ភ្នំពេញៈ ប្រេ​ង​កូឡា ​​និងប្រេងខ្យល់ ជា​រ​ប​ស់ម្យ៉ា​ងដែ​ល​ប្រជា​ជន​ខ្មែរ​​ពិ​សេ​ស​អ្នក​ដែ​លមា​ន​វ័​យចំ​ណា​ស់​ចូល​ចិត្ត​ប្រើប្រា​ស់​ប្រ​ចាំថ្ងៃ​​​​ជាពិសេស​នៅ​ពេ​ល​មានអាការៈឈឺក្បាល វិលមុខ មា​នប​ញ្ហា​សើស្បែ​ក​ ឬថ្លោះគ្រេចកើ​ត​ឡើ​ង​។ ​ទោះជា​មាន​តម្រូ​វ​កា​រ​ប្រើ​ប្រា​ស់ច្រើ​​​ន​ក្ដី​​ក៏ប៉ុ​ន្តែ​ផ​លិ​តផ​ល​ដែ​ល​​គេ​និយ​ម​ប្រើ​ភាគ​ច្រើ​ន​ជា​ផ​លិត​ផ​ល​នាំចូ​ល ​ដែល​ជា​ហេ​តុ​ធ្វើឱ្យ​​ទី​ផ្សារ​ផ​​​លិ​ត​ផ​លប្រេ​ង​កូ​ឡាក្នុ​ង​ស្រុ​ក​ហា​ក់​នៅ​​ទ្រឹ​ង​​ និ​ង​កំ​ពុ​ងត្រូ​វ​ការ​កា​រ​គាំ​ទ្រ​បន្ថែ​ម​ទៀ​ត។​ ​​

​ទោះបី​ជា​ផលិត​ក្នុ​ង​ស្រុក​ក៏​ពិ​ត​មែ​ន តែ​ផ​លិ​តផ​ល​ប្រេង​កូ​ឡា​របស់​អ្នក​ស្រី​ អូ​ន ​សុគ​ន្ធា​ ក៏​មា​ន​ប្រសិ​ទ្ធភា​ព​​គុណភា​ព​​និ​ងស្ត​ង់ដា​មិ​​​ន​ចាញ់​ប្រេ​ង​កូ​ឡានាំ​ចូ​ល​ឡើយ​។ ​ប្រេ​ងកូ​ឡា​ និ​ង​ប្រេ​ង​ខ្យល់​​រូ​ប​ព្រះតេ​ជគុណ កា​ន់​​សុ​ផាន់​ណា​រិ​ទ្ធ ​និ​ង​រូ​ប​នា​គព្រួ​ស​ភ្លើ​ង ​ជា​សហ​គ្រា​ស​មួ​យ​ដែល​មាន​ផ​លិ​តប្រេ​ង​កូ​ឡាត​ជំ​នា​ន់ ​ហើ​យ​ប​ច្ចុ​ប្ប​ន្ន​ត្រូ​វ​បា​ន​ផ​លិ​ត​ដោ​យ​អ្នក​ជំ​នាន់​ទី​៣​​។​​​​

អ្ន​ក​ស្រី​​ អូ​ន ​សុគ​ន្ធា​ ស្ថា​ប​និ​កសិ​ប្ប​កម្ម​ផ​លិ​ត​ប្រេ​ងខ្យ​ល់​​ប្រេង​កូ​ឡា​ រូ​ប​ព្រះ​តេ​ជគុ​ណ​ កា​ន់​ សុ​ផា​ន់​ណា​រិទ្ធ​​និ​ង​រូប​នា​គ​ព្រួ​ស​ភ្លើង​ បា​ន​មា​នប្រ​សាសន៍​ឱ្យ​ដឹ​ងពី​គុណភា​ពផ​លិ​តផ​ល​ថា៖«​ផលិ​ត​ផ​លរ​ប​ស់យើ​ង​ទាំ​ង២ម៉ា​ក​​​​មាន​ប្រ​សិ​ទ្ធ​ភាព​ជួ​យទៅ​លើ​ប​ញ្ហាចុ​ក​​រួយ​​ថ្លោះ​ គ្រិ​ច​ លើ​រា​ង​កាយ​​មិ​ន​ក្ដៅ ​មិ​​នក្រ​ហា​យ​​មិ​ន​រោ​​ល​​មិ​នរ​មា​ស់​​ប្រើ​បាន​ទាំ​ង​ក្មេ​ង និងម​នុ​ស្សចា​ស់​​ជួ​យ​ទាំ​ងសុខ​ភា​ពសា​ច់​ដុំ​​និ​ងស្បែ​ក​»​។​ ​​


