ព្រះនាង នរោត្តម ជេនណា ដែល​សិល្បការិនី​ដ៏​មាន​ទេពកោសល្យបាន​បង្ហាញ​ក្ដីរំភើប​ក្រៃលែង​ក្នុង​នាម​ជាទូតសុឆន្ទៈ ដែល​នឹង​ធ្វើ​ការ​សម្តែង នា​ឱកាស​ប្រារព្ធខួបលើកទី១០ នៃការ​កកើត​នៃ​ Shanty Town Spirit ជា​សមាគម​សប្បុរសធម៌​បាន​បំពេញ​បេសកកម្ម​ជាង​១ទសវត្សរ៍​ដើម្បី​ផ្លាស់ប្តូរជីវិត​ជនទីទ័ល និង​ងាយ​រងគ្រោះបំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

នៅក្នុងសន្និសីទសារព័ត៌មាននៅ Raffles Le Royal កាលពី​ថ្ងៃទី ១៦ ខែ​វិច្ឆិកា ព្រះនាង​​បាន​លើកឡើង​ថា៖ «កាល​ពី​១០​ឆ្នាំ​មុន ព្រះនាង Ermie និង​ព្រះអង្គម្ចាស់​នរោត្តម ណារិទ្ធិពង្យ បាន​បង្កើត​សមាគម​មួយ​ដើម្បី​ជួយ​ជ្រោម​ជ្រែង​ទៅ​ដល់ជនក្រីក្រ​ ជួយ​ឱ្យ​ពួក​គាត់​បាន​​នូវ​តម្រូវ​ការ​ចាំបាច់ ជំនាញ ការ​សិក្សា ការថែទាំ​រក្សា​អនាម័យ ការ​អប់រំ ទទួល​បាន​ការ​ថែរក្សា​សុខភាព​ល្អ​ និង​សកម្ម​ភាព​ជួបជុំសប្បាយរីករាយ​​ជាច្រើនទៀត»។

នៅ​ក្នុង​សន្និសីទសារព័ត៌មាននៅ Raffles Le Royal ក្នុងការរៀបចំព្រឹត្តិការណ៍ 'Thank You' នៅថ្ងៃទី 7 ខែធ្នូ ដើម្បីប្រារព្ធខួប 10 ឆ្នាំនៃការបង្កើតការផ្លាស់ប្តូរ Shanty Town Spirit ព្រះនាង Jenna បានចាត់ទុក​​​កិច្ចការ​របស់​ ​សមាគម Shanty Town ក្នុងការ​ផ្ដល់ «សុភមង្គល»ដល់​សហគមន៍​ក្រីក្រថា​ជា​បេសកកម្ម​ដ៏​«អស្ចារ្យ»។


ព្រះនាង​ ជេនណា បាន​សម្ដែង​ចំណាប់អារម្មណ៍​ទៀត​ថា​៖ «​វា​ពិត​ជា​ប្រពៃណាស់ ដែល​យើងបានឃើញ​សមាគម​រួមចំណែកផ្ដល់​​កក់ក្ដៅ​ទៅ​កាន់​សហគមន៍​របស់ខ្លួន។ខ្ញុំ​ក៏ទន្ទឹង​រង់ចាំ​ឱ្យ​កម្មវិធី​គម្រប់ខួប ១០ ឆ្នាំ​ របស់​សមាគ Shanty Town Spirit ឱ្យ​មក​ដល់​កាន់តែ​ឆាប់ៗ ហើយខ្ញុំ​ក៏​មាន​ការ​សម្ដែង​នៅ​ក្នុងកម្មវិធី​ហ្នឹង​ដូចគ្នា​ដែរ។ ​ខ្ញុំសង្ឃឹម​ថា​សមាគម Shanty Town Spiritនឹង​ទទួល​បានការ​គាំទ្រ​ឱ្យ​កាន់តែ​ច្រើនជាង​នេះ​ទៀត​»។

សមាគម Shanty Town Spirit ត្រូវ​បាន​បង្កើត​ឡើង​ដោយព្រះនាង ​Ermine និង ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស នរោត្ដម ក្នុងឆ្នាំ ២០១៣ ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​សម្រាប់​សហគមន៍​ក្រីក្រមួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ។


