​ភ្នំពេញៈ របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេ​តិក​​ភណ្ឌ​អរូបីនៃ​មនុស្សជាតិ​ ​ដោយ​អង្គការ UNESCO នា​ថ្ងៃទី​ ៧ វិច្ឆិកា ឆ្នាំ ​២០០៣ គឺជា​សិល្បៈ​មួយ ដែល​បង្កប់​នូវ​គ្រាប់ពូជ​នៃ​ភាពថ្លៃថ្នូរ​មួយ ដែល​គ្មាន​ព្រំដែន និង​ជា​បញ្ញា​ញាណ​នៃ​បុព្វបុរស​ខ្មែរ ដូច​មាន​ជា​តឹកតាង​នៅតាម​ប្រាង្គ​​ប្រាសាទ​នានា នៅក្នុង​ប្រទេស​កម្ពុជា​។​

នាពេល​ថ្មីៗ​នេះ លេច​វត្តមាន​សៀវភៅ​ ១ ​ក្បាល មាន​ចំនួន ២៣២ ទំព័រ និង​មាន​ចំណង​​ជើង​ថា «​នារី​របាំ​កម្ពុជា សម័យ​ចតុមុខ និង​អង្គរ​» https://www.facebook.com/107306008242448/photos/a.107315024908213/302574098715637/ ដែល​ក្របសៀវភៅ​មាន​រូប​នារី​របាំ​ខ្មែរ ២ សម័យ​កាលដែល​កំពុង​រាំ​ក្នុង​ក្រប​គំនូរ​ខាងមុខ​របស់​សៀវភៅ​ជា​នាដកា​ឯក​ដ៏ល្បីល្បាញ​ ១ ​រូប​ក្នុង​ក្រុម​​របាំ​ព្រះរាជ​ទ្រ​ព្រ​កាលសម័យ​នោះ​។

បើ​យោងទៅតាមគេហទំព័រផ្សព្វ​ផ្សាយ​ដោយ​គ្រឹះ​​ស្ថាន​ម្លូព្រៃ​បាន​​បង្ហើប​ឱ្យដឹងថា​៖ «​នារី​របាំ​កម្ពុជាសម័យ​ចតុមុខ​ និង​សម័យអង្គរ ​សៀវភៅ​នេះ​គឺ ជា​ឯកសារ​ដ៏​មាន​​តម្លៃ​មួយ​ស្តីពី​ប្រភព​ជីវិត និង​ប្រវត្តិ​ឆ្លងកាត់​របស់​នារី​របាំ​ព្រះរាជ​ទ្រព្យ ឬ​ក្បាច់​​បុរាណ​ខ្មែរ​ជាមួយ​ប្រវត្តិ​សាស្ត្រ​ដែល​ភ្លឺ​ថ្លា និង​​ស្រអាប់​របស់​ជនជាតិ​ខ្មែរ តាំងពី​សម័យ​មហានគ​រ​ រហូតដល់​សម័យកាល​ចតុ​​មុខ​»​។​


ប្រភព​ខាងលើ​បាន​បន្តថា​៖ «​សៀវភៅ​នេះ ត្រូវបាន​សព្វ​ព្រះរាជហឫទ័យ រាជានុញ្ញាត និង​ទំនុកបម្រុង​ដោយ​ព្រះ​ករុណា​ព្រះបាទ ស៊ីសុវត្ថិ ព្រះ​​ចៅ​ក្រុង​កម្ពុជា​ធិបតី និពន្ធ​​ដោយ​លោក ហ្ស​កហ្គ្រា​លី​យេ ឆ្នាំ​ ១៩១៣ ជា​ភាសា​បារាំង​ ត្រូវ​រៀបរៀង និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ ដោយ​បណ្ឌិត​ស​​ភា​ចា​រ្យ ភឿង ស​កុ​ណា (​រដ្ឋ​​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​) និង​បោះពុម្ព​ផ្សព្វ​ផ្សាយ​ដោយ​គ្រឹះ​​ស្ថាន​ម្លូព្រៃ​ឆ្នាំ​ ២០២០»​។

រូបភាព​នាដកា តាំងពី​សម័យ​​កាលដែល​មាន​អាយុ​រាប់រយ​ឆ្នាំ​នៅលើ​ក្រប​​សៀវភៅ​របាំ​នោះ ក៏ត្រូវ​បាន​គេ​​បង្ហើប​ឱ្យដឹង​តាម​សំណេរ​របស់​អ្នក​​និពន្ធ​សៀវភៅ​ ក្រោយពី​បកប្រែ​មក​ថា​៖ «​នារី​របាំ​ដែល​កំពុង​រាំ ក្នុង​ក្រប​គំនូរ​ខាងមុខ​សៀវភៅ​នេះ​​ឈ្មោះ រត្ន ប៉ុ​ស (​ហៅ​ក្រៅ​ម្លិះ​) ដែល​ជាប់សាច់​​សាលោហិត ព្រះករុណា​ព្រះបាទ​​ស៊ីសុវត្ថិ​៕