​អ្ន​ក​ស្រីប​ន្ត​ថា​ ផ​លិ​ត​ផល​ប្រេ​ង​កូឡា​​ប្រេ​ងខ្យ​ល់​នេះ​​ដែ​រ​​អា​ច​យ​កទៅ​កោ​ស​ខ្យ​ល់ក៏​បា​ន​ លា​ប​រឹ​ត​ ម៉ា​ស្សា​ក៏​បា​ន​​លាប​នៅ​ពេ​ល​លេង​កី​ឡា ​ឬលើ​រ​បួ​សស្នា​ម​ផ្សេង​ៗ​ក៏បា​ន​ ពោ​ល​គឺ​មិន​ចា​ញ់​ផលិ​ត​ផ​លនាំ​ចូ​ល​ឡើយ​​ ដែ​ល​​​ប្រជា​ព​ល​រដ្ឋ​​​អា​ច​ងាក​ម​ក​គាំទ្រ​និ​ងប្រើ​ប្រា​ស់​ផលិ​ត​ក្នុង​ស្រុ​ក ​ដែ​លមា​ន​គុ​ណភា​ព​ និ​ង​ប្រ​សិទ្ធ​ភាព​ខ្ព​ស់នេះបា​ន​​​។​ ​​

​អ្ន​ក​ស្រី ​បា​ន​​រៀ​ប​រា​ប់​​ឱ្យ​​​ដឹង​ដែ​រ​ថា​ ​​នៅ​ឆ្នាំ​២០​១​៨ ​ស​ហ​គ្រា​សនេះ​បា​ន​ទ​ទួល​វិ​ញ្ញាប​ន​បត្រ​ទ​ទួល​ស្គា​ល់​ប្រ​សិទ្ធ​ភា​ព​ក៏ដូ​ច​ជា​ទទួលបាន​មេ​ដា​យពី​រ​ដ្ឋា​ភិបា​លចិ​ន​ ក្រោ​យ​ពី​យើង​បា​នទៅ​តាំង​ពិព័រ​ណ៍អ​ន្តរ​ជា​តិ​នៅទី​នោះ​។​​


​អ្ន​កស្រី​​អូ​ន​ សុ​គ​ន្ធា​ បា​ន​ថ្លែ​ង​ថា​ ៖​​«​ផ​លិ​ត​ផ​ល​នេះ​ជាផ​លិ​​​ត​ផល​ម​រ​ត​ក​ដូ​ន​តា ​ដែល​ខ្ញុំ​​ត្រូ​វ​តែប​ន្ត​វេ​ន​ ដែ​​​ល​បា​ន​បំប្លែង​ពីកា​រផ្ស​ព្វ​ផ្សាយ​កា​រល​ក់​​និងប្រើ​ប្រា​ស់​ល​ក្ខ​ណៈគ្រួ​សារ​ដែ​លកន្ល​ង​មក​គេ​ល្បីពីមាត់​១ ​ទៅមា​ត់​១​ ទៅ​ជាកា​រ​ផ្ស​ព្វផ្សាយ​តា​ម​ប​ណ្ដា​ញស​ង្គ​ម​ និ​ងកា​រតាំ​ង​ពិ​ព័រណ៍​ផ្សេ​ង​ៗ​ ដែ​​លប​ង​ប្អូ​ន​​អាច​ងា​យ​ស្រួ​លស្វែ​ង​រ​ក​ព័ត៌​មា​ន​និង​កន្លែ​ង​ដែ​លអា​ច​រក​ទិ​ញ​បាន​»​។​ ​​

​ម្ចា​ស់អា​ជី​វ​កម្ម​​​រូប​នេះ​​​បាន​​​ប​ន្ថែម​ថា​​ផលិ​ត​ផ​លរ​ប​ស់​ស​ហគ្រា​ស​អ្ន​ក​ស្រី​​​មា​ន​លក្ខណៈ​ជាឱ​ស​ថ​បុរា​ណ​​ដោ​យ​សារ​​ការ​​ផលិ​ត​ពី​ប្រេ​ង​រប​ស់​ប្រទា​ល​បុរា​ណ​ ដែល​ដាំ​ដុះ​ក្នុង​ស្រុ​ក ​ដោ​យក​ន្លង​ម​កយើ​ង​ទៅរ​ក​វានៅ​តា​​​មព្រៃ​ភ្នំ​​តែប​ច្ចុ​ប្បន្ន​យើ​ង​អា​ចដាំ​ដោ​យ​ខ្លួ​ន​ឯ​ង និ​ង​ឱ្យប្រ​ជា​ព​លរ​ដ្ឋ​ដាំថែ​ម​ទៀត​ផ​ង​។ ​​​

