ក្រុង​ស្ដុកខុល៖ មន្ដ្រីពន្ធនិងអាករស៊ុយអែត​បាន​ច្រានចោល​សំណើ​ប្ដីប្រពន្ធមួយគូ​ក្នុង​ការ​ដាក់​ឈ្មោះ​កូន​ទើប​ប្រសូត​ថ្មី​ «​Vladimir Putin» ដោយ​លើក​ហេតុផល​ថា នេះជា​ឈ្មោះ​មិន​សម​រម្យ។


ទីភ្នាក់ងារ​ពន្ធ និងអាករស៊ុយអែត បាន​ឱ្យដឹងថា ស្ថិតក្រោម​ច្បាប់​ប្រទេស «ឈ្មោះ​​សាម៉ីខ្លួន​​អាច​ជាឈ្មោះ​ដែល​មិន​ខូច​អារម្មណ៍ ឬ​បង្ក​ភាព​ចម្រូង​ចម្រាស ដល់​អ្នក​មានឈ្មោះ​នេះស្រាប់​»។

​យោង​តាមសេចក្ដីសម្រេច​កាលពី​ដើម​ខែកញ្ញា​​បាន​បន្ដថា​៖ «​ឈ្មោះ​ត្រកូល មិន​ស័ក្ដិសមជាមួយ​ឈ្មោះ​សាម៉ីខ្លួន ហើយវា​ក៏​មិនគួរជា​ឈ្មោះ​ដូច​នាម​ត្រកូល​នោះទេ​»។


រូបតំណាង៖ ​ឪពុកម្ដាយនៅ​ភូមិ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត​ បាន​ប៉ុនប៉ង​ដាក់ឈ្មោះកូន Vladimir Putin។


ទីភ្នាក់ងារ​ពន្ធ និងអាករក៏បាន​បដិសេធ​ឈ្មោះ «​Vladimir» និង «​​Putin» ជា​ឈ្មោះ​ពីរ​ផ្សេង​គ្នា ដោយនិយាយថា វា​ត្រូវ​ចាត់ទុកជា «ឈ្មោះតែមួយ​បញ្ចូល​គ្នា» ហើយ​វា​ក៏​មិន​ត្រូវបាន​​ឱ្យ​ប្រើ​ផង​ដែរ។


លិខិត​​ច្រាន​ចោល​សំណើ​ឈ្មោះ​នេះ ដែល​ត្រូវបាន​ចែក​រំលែក​ដោយ​ប្រធានាធិបតី​រុស្ស៊ី​ផ្ទាល់ ក៏​មាន​ទម្រង់​លិខិត​ឈ្មោះ​ថ្មី​សម្រាប់​ឪពុកម្ដាយ​ថ្មីថ្មោង​ ដែល​រស់​នៅ​ក្នុង​ភូមិ​ភាគ​ខាង​ត្បូង​ប្រទេស​ស៊ុយអែត​៕ AFP/HR