ក្រុង​វ៉ាស៊ីនតោន៖ ស្ត្រី​ចំនួន​ ៦ នាក់​បាន​ប្តឹង​ក្រុមហ៊ុន Tesla ដោយ​ចោទប្រកាន់​ពី​វប្បធម៌​នៃ​ការ​បៀតបៀន​ផ្លូវភេទ​នៅ​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា និង​គ្រឿង​បរិក្ខារ​ផ្សេងទៀត​ដែល​រួម​មានការ​ប៉ះ​ពាល់​រាងកាយ​ការហៅ​​ញ៉ែនិង​ការ​សងសឹក​ចំពោះ​អ្នក​ដែល​ត្អូញត្អែរ។

បណ្តឹង​ដែល​បានដាក់​ក្នុង​រយៈពេល​១​ខែ​ក្នុងចំណោមបណ្ដឹង​ ២​ផ្សេង​ទៀតបន្ថែម​ទៅលើ​ភាពចម្រូងចម្រាស​ដែល​ផ្តោតលើ​រោងចក្រ Fremont ក្នុង​តំបន់ San Francisco Bay Area ដោយ​​រួមមាន​អតីត​និយោជិត​ស្បែក​ខ្មៅ​ម្នាក់​ដែល​ត្រូវ​បានសំណង​ជំងឺចិត្ត​ចំនួន១៣៧​លាន​ដុល្លារ​ក្នុង​សំណុំរឿង​រើសអើង​ជាតិ​សាសន៍។

បណ្តឹង​ជាច្រើន​បាន​អះអាងថាជាន់​នៃអគារ​​រោងចក្រ​របស់​ក្រុមហ៊ុន Tesla ប្រហាក់ប្រហែល​នឹង​ការដ្ឋាន ​ ឬ​​​សំណង់​បុរាណជា​ជាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ​នៅ​ចំ​កណ្តាល​នៃ​តំបន់ San Francisco Bay Area ដ៏​​រីកចម្រើន។


ស្ត្រី​ម្នាក់​ដើ​រកាត់​ទីស្នាក់ការ​ក្រុមហ៊ុន Tesla នៅ​ប្រទេស​ចិន។ AFP

Tesla មិនបាន​ឆ្លើយតបភ្លាមៗចំពោះ​សំណើសុំ​ការអត្ថាធិប្បាយ​លើ​បណ្ដឹង​នោះទេដែល​យ៉ាងហោចណាស់​មាន​ឧទាហរណ៍១​បាន​លើកឡើង​ពី​ ការ​បង្ហោះ​តាម​បណ្ដាញសង្គម​ Twitter ដ៏ចម្រូងចម្រាសពី​​អគ្គ​​នាយក​ Elon Musk ក្នុងសំនៀង​សង្កត់ធ្ងន់​ដាក់​បន្ទុកនិង​​​ជះឥទ្ធិពល​ដល់​សំឡេងបញ្ចេញមតិ​​នៅ​កន្លែងធ្វើការ។


បណ្តឹង​ថ្មី​ចំនួន​៦​ដាច់ដោយឡែក​ពីគ្នា​ដែល​បាន​ប្តឹង​កាលពី​សប្ដាហ៍​មុន​នៅក្នុង​តុលាការ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​រួមមាន​ស្ត្រី៥នាក់​ដែល​កំពុង​ធ្វើការ​ឬធ្លាប់​បាន​​ធ្វើការ​នៅក្នុង​រោងចក្រ Fremont ខណៈដែលបណ្ដឹង​ ១​ចេញពី​​មជ្ឈមណ្ឌល​សេវាកម្ម​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា។

ដើមបណ្ដឹង​ម្នាក់កញ្ញាមីឆែឡាឃើររ៉ានដែល​មាន​អាយុ១៨​ឆ្នាំ​ នៅពេលដែល​នាង​ចាប់ផ្តើម​ការងារ​របស់​នាង​នៅ​រោងចក្រ Fremont ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍អ្នកគ្រប់គ្រងនិង​មិត្ត​រួមការ​ងារ​របស់​នាង​បានបរិយាយ​ចំពោះ​​នាង​អំពី​រាងកាយ​របស់​នាង។

មិត្ត​រួមការ​ងារ​ប្រុស​ម្នាក់​បាន​សុំ​រួមភេទ​ជាមួយ​នាងដោយ​និយាយថាបុគ្គលិក​រោងចក្រ​តែងតែ​រួមភេទ​នៅ​ចំណតរថយន្ត។

ទស្សនាវដ្ដី Time កាលពី​ដើមសប្ដាហ៍​មុនទើបតែ​​​បានដាក់​ឈ្មោះអគ្គនាយក​ក្រុមហ៊ុន Tesla ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ២០២១។ AFP

បណ្ដឹង​​បាន​បន្ត​ទៀត​ថា៖ «រយៈពេល​ជិត២ខែ​នៃ​ការ​បៀត​បៀន​ផ្លូវភេទនៅ​ការងារ​ដំបូង​របស់​នាង​ក្រោយ​​ចេញពី​វិទ្យាល័យនាង​មិនអាច​ទទួលយក​វា​ទៀត​ទេហើយ​សម្រេចចិត្ត​លាឈប់​ពី​ការងារដោយ​ចោទប្រកាន់ថានៅ Tesla មាន​ការ​បៀតបៀន​ផ្លូវភេទ​ដ៏ធ្ងន់ធ្ងរ»។

ករណី​ផ្សេងទៀត​ត្រូវបាន​ប្តឹង​ដោយជេស៊ីកាប្រូកស៍សាមីរ៉ាហ្ស៊ីបផារដអ៊ីដិនមើដេរ៉ូសអាលីស្សប្រោននិង​អាលីហ្សាប៊្លីកមេនដែល​បាន​ចោទប្រកាន់​នៅក្នុង​ពាក្យបណ្តឹង​របស់​ពួក​គេ​ថាពួកគេ​​​ប្រឈមមុខ​នឹង​ការ​សងសឹក​ចំពោះ​ការរាយការណ៍​ពី​ទង្វើ​មិន​ត្រឹមត្រូវនៅកន្លែង​ធ្វើការ។

បណ្តឹង​ជា​បន្តបន្ទាប់​បាន​កើតឡើង​បន្ទាប់ពី​គណៈវិនិច្ឆ័យ​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​បាន​កាត់ក្តី​ក្នុង​ខែតុលា​ថា​ក្រុមហ៊ុន Tesla គួរតែ​បង់ប្រាក់​ការខូចខាត​ដល់​អតីត​និយោជិត​ស្បែក​ខ្មៅ​ចំនួន១៣៧លាន​ដុល្លារ​សម្រាប់​ការបិទ​ភ្នែក​មើល​ការរើសអើង​ជាតិ​សាសន៍​ដែល​បុរស​រូប​នោះ​បាន​ជួបប្រទះ​នៅ​រោងចក្រ Fremont ។

ទស្សនាវដ្ដី Time កាលពី​ដើមសប្ដាហ៍​មុនទើបតែ​​​បានដាក់​ឈ្មោះ Elon Musk ជា​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ២០២១ ដោយ​​លើកឡើង​អំពី​ការផ្លាស់ប្តូរ​បច្ចេកវិទ្យាថ្មីៗប៉ុន្តែ​ក៏មាន​បញ្ហា​និន្នាការ​ផ្លាស់​ប្តូរជីវិត​មនុស្ស​ផងដែរ៕ AFP

រថយន្ត Tesla កំពុង​បញ្ចូលអគ្គិសនី​​នៅបញ្ឈរ​ថាមពល​ ប្រទេសអាល្លឺម៉ង់។ AFP