​​តុលាការ​​កំពូង​របស់​ព្រះរាជាណាចក្រថៃ​​​​ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​​​ប្រឆាំង​អតីត​នាយករដ្ឋមន្ត្រី ​លោកស្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ​ដែល​អស់​អំណាច​ដោយ​រដ្ឋ​ប្រហារ​ ហើយ​​បច្ចុប្បន្នកំពុងរ​ស់​នៅ​និរទេស​ខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ​គ្រប់គ្រង​ការចំណាយ​​មិនត្រឹមត្រូវ​​សម្រាប់​គម្រោង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ ២០១៣ ដែល​ត្រូវ​គេ​មើល​ឃើ​ញ​ដំឡើង​តម្លៃ​ស្រូវ​។

​ការសម្រេច​​របស់​តុលាការ​កំពូល​​​​នេះ​កើតឡើង​ក្នុងរយៈពេល​ដ៏​ខ្លី​ បន្ទាប់ពី​​​បង​​ប្រុស​របស់លោក​ស្រី គឺ​លោក​ ថាក់​ស៊ី​ន ស៊ីណាវ៉ាត្រា ត្រូវ​បាន​​ដោះលែង​​ឱ្យ​មានសេរី​ភាព​ក្រោយ​​ជា​ប់​ពន្ធនាគារ​ថែសុខ​ភាព​​អស់រយៈពេល​ ១៨០ ថ្ងៃ។

លោក​ ថាក់ស៊ីន​​ ស៊ីណាវ៉ាត្រា​ នៅ​តែ​ជាប់​ឈ្មោះ​ជា​អ្នក​នយោបាយ​មាន​ឥទ្ធិពល​បំផុត​​ក្នុងប្រទេស​ថៃ បន្ទាប់​ពី​នីរទេ​សខ្លួន​អស់រយៈពេល​១៥​ឆ្នាំ ហើយ វិល​ចូល​ប្រទេស​វិញ​ចំថ្ងៃ​ដែល​សភា​ទាំងពីរថ្នាក់​​បោះឆ្នោត​ជ្រើស​រើស​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​គណបក្ស​ដែល​លោក​​និង​ក្រុម​គ្រួសារ​លោក​បង្កើត។  


​យោង​តាម​ការ​ផ្សាយ​របស់ AP សេចក្តីសម្រេច​របស់​តុលា​ការ​​នាពេល​នេះ​​ជា​សាលក្រម​អនុគ្រោះ​ចុងក្រោយ​បំផុត​សម្រាប់​លោកស្រី​យី​ង​ឡាក់ ដែលធ្លាប់​ជា​​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ ២០១១​ រហូតដល់​លោកស្រី​ត្រូវបាន​បង្ខំ​ឱ្យ​ចេញពី​តំណែង​នៅក្នុង​ឆ្នាំ ២០១៤​។ ក្នុង​ខែធ្នូ​ឆ្នាំមុន តុលាការ​ដដែល​បាន​ជម្រះ​លោកស្រី​យី​ង​ឡាក់​ពី​ការរំលោភបំពាន​អំណាច​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​​បុគ្គលិក​ដែល​លោកស្រី​បាន​ត្រួតពិនិត្យ។

ចៅក្រម​បាន​លើកលែងទោស​ជា​ឯកច្ឆ័ន្ទ​លោកស្រី យី​ង​ឡាក់ និង​ជនជាប់ចោទ​ប្រាំ​នាក់​ផ្សេងទៀត​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ​នូវ​ទឹកប្រាក់​ចំនួន ២៤០​ ពាន់​​លាន​បាត (៦,៧ ​ពាន់​លាន​ដុល្លារ) ដែល​ត្រូវ​បានរៀបចំ​សម្រាប់​ការបង្ហាញ​ផ្លូវ​ដើម្បី​ទាក់​ទាញ​​វិនិយោគិន​លើ​ផែនការ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​ម​ហិ​ច្ឆិ​តា។


លោកស្រី យី​ង​ឡាក់ បច្ចុប្បន្ន​មាន​អាយុ ៥៦ ឆ្នាំ ជា​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​ថៃ ដែល​​លោក ​ប្រាយុធ ចាន់អូចា ជា​​អគ្គមេបញ្ជាការ​​យោធា​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ក្នុងឆ្នាំ​ ២០១៤៕​