តាមសេចក្តី​រាយការណ៍​​ មន្ត្រី​គយ​ថៃ​បាន​ជួយសង្គ្រោះ​​សត្វ​ព្រៃ​ច្រើន​ក្បាល ដែល​ភាគច្រើន​ជាសត្វល្មូន​ ចេញពី​វ៉ាលី​​ដាក់​ឥវ៉ា់ន់​ដែល​​ចូលឆែក​​​​​នៅ​អាកាសយានដ្ឋាន​សំខាន់​របស់​ប្រទេស​​ប្រុង​នាំ​ចេញ​ ​ក្នុង​សប្តាហ៍​នេះ និង​​បន្ទាប់មក​​ចាប់​ខ្លួន​​ជនជាតិ​ឥណ្ឌា ៦ នាក់ ​​ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​រត់ពន្ធ។

ទីភ្នាក់ងារ​ព័ត៌មានរយទ័រ បាន​រាយការណ៍ថា សត្វ​ល្មូ​ន និង​ថនិកសត្វ​​ជា​ច្រើន​ សរុប​ចំនួន​ ៨៧​ ក្បាល ​ត្រូវបាន​រកឃើញ​នៅក្នុង​ឥ​វ៉ាន់​នោះ មាន​ដូច​ជា ពស់ សេក​​ចំពុះ​​ធំ កំប្រុក​ភ្នែក​ក្រហម ប្រចៀវ និង​ស្វា។

រូបថត​ពី​គយ​នៅ​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ​ក្នុង​ទីក្រុង​បាងកក​បានបង្ហាញថា សត្វ​​​ខ្លះ​​​ត្រូវបាន​រុំ​ដោយ​ក្រដាស ហើយ​ខ្លះទៀត​ដាក់​ក្នុង​ធុង​ប្លា​ស្ទីក។ 


អាជ្ញាធរ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នក​ទាំង៦​​នាក់​នេះ ដែល​ត្រូវបាន​ភ្ជាប់​ទៅនឹង​ទីក្រុង​បុ​ម​បៃ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ។

ប្រទេស​ថៃ​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​ចំនួន​បួន បានឃើញ​ចំណែក​​​ក្នុងការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ និង​មន្ត្រី​គយ​នៅ​សុវណ្ណ​ភូមិជារឿយៗចាប់​សត្វ​ល្មូ​ន និង​សត្វតូចៗ​ដែល​គេ​ដាក់​ក្នុង​វ៉ា​លី។


មាន​តម្រូវការ​ខ្ពស់​សម្រាប់​ផលិតផល​សត្វ​នៅក្នុង​ប្រទេស រួមទាំង​ប្រទេស​ចិន មី​យ៉ាន់​ម៉ា និង​ប្រទេស​ថៃ ដែល​ពួកវា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ឱសថ​បុរាណ ឬ​ប្រើប្រាស់​ដោយផ្ទាល់៕​