អ្នកជិះស្គីជិត ១៦ ០០០ នាក់ បានកាលពិថ្ងៃអាទិត្យ បានចូលរួមព្រឹត្តិការណ៍កីឡាលក្ខណៈកម្សាន្តដ៏ធំបំផុតគឺ «ការប្រណាំងជិះស្គី» នៅ Vasaloppet នៅកណ្តាលប្រទេសស៊ុយអែត។
ព្រឹត្តិការណ៍កីឡានេះ បានឈានដល់ការរៀបចំលើកទី១០០ ដោយអ្នកជិះស្គីប្រណាំងគ្នារហូតដល់ចម្ងាយ ៩០ គីឡូម៉ែត្រ ហើយវាជាផ្នែកមួយដ៏ធំនៃប្រវត្តិសាស្ត្រកីឡា និងវប្បធម៌របស់ប្រទេសស៊ុយអែត។
ការប្រណាំងនេះត្រូវបានធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩២២ ហើយធ្វើឡើងជារៀងរាល់ឆ្នាំ។ មានការលុបចោលចំនួនបីចាប់តាំងពីការរៀបចំ លើកដំបូង៕