ក្រុង​ញូវយ៉ក៖ អ្វី​ដែលជាការ​បំផុសគំនិត​សម្រាប់​ការជជែក​គ្នា​លេង និង​ច្រៀងយ៉ាង​រីករាយដូច​ឈុត​ឆាក​បង្ហាញក្នុងគំនូរជីវចល វ៉ល ​​ឌីស្នី (Walt Disney) កម្មវិធី​តាំង​បង្ហាញ​ថ្មី​មួយ​នៅ​ទីក្រុង​ញូវយ៉កបាន​ណែនាំ​ថា ​ពួកគេ​អាច​តាមដានដឹង​​​វត្ថុ​បុរាណនិង​ស្នាដៃ​សិល្បៈ​ដែល​ម្ចាស់​គំនូរជីវចល​បាន​ប្រទះភ្នែកឃើញ​នៅ​​ទីក្រុង​ប៉ារីស​កាលពី​លោក​នៅ​ក្មេង។

ការតាំង​ពិ​ព័រណ៍​សារមន្ទីរមេត្រូផូលីថិនបង្ហាញ​ពី​របៀប​ដែល​សិល្បករ​ឌីស្នី​ គូរ​រចនា​តួអង្គ​តាម​​ពរ្សឺឡែន​ប្រណីត​ និង​សាឡុង​មាស ​នៃ​រចនាប័ទ្ម Rococo អស់​ជាច្រើន​ទសវត្សរ៍​​មកហើយ។

ចាប់តាំង​ពី​រឿង ព្រះនាង​ព្រឹល​ស និង​បុរសតឿ៧​នាក់ (១៩៣៦) រឿង​ Sleeping Beauty (១៩៥៩) រហូត​ដល់រឿង Beauty and the Beast (១៩៩១) កម្មវិធី​នេះ​បាន​ស្វែងយល់​ពី​របៀប​ ដែល​ភាពយន្ត​គំនូរជីវចល ឌីស្នី​ បុរាណ​​​មានការ​ស្រមើស្រមៃ​លាយឡំ​ជាមួយនឹង​ការស្រាវជ្រាវ​លម្អិត។


សិល្បករ​ឌីស្នី​និង​មនុស្ស​ពី​សតវត្សរ៍​ទី១៨បាន​ផ្សារភ្ជាប់​គ្នា​លើស​ពី​​រចនាប័ទ្ម​​​សិល្បៈ​របស់ពួកគេ។ AFP

អ្នក​ដឹក​នាំ​ពិព័រណ៍​ Wolf Burchard បាន​និយាយថា លោក​ជឿថា សិល្បករ​ឌីស្នី​និង​មនុស្ស​ពី​សតវត្សរ៍​ទី១៨បាន​ផ្សារភ្ជាប់​គ្នា​មិន​ត្រឹមតែ​តាម​រយៈ​រចនាប័ទ្ម​​​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​ក្ដីប្រាថ្នា​ដូច​គ្នា​ក្នុងការ «បង្ហាញពី​អារម្មណ៍ ​ជាជាង​សំដៅ​លើ​បញ្ញា​​របស់មនុស្ស»។​


កម្មវិធី​ពិព័រណ៍​ដែល​បើក​នៅ​ថ្ងៃទី១០​ ខែធ្នូបាន​បង្ហាញ​ស្នាដៃ​ចំនួន៦០​ នៃ​សិល្បៈ​អឺរ៉ុប​ក្នុង​សតវត្សរ៍​ទី១៨ រួមជាមួយ​​សម្រង់​ពី​គំនូរជីវចល​របស់ ឌីស្នី​ ចំនួន១៥០​ស្នាដៃ​។

កើត​នៅ​ទីក្រុង​ឈី​កា​ហ្គោ​ក្នុង​ឆ្នាំ១៩០១ លោក វ៉ល ឌីស្នី បានធ្វើ​ដំណើរ​លើកដំបូង​ទៅកាន់​ប្រទេស​បារាំង​ក្នុង​ខែធ្នូ ឆ្នាំ១៩១៨ ភ្លាមៗបន្ទាប់ពី​សង្គ្រាមលោកលើកទី១ ក្នុងនាម​ជា​អ្នកស្ម័គ្រចិត្ត​សម្រាប់​កាកបាទក្រហម។

លោក​​​បាន​ត្រឡប់​ទៅ​អឺរ៉ុប​វិញ​នៅ​ឆ្នាំ១៩៣៥ ​និង​បន្ត​ឡើង​ចុះ​ជា​ច្រើន​ដង​ ​បន្ទាប់ពី​សង្គ្រាមលោកលើកទី​២៕ AFP

ការតាំង​ពិ​ព័រណ៍​សារមន្ទីរមេត្រូផូលីថិនបង្ហាញ​ពី​របៀប​ដែល​សិល្បករ​ឌីស្នី​គូរ​រចនា​តួអង្គ​តាម​​ពរ្សឺឡែន​ប្រណីត​។ AFP