​ក្រុង​វី​យែ​ន: អារម្មណ៍​ធុញទ្រាន់​នឹង​វេ​ប​សាយ​បណ្ដាញ​សង្គម​ដែល​បិទបាំង​រូបភាព​អាក្រាត​ស្ដ្រី​បុរាណ Venus និង​ស្នាដៃ​សិល្បៈ​ផ្សេងៗ​ទៀត​ ដោយសារតែ​ពាក់ព័ន្ធ​មាតិកា​អាសអាភាស សារមន្ទីរ​ក្រុង​វី​យែ​ន​កំពុង​បង្ហាញ​រូបភាព​ទាំងនោះ​នៅលើ​វេ​ប​សាយ platform OnlyFans ល្បី​ខាង​បង្ហាញ​មាតិកា​អាស​នេះ ដើម្បី​ជំនួស​ឱ្យ​ការ​ទស្សនា​រៀបរាប់​។​


​វេ​ប​សាយ​នេះ​ល្បី​ខាង​មាន​ហ្វេ​ន​ហ៊ាន​បញ្ចេញ​ញើស​ឈាម​គ្រាំ​ទ​តារាសំណព្វចិត្ត​ត​របស់ខ្លួន​។​

​ជាការ​កៀរគរ​មហាជន​ដែល​មួយផ្នែក​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ គណនី OnlyFans ទទួលបាន​អ្នក​​ចុច​ជាវ​រាប់រយ​នាក់​តាំងពី​បង្កើត​ដំបូង​កាលពី​ខែ​មុន​។


​ប៉ុន្ដែ​នាយក​ការិយាល័យ នូរ​បែ​ត ខេ​ត​ន័​រ បាន​និយាយថា វិធានការ​នេះ​ហាក់ដូចជា​មានន័យថា វា​ជាការ​​ចាប់ផ្ដើម​ជជែក​អំពី​បញ្ហា​ច្បាប់​តម្រូវឱ្យមាន​ការបិទ​បាំង​នៅលើ​រូប​អាស​​អាភាស​ក្នុង​ទម្រង់​សិល្បៈ និង​តួនាទី​ដោះស្រាយ​បញ្ហា​លើ​កុំព្យូទ័រ និង​បណ្ដាញ​សង្គម​ចំពោះ​សិល្បៈ​។


​ខេ​ត​ន័​រ បាន​និយាយថា គំនិត​នេះ​កើតឡើង​ពី​ការមិនពេញចិត្ដ​របស់​សារមន្ទីរ ចំពោះ​ការលំបាក​នានា នៅពេល​ពួកគេ​ផ្សព្វផ្សាយ​ពី​ពិព័រណ៍​សិល្បៈ ដោយសារតែ​ការ​រឹតត្បិត​របស់ platform បណ្ដាញ​សង្គម​មួយចំនួន ពេល​ផ្ដោតលើ​តថភាព​អាសគ្រាម​។


​ឧទាហរណ៍​ដ៏​អសោច​មួយ គឺ​ការ​បិទបាំង​របស់​បណ្ដាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក​ក្នុង​ឆ្នាំ ​២០១៨ លើ​រូបភាព​សិល្បៈ​ស្ដ្រី​បុរាណ «Venus of Willendorf» តាំង​បង្ហាញ​នៅ​សារមន្ទីរ​ប្រ​វ​ត្ដិ​សាស្ដ្រ​ធម្មជាតិ​ក្រុង​វី​យែ​ន ដែល​ត្រូវបាន​ចាត់ទុកជា​ស្នាដៃ​សម័យ​បុរាណលេខសាស្ដ្រ​។

​ខេ​ត​ន័​រ បានចាត់ទុក​ការសម្រេច​នេះ ​គឺជា «​រឿង​ដ៏​ចម្លែក​» ហើយ​ហ្វេ​ស​ប៊ុ​ក​ខ្លួនឯង​ក្រោយមក​ក៏បាន​ធ្វើការ​សុំទោស​ចំពោះ «​បញ្ហា​» កើតមាន​រាល់ដង​នេះ​ផងដែរ​។

​អ្នកនាំពាក្យ​សារមន្ទីរ Leopold Museum លោក ក្លោ​ស ផូ​កូ​នី បាន​និយាយថា​៖ «​វា​លើសពី​ចម្លែក​រហូតដល់​គួរឱ្យ​ចង់​សើច ដែល​បច្ចុប្បន្ននេះ រាងកាយ​អាក្រាត​នៅតែ​ជា​ប្រធានបទ​រសើប​»​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា​៖ «​វា​គួរតែ​រឿង​ធម្មតា​បំផុត តែ​វា​មិន​អ៊ីចឹង​សោះ​»​។

សារមន្ទីរ​ធ្លាប់​តាំង​រូបភាព​មិនសមរម្យ​ ងាកទៅរក OnlyFans ជំនួស​បណ្ដាញសង្គម។ AFP

​សារមន្ទីរ​បាន​ផ្សព្វផ្សាយ​ពី​សា្ន​ដៃ​សិល្បៈ​ចម្រុះ​របស់​វិចិត្រករ Egon Schiele នៅ​ចុង​សតវត្សរ៍​ទី២០ ដែល​គំនូរ​របស់លោក រមែង​ពាក់ព័ន្ធ​នឹង​ច្បាប់​ទប់ស្កាត់​រូបភាព​អាស​​អាភាស​របស់​បណ្ដាញ​សង្គម​។

​លោក ផូ​ខូ​នី បានឱ្យដឹងថា ឧ​ប្ប​ត្ដិ​​ហេតុ​បែបនេះ​ បាន​បង្ខំ​ឱ្យ​ខាង​សារ​​មន្ទីរ​ស្វះ​ស្វែងរក​ជម្រើស​ផ្សេងៗ​ក្នុងការ​ផ្សព្វផ្សាយ​ស្នាដៃ​សិល្បៈ​។

​លោក ផូ​ខូ​នី បាន​បន្ដថា​៖ «​យើង​មិន​ចង់​បើក​គណនី OnlyFans នោះទេ តែ​វា​បាន​កើតឡើង​ដោយសារតែ platform ល្បីៗ​ក្នុង​លោក​ជាច្រើន ដូចជា TikTok, Facebook ឬ Instagram ជាដើម​មិន​ទទួលស្គាល់​ស្នាដៃ​សិល្បៈ​របស់​យើង​»​។

​រស់នៅក្នុង​សតវត្សរ៍​ទី២១ ដែល​នៅមាន​ទស្សនៈ​ប្រកាន់​ពី​រាងកាយ​របស់​មនុស្ស​ជាពិសេស​នារី លោក ខេ​ត​ន័​រ បាន​និយាយថា​៖ «​វា​ស្ទើរតែ​ក្លាយជា​រឿងរ៉ាវ​នៃ​ការប្រមាថ​ចំពោះ​បញ្ហា​រាងកាយ​មនុស្ស​»​។

​លោក​បន្ដថា​៖ «​យើង​ហាក់ដូចជា​វិល​ទៅកាន់​កាល​វេលា ១០០ ​ឆ្នាំមុន​ទៅហើយ​»៕ AFP/HR