ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បានរាយការណ៍​ថា ​​លោក Boris Nadezhdin​ ដែល​ជា​​អ្នក​ប្រឆាំង​​​​ការ​ធ្វើសង្គ្រាម​​​​​​ឈ្លាន​ពាន​​អ៊ុយក្រែន ​ត្រូវ​បាន​​បដិសេធ​មិន​ឱ្យ​ចុះ​ឈ្មោះ​​ជា​បេក្ខជន​​​​​ប្រធានាធិបតី​​ប្រជែង​ជាមួយ​​លោក វ្ល៉ាឌីមៀរ​ ពូទីន​ សម្រាប់​ការ​បោះឆ្នោត​​ដែល​ធ្វើ​ឡើង​​នៅ​ខែ​​មីនា​ខាងមុខ​នោះទេ​។ 

​តាមសេចក្តីរាយការណ៍​ដែល​ទើប​ចេញ​ផ្សាយ​មុន​នេះ លោក Boris Nadezhdin បាន​និយាយ​​​នៅ​​ថ្ងៃ​ព្រហស្បតិ៍​ថា គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​កណ្តាល (CEC)​​ នៃ​សហព័ន្ធ​រុស្ស៊ី​ បាន​បដិសេធ​មិន​ចុះ​ឈ្មោះ​របស់​លោក​ជា​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ខែមីនា ដែល​គាត់​ចង់​ប្រកួតប្រជែង​នឹង​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​កាន់អំណាច។

CEC ធ្លាប់បាន​និយាយថា ខ្លួន​បាន​រកឃើញ​​កំហុស​​​ហត្ថលេខា​ដែល​គាត់ និង​សម្ព័ន្ធមិត្ត​បាន​​ប្រមូល​​ដើម្បី​គាំទ្រ​បេក្ខភាព​របស់លោក​លោក Boris Nadezhdin។


រ៉យទ័រ​បាន​រាយការណ៍ថា Nadezhdin បាន​និយាយ​នៅលើ​បណ្តាញ Telegram ផ្លូវការ​របស់គាត់​ថា​ លោក​មិន​យល់​ស្រប​នឹង​ការសម្រេចចិត្ត​របស់ CEC ហើយនឹង​ជំទាស់​វា​នៅក្នុង​តុលាការ​កំពូល​របស់​ប្រទេស​រុស្ស៊ី៕​