ឡាស​វេ​ហ្គាស៖ ទីក្រុង​ឡាស​វេ​ហ្គាស​បាន​អនុម័ត​​ច្បាប់​ថ្មី​ដែល​មិន​អនុញ្ញាត​ឱ្យអ្នក​ដំណើរ​ដើរ​លើ​ស្ពាន​ថ្មើរជើង​តាម​បណ្តោយ​ផ្លូវ​ Strip ទៀតទេ​​។ ច្បាប់​ថ្មី​​នេះ​ត្រូវបាន​អនុម័ត​ដោយ Clark County ក្នុង​​គោល​បំណងបញ្ជៀស​ការ​កក​ស្ទះ​​ និង​​សុវត្ថិភាព​ដែល​អាច​កើតមាន​នៅលើ​ផ្លូវ​ដើរ​ទាំងនេះ​។

Las Vegas Strip ដ៏​ល្បីល្បាញ​លើ​ពិភពលោកជាមួយនឹង​ភ្លើងពណ៌កាស៊ីណូ និង​ទស្សនីយភាព​​ប្រណិតៗដ៏​អស្ចារ្យ​សម្រាប់​អ្នក​​ទៅលេង Vegas ជាពិសេស​ជា​លើកដំបូងដែល​មិន​ភ្លេច​ក្នុង​ការ​ឈប់​ ដើម្បី​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត​នេះ​ឡើយ​​។​

ច្បាប់​ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១៦ ខែមករា កំណត់​ការផាកពិន័យ ឬ​ជាប់ពន្ធនាគារ​សម្រាប់​អ្នក​ដែល​បំពាន​​ដោយនៅតែ​បន្ដ​មក​ឈប់ ឬ​ឈរ​នៅក្នុង «តំបន់​លំហូរ​ថ្មើរជើង» ដែល​បានកំណត់​។​


​ទោះជា​យ៉ាងណាក៏ដោយច្បាប់​នេះ​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ចំពោះវិធានការ​ដ៏តឹងរឹង​។ សហភាព​សេរីភាព​ស៊ីវិល​អាមេរិក (ACLU) នៃ​រដ្ឋ Nevada បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការរំលោភ​សិទ្ធិ​ស៊ីវិល​ដែល​អាច​កើតមានហើយ​កំពុង​ពិចារណា​ចាត់វិធានការ​ផ្លូវច្បាប់​ ដើម្បី​លុបចោល​ច្បាប់​នេះ​។

លោក Kevin McMahill តម្រួត​ខោ​ន​ធី Clark បាន​បំភ្លឺថា គោលដៅ​ចម្បង​នៃ​ច្បាប់​ គឺ​បុគ្គល​ដែល​បង្កបញ្ហា​ដោយ​ចេតនាមិនមែន​ភ្ញៀវ​ទេសចរ​ឈប់​ថតរូប ឬអែអង់​មួយ​ភ្លែត​​នោះទេ​៕