ក្នុង​វត្តមាន​ចូលរួមជាមួយព្រះនាង ជេនណា​ដែលជាទូត​សុឆន្ទៈ​របស់​សមាគម​នៅ​ក្នុ​ងសន្នីសីទសារព័ត៌មាន​នោះ​ រួមមាន​ មានម្ចាស់ក្សត្រី Ermine និង​ព្រះអង្គម្ចាស់​នរោត្តម ណារិទ្ធិវង្ស ព្រមទាំង​តំណាង​អ្នកឧបត្ថម្ភ Urban Village, Eden Group, Pernod Ricard Cambodge, Halys, Legend Cinema និង Raffles Le Royal ។

ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស បានឆ្លៀត​ឱកាស​នេះ ដើម្បី​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន និង​ម្ចាស់​ឧបត្ថម្ភ​របស់​សមាគម សម្រាប់​ការគាំទ្រ​ដ៏​មាន​តម្លៃ​របស់​ពួកគេ​ក្នុង​រយៈ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

ព្រះអង្គម្ចាស់ ណារិទ្ធីពង្ស មានថ្លែង​ថា​៖ «នៅ​ពេល​ដែល​ភរិយា​ខ្ញុំ​សម្រេច​ចិត្ត​បង្កើត Shanty Town Spirit ជាច្រើន​ឆ្នាំមុន ពួកយើង​មិន​អាច​នឹកស្មាន​ថា​សមាគម​នឹង​មក​ដល់ឆ្ងាយ​ប៉ុណ្ណា​នោះទេ។

លោក​បណ្ឌិត Ben Li និង​អ្នកស្រី ​Catherine Chan ស្ថាបនិក Urban Village and Factory Phnom Penh និង​អ្នកឧបត្ថម្ភ​ដ៏​មាន​មោទនភាព​នៃ​សមាគម Shanty Town Spirit ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ បាន​និយាយ​ថា ចក្ខុវិស័យ​របស់​សមាគម​ក្នុង​ការ​កសាង​អនាគត​បាន​ឆ្លុះ​បញ្ចាំង​ពី​​

លោក Li បាន​បន្ត​ទៀត​ថា៖ «យើង​រីករាយ​ណាស់​ដែល​បាន​ឃើញ Shanty Town Spirit ឈាន​ដល់​ចំណុច​សំខាន់​នេះ ហើយ​ជា​ពិសេស​សម្រាប់​មិត្ត​របស់​យើង​ព្រះនាង Ermine ដោយសារ​តែ​ព្រះនាង​មាន​ចិត្ត​សប្បុរស និង​ស្មោះសរ​បែបនេះ»។

អ្នកស្រី Catherine Chan បាន​និយាយថា៖ «ទាំងអស់នេះ​វា​ប្រៀប​បីដូច​ជា​ការ​​វិនិយោគ​ដែរ ដោយ​ព្រះនាង​បាន​វិនិយោគ​ញើសឈាម​កម្លាង​កាយ និង​គំនិត​ធ្វើ រហូត​ដល់​ទទួល​បាន​ផ្លែផកកា​គួរ​ជាទី​មោទនៈ ហើហយ​យើង​ទន្ទឹង​រង់ចាំ​ដំណាក់​កាលជោគជ័យ​ជាច្រើន​បន្ត​បន្ទាប់​ទៀត»។

ជាមួយ​នឹង​ការ​ឧបត្ថម្ភគាំទ្រ​សមាគម​អស់រយៈពេល​៦​ឆ្នាំ លោក Ben Li បាន​បន្ថែ​មថា៖ «Shanty Town Spirit ពិត​ជា​កំពុង​បង្កើត​អនាគត​សម្រាប់​មនុស្ស​ជំនាន់ក្រោយ។ មនុស្ស​ជំនាន់ក្រោយ​ពិតជា​តំណាង​ឱ្យ​អនាគតហើយ​យើង​ពិត​ជា​កំពុង​បង្កើត​អនាគត​ដ៏ល្អ​មួយ​សម្រាប់​ក្មេងៗ​តាម​រយៈ​ការ​ជួយ​ធានាថា យុវជន​កម្ពុជា ​ទទួល​បាន​ការអប់រំ​មិន​ថា​ពួកគេ​កំពង់ស្ថិតនៅទីណា»។

ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ សមាគម​បាន​ផ្តោត​លើ​ចំណុច​ស្នូល​ទាំង​ប្រាំ​នៃ​សុខភាព ការអប់រំ អនាម័យ សកម្មភាព​កម្សាន្ត និង​តម្រូវការ​ពិសេស ​ដើម្បី​ផ្តល់​ឱ្យ​សហគមន៍​ជាង ៣០០ នាក់ ជាមួយ​នឹង​សម្ភារៈ​បរិក្ខារ និង​ឱកាស​ជា​មូលដ្ឋាន​ដែល​ពួកគេ​សម​នឹង​ទទួលបាន​ ដើម្បី​ភាព​រីកចម្រើន។

