ដែល​កំពុង​តវ៉ា​ដោយ​សន្តិវិធី។

«វា​ជា​រឿងដ៏​​សោកសៅ​​បំផុត​ ដែល​យើង​​ត្រូវ​តែ​​ផ្តល់​ដំណឹង​ថា កសិករ​វ័យក្មេង​អាយុ២៣​ឆ្នាំ​ម្នាក់​​មកពីរដ្ឋ Punjab ឈ្មោះ​ Shubhakaran Singh ត្រូវបាន​បាញ់សម្លាប់​ដោយ​ប៉ូលិស Haryana នៅ​ព្រំដែន Khanauri។ ប៉ូលិស Haryana បាន​បើក​ការបាញ់ប្រហារ នៅ​ពេល​ដែល​​កសិករ​​កំ​ពុង​តវ៉ា​ដោយ​គ្មាន​អាវុធ និង​ដោយ​សន្តិវិធី»។

Khairaក៏បាន​ចោទសួរ​ពី​ភាព​ស្ងៀមស្ងាត់​របស់​នាយករដ្ឋមន្ត្រី Narendra Modi ហើយ​សួរថា​​ហេតុអ្វី​បានជា​កសិករ​ត្រូវបាន​បញ្ឈប់​ពី​ការ​មក​ទីក្រុង Delhi?

លោក​បាន​បន្តថា៖ «ទោះជា​រឿង​ទាំងនេះ​លោកនាយក​រដ្ឋមន្ត្រី​នៅ​ស្ងៀម។ ពួកគេ​កំពុង​រារាំង​កសិករ​ក្នុងប្រទេស​របស់​ពួកគេ​មិន​ឱ្យ​មក​ក្រុង​ដេលី​ដោយ​ការដាក់​របាំង»៕​