ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​បេឡា​រុស BelTA បាន​រាយការណ៍​​នៅ​ថ្ងៃ​អាទិត្យ​ថា មេដឹកនាំ​បេឡា​រុស លោក Alexander Lukashenko ​បាន​និយាយថា លោក​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ម្តង​ទៀត​នៅ​ឆ្នាំ ២០២៥​។

លោក Lukashenko ដែល​បាន​​កាន់​អំណាច​​​​របស់​ប្រទេសបេឡារុស​​អស់​រយៈពេល​៣០ឆ្នាំ​ចាប់តាំង​ពីឆ្នាំ​១៩៩៤ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​មួយ ​បន្ទាប់ពី​បោះ​ឆ្នោត​​ជ្រើស​រើស​ស​មាជិកសភា និង​ក្រុមប្រឹក្សា​មូលដ្ឋាន​ថា៖«ប្រាប់​ពួកគេ (ក្រុមប្រឆាំង​ដែល​ត្រូវបាន​និរទេស) ថា​ខ្ញុំ​នឹង​​បន្ត​ឈរឈ្មោះ​»។

ទីភ្នាក់ងារ​រ៉យទ័រ​ស្រង់សម្តីបន្ត ដូច​លោក​បាន​និយាយថា៖«គ្មាន​នរណាម្នាក់​ គ្មាន​ប្រធានាធិបតី​ដែល​ទទួលខុសត្រូវ​នឹង​បោះបង់​ប្រជាជន​របស់ខ្លួន​​​ដែល​ខំ​ដើរតាម​​​ចូលក្នុង​សមរភូមិ​ទេ​​»។


លោក Lukashenko ដែល​មាន​អាយុ ៦៩ ​ឆ្នាំ ​បាន​គ្រប់គ្រង​ប្រទេស​បេឡា​រុសតាំងពី​ឆ្នាំ១៩៩៤ និង​​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin)។

​លោក Lukashenko បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​ ទីភ្នាក់ងារ​ព័ត៌មាន BelTA បាន​រាយការណ៍​ថា៖«យើង​នៅសល់​មួយឆ្នាំ​ទៀត​ពី​ការបោះឆ្នោត​ប្រធានាធិបតី។ អ្វីៗជាច្រើន​អាច​ផ្លាស់ប្តូរ»។


​សេចក្តីរាយការណ៍​បាន​ស្រង់សម្តីដូច​បាន​និយាយថា៖​«តាម​ធម្មជាតិ ខ្ញុំ និង​យើងទាំងអស់គ្នា សង្គម​យើង​​នឹងមាន​ប្រតិកម្ម​ចំពោះ​ការផ្លាស់ប្តូរ​ដែល​នឹង​កើតឡើង​នៅក្នុង​សង្គម​របស់​យើង និង​ស្ថានភាព​ដែល​យើង​នឹង​ខិតជិត​ការបោះឆ្នោត​ក្នុង​រយៈពេល​មួយឆ្នាំ»៕​