មេដឹកនាំ​នៃ​ប្រទេស​សំខាន់ៗ​នៅ​តំបន់​អឺរ៉ុប​ បាន​ជួបពិភាក្សា​ពី​លទ្ធភាព​បញ្ជូន​កងកម្លាំង​អឺរ៉ុប​ចូលទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​សន្យា​ផ្តល់​គ្រាប់ផ្លោង​ដែល​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ធ្វើសង្គ្រាម​តតាំង​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​ការឈ្លានពាន​របស់​មហា​អំណាច​រុស្ស៊ី​ឈានចូល​ឆ្នាំ​ទី​ ៣ ​ដោយ​មើលឃើញ​ការ​ធ្លាក់ចុះ​ការ​ជំនួយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា ប្រធានាធិបតី​បារាំង លោក  ​អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) កាលពី​ថ្ងៃទី​ ២៦​ កុម្ភៈ​ បាន​ស្វាគមន៍​បណ្តា​ប្រទេស​អឺរ៉ុប​ ដែល​បញ្ជូនទាហាន​ទៅ​អ៊ុយ​​ក្រែ​ន ទោះបីជា​មានការ​ព្រមាន​ថា «​មិនមាន​ការឯកភាព​គ្នា​នៅ​ដំណាក់កាល​នេះ​» ប៉ុន្តែ​មេ​ដឹក​នាំ​សមាជិក​អឺរ៉ុប​ ២០ ​ប្រទេស​បាន​ចូលរួម​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​។​

​ការប្រជុំ​គ្នា​នៅ​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃទី​ ២៦ ខែកុម្ភៈ​ដើម្បី​ផ្ញើជូន​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នូវ​សារ​នៃ​ការដោះស្រាយ​អឺរ៉ុប​ស្តីពី​អ៊ុយ​ក្រែ​ន និង​ប្រឆាំងនឹង​ការនិទាន​រឿង​របស់​វិមាន​ក្រឹម​ឡាំង​ដែលថា​រុស្ស៊ី​នឹង​ឈ្នះ​សង្គ្រាម​នៅ​ឆ្នាំ​ទី ​៣ ​នេះ​។​


​រ៉​យ​ទ័​របា​ន​ស្រង់​សម្តី​លោក Macron និយាយ​នៅក្នុង​ស​ន្និ​សីទ​សារព័ត៌មាន​ថា​៖ «​មិនមាន​ការឯកភាព​គ្នា​នៅ​ដំណាក់កាល​នេះ​ទេ ... ក្នុងការ​បញ្ជូន​កងទ័ព​​ថ្មើរជើង​នោះទេ​។ គ្មានអ្វី​គួរ​ត្រូវបាន​ដកចេញ​ទេ​។ យើង​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវធ្វើ ដើម្បី​កុំឱ្យ​រុស្ស៊ី​ឈ្នះ​»​។​

​មន្ត្រី​សេត​វិមាន​បាន​ប្រាប់​រ៉​យ​​ទ័​រថា សហរដ្ឋអាមេរិក​មិនមាន​គម្រោង​បញ្ជូន​កងទ័ព​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ទេ ហើយ​ថា​ក៏​មិនមាន​ផែនការ​បញ្ជូន​កងទ័ព​ណា​តូ​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​ដែរ​។​


​ក្នុងពេលដែល លោក ដូ​ណា​ល់ ត្រាំ រិះគន់​ណា​តូ ដែល​ហាក់​លើក​ទឹកចិត្ត​រុស្ស៊ី​វាយ​ចូល​សមាជិក​ណា​តូ​ណាមួយ បារាំង អាល្លឺម៉ង់ និង​ប៉ូឡូញ​ចេញមុខ​អះអាង​ធ្វើឱ្យ​កងកម្លាំង​អឺរ៉ុប​ខ្លាំង​៕