ក្នុង​ចំណោម​​ភាពជោគជ័យ​ក្នុងការ​ជួយ​សហគមន៍​ក្រីក្រ រឿងរ៉ាវ​ដ៏​រំជួលចិត្ត​មួយ គឺ​​ការ​កែប្រែជីវិត​បុរស​វ័យ ២៤​ ឆ្នាំ​ម្នាក់​រហស្សនាម​ Lockman ដែលលោក​ជា​ជន​មាន​ពិការភាពពីកំណើត​ និង​ពុំដែល​ចេញ​ពីផ្ទះ​មើល​ពិភព​ខាង​ក្រៅ​ឬ​​ប្រាស្រ័យទាក់ទងជាមួយសហគមន៍​ទាល់តែសោះ។

ប៉ុន្តែ​ឥឡូវ​នេះ បន្ទាប់​ពី​កា​រវះកាត់​ជោគជ័យ​ចំនួន​បី​លើក ដោយ​ប្រើ​មូលនិធិ Shanty Town Spirit និង​ការ​ព្យាបាល​ដោយ​ចលនា យុវជន​រូប​នេះ​អាច​ធ្វើ​ដំណើរ​លើ​កៅអីរុញនិង​កំពុង​រៀន​ដើរ​ដោយ​ប្រើ​ជើងទម្រ ដែល​អាច​ឱ្យ​លោក​​ផ្សារភ្ជាប់ខ្លួន​ទៅ​នឹង​សង្គម​បរិស្ថាន​ជុំវិញ​ខ្លួន។

ព្រះនាង Ermine បាន​ពណ៌នាថា Shanty Town Spirit បាន​ឈាន​ដល់​អាយុកាល​មួយ​ទសវត្សរ៍​ហើយ​ព្រះនាង​បាន​សម្ដែង​ចំណាប់​អារម្មណ៍​ថា៖ «វា​ពិតជា​រំជួលចិត្ត​ណាស់​ក្នុង​ការ​ឈាន​ដល់​ចំណុច​សំខាន់​មួយ​នេះ ខណៈ​ដែល​អ្វីៗ ​ដែល​យើង​ធ្វើ​ហាក់​បី​ដូចជា​ដំណើរកា​រយឺតៗ តែ​ពេលវេលា​ជាក់​ស្ដែង​វិញ​ពិត​លឿន​ណាស់! យើង​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០១៣ ដោយ​ការ​​មើលថែ​ក្មេង​តែ​ម្នាក់​ ឬ​ពីរនាក់​ប៉ុណ្ណោះ»។

ព្រះនាងបន្ត​ថា៖ «ឥឡូវ​នេះ​យើង​មើល​ថែ​មនុស្សរហូតដល់​ ៣០០ នាក់ ហើយ​មិន​មែន​តែ​ក្មេង​ទេ ប៉ុន្តែ​មនុស្ស​ចាស់ ជន​ពិការ និង​អ្នក​ដែល​មាន​តម្រូវ​ការ​ពិសេស។ ឥឡូវ​នេះ​វា​ជា​សហគមន៍មួយ​ដ៏​​ពេញ​លេញ»។

ព្រះនាង​ Ermine​ បាន​និយាយ​ថា៖«ខ្ញុំ​សូមអរគុណ​ដល់​ដៃ​គូព្រឹត្តិការណ៍​របស់​យើង​ទាំងអស់ និង​ម្ចាស់​ជំនួយ​ពី​​មុន​​សម្រាប់ការគាំទ្រ​របស់​​ពួកគេក្នុងបេកកកម្ម​មនុស្សធម៌​សប្បុរសធម៌​នេះ​ ជាមួយ​នឹង​ការគាំទ្រ​ទាំងអស់​ដែល​​ទទួលបាន​ក្នុង​រយៈពេល ១០ ឆ្នាំ​ កន្លង​មក​នេះ។ ទាំង​នេ​ បង្ហាញ​ពី​សីលធម៌​នៃស្មារតី​តែមួយ បេះដូង​តែមួយ សហគមន៍​រួម​គ្នាតែ​មួយពិត​មែន​»៕

ព្រះនាង Ermine និង ព្រះអង្គម្ចាស់ នរោត្តម ណារិទ្ធិពង្ស នរោត្ដម ស្ថាបនិកសមាគម Shanty Town Spirit។ រូបថត Khobi Tang