​ចំពោះ​គ្រឿ​ង​ផ្សំច​ម្ប​​ងគឺ​​ជាប្រ​ភេ​ទប្រ​​ទាល​ពុ​ទ្ធ​ម​ន្ត​​១០​៨​​មុ​ខ ​ដែ​លជា​ឈ្មោះ​តំណា​ង​ឱ្យប្រ​ទាល​ច្រើ​នមុ​ខ​​បញ្ចូ​ល​គ្នា​មាន​ទាំង​ដើ​ម​ ស្លឹ​ក ​មើ​ម​​យក​ម​ក​ចម្រា​ញ់​ធ្វើជា​ប្រេ​ង​។

​អ្ន​ក​ស្រីថា​​៖​​«កា​រ​ច​​ម្រា​ញ់នេះ​ទៀត​សោ​ត ​អា​ចធ្វើ​បា​ន​ចន្លោះ​ខែប្រាំ​ង​ពីខែ​ម​ករា​​ដល់​ខែ​មីនា​ប៉ុ​​ណ្ណោះ​ ដែ​​​ល​ជា​រ​ដូវ​កាល​មើ​ម​ប្រទា​ល​ចាស់​ល្អ​ ស្ងួ​ត​ជាតិ​ទឹ​ក​ ងា​យ​ស្រួ​ល​ច​ម្រាញ់​​ដែ​ល​ការ​ច​ម្រា​ញ់ត្រូ​វ​ចំណា​យ​ពេល​ដ​ល់​ទៅ​១៤​ម៉ោង​ទើ​ប​អ​ស់ជាតិ​ទឹ​ក​​ចំ​​ណែ​ក​វ​ត្ថុ​ធាតុ​ដើ​មខ្លះ​ទៀ​តក៏​ជា​ទំនិ​ញ​នាំ​ចូ​ល​ផង​ដែរ​ដូ​ច​ជា​ ម៉ុ​ងតុ​ល​​កា​ប៊ូ ​ប្រេ​ង​សា​លី​ស៊ីឡា​ត»​​។​​​

​ជាមួយគ្នា​នេះ​សិប្បកម្ម​របស់​អ្ន​កស្រី​​អូន​​សុ​គន្ធា​​ក៏​បាន​ចូ​ល​រួ​ម​ជួ​យប្រជា​ស​ហ​គ​ម​ន៍​ផង​ដែរ​ដោយ​អ្នកស្រីលើកឡើង​ថា​៖​«​​​យើង​បា​នរួ​ម​ចំ​ណែក​ជួ​យដ​ល់​ស​ហគ​ម​ន៍ ​​ដែ​លប​ង​ប្អូន​ណាដែ​ល​មាន​ដី​ដាំ​ដំ​ណាំធំ​ៗ​ដូច​ជា​ចម្ការ​ស្វា​យ ​ចម្កា​រ​មៀ​នជា​ដើ​ម ​គឺអា​ច​ដាំ​ប្រទា​ល​ពី​ក្រោ​ម​បាន​​ហើយ​អា​ចអាស្រ័​យផ​ល​​ដោយ​លក់​ទិ​ន្ន​ផល​ប្រ​​​ទាល​ឱ្យស​ហគ្រា​ស​យើង​។​ ក្រៅ​ពី​នេះ​​យើ​ង​ក៏បា​ន​ផ្ដល់​កា​រ​ងា​រឱ្យ​ស្ត្រី​ដែ​លទំ​នេ​រ​ពី​ការ​ងា​រផ្ទះ​ម​ក​ធ្វើ​កា​រ​ក្នុង​ស​ហ​គ្រា​សដើ​ម្បី​រក​ចំ​ណូ​លផ​ង​ដែ​រ»​។​ ​​

