ក្រុង​ញូវយ៉ក៖ ប្រទេស​ស្រីលង្កា បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ ដល់​ពិភពលោក​ឱ្យ​ចូលរួម​ការពារ​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​តា​លី​បង់​ ដែល​បាន​បង្ក​ការខឹង​សម្បារ​តាមរយៈ​សកម្មភាព​​បំផ្លាញ​រូបសំណាក​ព្រះពុទ្ធ​យក្ស​នៅពេលដែល​ពួកគេបាន​​កាន់​អំណាច​​ចុងក្រោយ​កាលពី​ ២​ ទសវត្សរ៍​មុន​។


ប្រធានាធិបតី Gotabaya Rajapaksa បាន​ប្រាប់​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​ស្ថាប័ន​ពិភពលោកមួយនេះ​​ថា៖ «ខ្ញុំ​ស្នើ​សុំឱ្យ​អង្គការសហប្រជាជាតិ​ និង​សហគមន៍​អន្តរជាតិ​ធានា​ការការពារ​បេតិកភណ្ឌ​ព្រះពុទ្ធសាសនា​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន»។

ការ​បញ្ចាំង​រូបភាព 3D លើ​ចន្លោះ​ប្រហោង​ដែលបាត់បង់​​ពុទ្ធបដិមា​ខ្នាត​ធំ​ត្ក្រោម​ការបំផ្លាញ​ដោយ​​ក្រុមតាលីបង់​ក្នុង​ឆ្នាំ ២០០១។ AFP


ព្រះពុទ្ធសាសនា​ដែលជា​សាសនា​គ្របដណ្ដប់​​​នៅ​​ប្រទេស​ស្រីលង្កា​ ធ្លាប់មាន​ការរីកចម្រើន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​តាមរយៈ​ការបន្សល់នូវ​និមិត្តរូប​​ចម្លាក់​ព្រះពុទ្ធ​រូប​ខ្ពស់​ៗនៅ​លើ​ជញ្ជាំង​​ក្រុង​​បា​មិ​យ៉ាន​ ដែល​បាន​ឈរ​ស្កឹមស្កៃ​​អស់​រយៈពេល ១៥០០ ឆ្នាំ។


ក្រុម​តា​លី​បង់​នៅ​ខែមីនា ​ឆ្នាំ ២០០១ បាន​ចំណាយពេល​ជាច្រើន​សប្តាហ៍​ក្នុងការ​បំផ្ទុះ​រូបចម្លាក់​ ដោយ​ប្រើ​គ្រាប់​បែក​​ផ្ទុះ ​និង​កាំភ្លើង​ធំច្រើន​សន្ធឹក ​ប្រឆាំងនឹង​ការអំពាវនាវ​របស់​អន្តរជាតិ​ ព្រោះតែ​ជំនឿ​ស៊ស្លាម​ដែល​ហ៊ាម​ឃាត​ការ​គោរព​បូជា​ព្រះពុទ្ធរូប។


ទីក្រុងបាមិយ៉ាន នៅអាហ្វហ្គានីស្ថាន មាន​ជ្រលង​ភ្នំ​ខ្វែង​ខ្វាត់​ពោរពេញ​ដោយ​ចម្លាក់ និង​បដិមា​ពុទ្ធសាសនា។

ការវិលត្រឡប់​មកកាន់​អំណាច​វិញ​នៅពេល ដែល​កងទ័ព​អាមេរិក​បាន​ចាកចេញ​បន្ទាប់ពី​ការ​តាំងទី ​២០​ ឆ្នាំ​ ក្រុម​តា​លី​បង់​បាន​ព្យាយាមរក្សា​​សកម្មភាពមិន​ឱ្យ​លេចធ្លោរ​ខ្លាំង​។

ប៉ុន្តែ​អ្នកស្រុក​បាន​និយាយថា ​ពួក​តា​លី​បង់​ដែល​បានឈ្នះ​ម្តងទៀត​បាន​បំផ្ទុះ​រូបចម្លាក់​មួយ​នៅ​បា​មិ​យ៉ាន ​ដែល​ឧទ្ទិស​​​​ដល់​មេដឹកនាំ ​ហា​ហ្សា​រ៉ា​ ជា​ជនជាតិភាគតិច​ដែល​ត្រូវបាន​ធ្វើទុក្ខបុកម្នេញ​ដោយ​ក្រុម​អ៊ិ​ស្លាម​និកាយ​ស៊ុន​នី។

ជ្រលង​បា​មិ​យ៉ាន​នៅតែមាន​បណ្តាញ​រូងភ្នំ​ខ្វាត់ខ្វែង ដែលមាន​ប្រាសាទ ​វត្ត​អារាម​ ចម្លាក់ ​និង​គំនូរ​ព្រះ ពុទ្ធ សាសនា ជាច្រើនទៀត​នៅសេសសល់៕ AFP

ទីក្រុងបាមិយ៉ាន នៅអាហ្វហ្គានីស្ថាន មាន​ជ្រលង​ភ្នំ​ខ្វែង​ខ្វាត់​ពោរពេញ​ដោយ​ចម្លាក់ និង​បដិមា​ពុទ្ធសាសនា។

រូបភាព​មុន និង​ក្រោយ​ពុទ្ធបដិមា​ខ្នាត​ធំ​ក្រោមការបំផ្លាញ​ដោយ​​ក្រុមតាលីបង់​ក្នុង​ឆ្នាំ ២០០១។