ទីក្រុង​រ៉ូម៖ ប៉ូលិស​បាន​ឱ្យដឹង​កាលពីថ្មីៗ​នេះ​ថា​ អ្នកទេសចរ​អាមេរិក ២ រូប​ ដែល​បាន​លួច​ចូលទៅក្នុងតំបន់​សំណង់​បុរាណ​ ខ័រលឺសៀម (Colosseum) នៃ​ទីក្រុង​រ៉ូម ដើម្បី​រីករាយ​នឹង​ស្រា​បៀរ​ត្រជាក់​ជាមួយ​ទិដ្ឋភាពសំណង់​បុរាណ​​នោះ ត្រូវ​រង​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ។


គូ​កន​នេះ​មាន​អាយុ ២៤ និង ៣៥​ ឆ្នាំ​ បាន​ឡើងដល់​ដំណាក់រង្វង់​ទី២​ ក្នុង​តំបន់​​​សំណង់​បុរាណ​នៅពេល​ព្រឹក​ព្រលឹម​​ថ្ងៃ​​ចន្ទ ប៉ុន្តែ​អ្នកទាំង២​ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នក​ក្រោក​ពី​ព្រលឹម​ នៅ​រដ្ឋ​ធានី​​អ៊ីតាលី ដែល​​បាន​ជូនដំណឹង​ដល់​ប៉ូលិស។

អ្នកនាំពាក្យ​ប៉ូលិស​បាន​ប្រាប់ទីភ្នាក់ងារ AFP ថា ពួកគេ​បាន​សារភាពថា ​បាន​លួច​ចូល​ទៅផឹកស្រា​បៀរ ហើយ​ត្រូវ​បាន​​ពិន័យ​ជា​ប្រាក់​ចំនួន ៨០០ អឺរ៉ូ (៩០៥ ដុល្លារ) ។


មិន​ទាន់ច្បាស់​នៅឡើយទេ​ថា​ តើ​ពួកគេ​បាន​ចូលទៅក្នុងសំណង់​​​ដ៏​ល្បី​លើ​ពិភពលោក​ដែលមាន​អាយុ ២០០០ ​​​ឆ្នាំ​ បានដោយ​របៀប​ណា?។


មុនពេល​ជំងឺ​រាតត្បាត​ សំណង់​បុរាណ​ ខ័រលឺសៀម (Colosseum) នៃ​ទីក្រុង​រ៉ូម មាន​​មនុស្ស​ប្រហែល ២៥ ០០០​​ នាក់ បាន​​មក​ទស្សនា​​ជា​រៀងរាល់ថ្ងៃ៕ AFP


មុនពេល​ជំងឺ​រាតត្បាត​ សំណង់​បុរាណ​ ខ័រលឺសៀម នៃ​ទីក្រុង​រ៉ូម មាន​​មនុស្ស​ប្រហែល ២៥០០០​​នាក់ ​​មក​ទស្សនា​​ រាល់ថ្ងៃ។ AFP