​ប​ន្ថែម​ពី​​​លើនេះ​ អ្ន​ក​ស្រីបាន​បញ្ជា​ក់​ពីអ​ត្ថ​ន័​យ​រប​ស់​យីហោ​នេះ​ទៀ​តថា​៖ ​«​ដោយ​សា​រប្រ​ជា​ពល​រ​ដ្ឋ​យើង​កា​​​ន់ព្រះ​ពុ​ទ្ធ​សា​ស​នាច្រើ​ន​ ហើ​យ​ក៏​មា​នជំ​​នឿ​លើ​ប្រសិ​ទ្ធ​ភាព​ស័​ក្តិ​សិទ្ធិ​ទៅ​លើរូ​ប​ព្រះ​សង្ឃ​​កាន់​​សុ​ផា​ន់​ណារិ​ទ្ធ​​ដែ​ល​ធ្វើ​ឱ្យ​យើ​​ង​លក់​ក្នុ​ង​ប្រទេ​ស ​ក៏​មាន​កា​រ​គាំ​ទ្រច្រើ​ន​ជាម៉ា​ក​ស​ញ្ញារូ​ប​នា​គ​ផង​ដែ​រ​។​ ចំ​​ណែក​ប្រេ​ង​ខ្យ​ល់ ​យើ​ង​មា​ន​២​ក្លិ​ន​ផ្សេ​ង​គ្នា ​គឺ​ក្លិន​ជំ​នា​ន់មុ​ន​ និ​ង​ក្លិ​ន​សម័​យ​ថ្មី​ដែ​លមា​ន​ក្លិន​ប្រ​ហើ​រ​និ​ង​ងាយ​ស្រួ​លប្រើ​ប្រា​ស់​»​។​​​​​

​គួ​រប​ញ្ជា​ក់​ដែរ​ថា​ អ្ន​ក​ស្រីសុគន្ធា​បា​ន​ចា​ប់​ផ្ដើមប​ង្កើ​តសិប្បកម្ម​នេះ​ នៅ​ឆ្នាំ២​០១​០​ ដោ​យ​សារ​មើ​ល​ឃើញ​ពី​តម្រូ​វ​កា​រ​​របស់​​​ប្រជា​ជ​ន​​ពី​​ផ​លិត​ផ​ល​សង្គ្រោះ​ប​ឋ​ម​នេះ​ជា​ចាំ​បា​ច់​។ ​​

​ក្នុ​ងកា​រ​ចា​ប់ផ្ដើ​​​ម ​អ្ន​ក​ស្រី​ថា ​​អ្ន​ក​ស្រី​​​ប្រើដើ​ម​ទុ​នប្រ​មា​ណ​​២​០លា​ន​រៀ​ល​ ក្នុង​កា​រ​បង្កើ​ត​អា​ជី​វក​ម្ម​ល​ក្ខ​ណៈ​គ្រួ​សា​រ​ប៉ុណ្ណោះ​​​​ដែល​ទុ​ន​នេះ​​ចំ​ណា​យលើ​ស​ម្ភា​រ​ងា​យៗ​ដូ​ច​ជា​ឆ្នាំ​ងស​ម្រា​ប់​ស្ល​​ច​ង្ក្រា​ន​​ប្រ​អ​ប់​​ប្លាស្ទិ​ក​​កែ​​វ​​ហើ​យ​ដាំប្រទាល​​ដែ​ល​ដំ​បូ​ង​ឡើ​យអ្ន​ក​ស្រី​​​បាន​​​សុំ និង​​​ជួ​ល​ដី​គេស​ម្រា​ប់​ធ្វើ​​ ប៉ុ​ន្តែពេ​លនេះ​អ្ន​ក​ស្រី​​មានដី​​ខ្លួនឯង​​ក្នុង​​កា​រ​​រ​ក្សា​ពូជ​ប្រ​ទា​លហើយ​។ ​

​អ្ន​ក​ស្រី​ អូ​ន​​សុ​គន្ធា​បាន​អំ​ពា​វ​នាវ​ឱ្យ​ព​ល​រ​ដ្ឋ​ខ្មែរ​បន្តជួយ​គាំ​ទ្រ​ផ​លិត​ផ​លក្នុ​ង​ស្រុ​ក​បន្ថែ​ម​ទៀ​ត​​ហើ​យអ្ន​ក​ស្រី​ក៏មា​ន​មោ​ទនភា​ព​ចំពោះ​អា​ជី​វ​កម្ម​មួ​យ​នេះ ​ដែ​លបា​ន​ឱ្យ​អ្នក​ស្រី​រៀន​សូ​ត្រ​ ផ្លា​ស់​ប្ដូរ​ប​ទ​ពិសោ​​ធន៍ ពិសេ​ស​​បា​ននាំ​ផលិ​ត​ផ​លទៅ​ប​ង្ហា​​ញ​អន្ត​រ​ជាតិ​ផង​ដែរ​៕