ក្រុង​ប៉ារីស៖ ចម្លាក់​អូដ្ឋ​ និង​សេះ​ប៉ុន​សត្វ​ពិត​ដែល​ត្រូវបាន​ឆ្លាក់​ជាប់​ផ្ទាំង​ថ្ម​នៅ​អារ៉ាប៊ី សាអូឌីត អាច​មាន​អាយុ​កាល​ប្រមាណ ៧ ០០០ ​ឆ្នាំ។ នេះ​បើ​យោងតាម​ការ​ស្រាវជ្រាវ​ថ្មី​ ដែល​បាន​បង្ហាញ​ថា ពួកវា​អាច​មាន​អាយុ​យូរជាង​ការ​គិត​ទៅទៀត។


សំណាក​ចំនួន ២១ ដែល​ទើប​ត្រូវបាន​រ​កឃើញ ត្រូវបាន​សឹក​យ៉ាង​ខ្លាំង​ និងត្រូវបាន​ប៉ាន់​ស្មាន​បឋម​ក្នុង​ឆ្នាំ​ ២០១៨ ថា វាមាន​អាយុ​កាល ២​០០០​ ឆ្នាំ ដោយ​ផ្អែក​លើ​ភាពស្រដៀងគ្នា​នៃសិល្បៈ​ដែល​ត្រូវបាន​រក​ឃើញ​នៅ​តំបន់​បុរាណវត្ថុ​វិទ្យា​ប្រទេស​ហ្សកដានី។

ប៉ុន្ដែ​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​អារ៉ាប៊ី សាអូឌីត និង​អឺរ៉ុប បាន​ប្រើ​មធ្យោបាយ​ផ្សេង​ក្នុង​ការសិក្សា​ រួមទំាំង​ការ​វិភាគ​លើ​ស្លាក​ស្នាម​ឧបករណ៍​ឆ្លាក់ និង​គំរូ​សំណឹក​​ ក៏ដូចជា​ការ​ថត​អ៊ិច​សារ៉េ​ បាន​សន្មត់​ថា វាមាន​អាយុ​កាល​ចន្លោះពី ៧ ០០០ ទៅ ៨ ០០០ ​ឆ្នាំ​ឯនោះ។


ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សង្គ្រោះ​តំបន់​នោះ ត្រូវតែ​ធ្វើ​ឡើង​ភ្លាមៗ និង​ចាំ​បាច់។ AFP


វាមាន​ន័យ​ថា តំបន់​ចម្លាក់ ដែលស្គាល់ជា ដែនដី​​អូដ្ឋ ទំនង​ជាទីឋានដ៏​​ចំណាស់​បំផុត​សម្រាប់​ពពួក​សត្វ​ជា​ជំនួយការ​មនុស្ស។ នៅ​ក្នុង​សម័យ​កាល​ដែល​ផ្ទាំង​ចម្លាក់​ត្រូវបាន​បង្កើតឡើង តំបន់​នោះ​មាន​សណ្ឋាន​ខុសប្លែក​ពី​ស្ថានភាព​ដ៏​ហួតហេតុ​ដូច​សព្វថ្ងៃនេះ ដោយ​វា​ធ្លាប់​ជា​វាល​ស្មៅ​ដ៏​ស្រស់​ស្អាត​ជាមួយ​បឹងបួរ និង​ដើម​ឈើ​ សម្រាប់​ពពួក​សត្វ​អូដ្ឋ​លុកលុយ និង​ជា​ទីកន្លែង​ពួកវា​ត្រូវ​ប្រមាញ់​ផង​ដែរ។


ក្រុម​អ្នក​និពន្ធ​ការ​សិក្សា​ បាន​ឱ្យដឹង​ក្នុង​សេចក្ដីថ្លែង​ការណ៍​ចុះផ្សាយ​ដោយ​វិទ្យាស្ថាន ​Max Planck សម្រាប់​វិទ្យាសាស្ដ្រ​ប្រវត្ដិសាស្ដ្រ​មនុស្សជាតិ​ថា​៖ «​ពេល​នេះ យើង​អាច​ភ្ជាប់​ទីឋាន​អូដ្ឋ ទៅសម័យ​កាល​មួយ​នៅ​បុរេ​ប្រវត្ដិ នៅពេល​មនុស្ស​​គង្វាល​ភាគ​ខាង​ជើង​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​បង្កើត​ចម្លាក់​សិល្បៈលើ​ផ្ទាំង​ថ្ម​ និង​បាន​កសាង​សំណង់​ថ្ម​ធំៗ​ដែលហៅថា មូស្ដាទីល​»។

ចម្លាក់​អូដ្ឋ​​ដែល​ត្រូវបាន​ឆ្លាក់​ជាប់​ផ្ទាំង​ថ្ម​នៅ​អារ៉ាប៊ីសាអូឌីត អាច​មាន​អាយុ​កាល​ប្រមាណ ៧០០០​ឆ្នាំ។ AFP

ជាមួយ​សំណឹក​សឹក​រេចរឹល​​រាប់​ពាន់​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សង្គ្រោះ​តំបន់​នោះ ត្រូវតែ​ធ្វើ​ឡើង​ភ្លាមៗ និង​ចាំ​បាច់។

អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ អ្នកស្រី ម៉ារីយ៉ា ហ្គាងនីន មកពីវិទ្យាស្ថាន Max Planck បាន​ឱ្យដឹងថា​៖ «​ពេលវេលា​អភិរក្ស​ដែនដី​អូដ្ឋ​នេះ​ស្ទើរតែ​អស់​ទៅហើយ​ ហើយ​សំណាកជាច្រើន​ទៀត​នឹង​ត្រូវបាត់​បង់​ជា​បន្ដបន្ទាប់​»៕ AFP/HR

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​និយាយថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សង្គ្រោះ​តំបន់​នោះ ត្រូវតែ​ធ្វើ​ឡើង​ភ្លាមៗ និង​ចាំ​បាច់។ AFP