ភ្នំពេញ៖ តាម​ដង​វិថី និង​វិចិត្រសាល​នានា​ក្នុង​រាជធានី​ភ្នំពេញ​នឹង​មាន​ការ​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ចម្រុះ​​ ខណៈ​ដែល​មហោស្រព​រូបថត​ភ្នំពេញ​លើកទី១៥​(PPP) ប្រព្រឹត្តទៅ​ពីថ្ងៃទី ២១ ខែវិច្ឆិកា ដល់ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤។

មហោស្រពឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយត្រូវបាន​ប្រារឰរៀងរាល់ប្រាំឆ្នាំម្តងនៃការច្នៃប្រឌិតសិល្បៈ និងការសន្ទនាឆ្លងវប្បធម៌។

សិល្បករ​ ៦០នាក់ បាន​បង្ហាញ​ស្នាដៃរបស់​ពួកគេ​នៅតាម​​ពិព័រណ៍ និង​ទីតាំង​ជាច្រើន​ សម្រាប់​​​មហោស្រព​លើក​ទី ១៥ ដ៏​វិសេស​នេះ​​​​​។


មហោស្រព​នេះ​​បន្តរៀបចំការផ្លាស់ប្តូរវប្បធម៌​រវាងអឺរ៉ុប និងអាស៊ី និងបង្ហាញអ្នកថតរូបកម្ពុជាថ្មីៗ។

បង្កើតឡើងក្នុងឆ្នាំ ២០០៨​ តាមគំនិតផ្តួចផ្តើមរបស់លោក Alain Arnaudet ​ពេលនោះជានាយកមជ្ឈមណ្ឌលវប្បធម៌បារាំង (ឥឡូវជាវិទ្យាស្ថានបារាំងនៅកម្ពុជា) មហោស្រពរូបថតភ្នំពេញបានក្លាយជាវេទិកា​សម្រាប់​អ្នក​មាន​ទេពកោសល្យថតរូបពិភពលោក និងក្នុងស្រុកបានជួបគ្នា។


លោក Christian Caujolle សហស្ថាបនិក និងជានាយកសិល្បៈនៃ PPP បានឱ្យដឹង​ថា៖ «យើង​ក៏​កំណត់​​​បាន​នូវ​គោលការណ៍​មូលដ្ឋាន គឺ​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​អាស៊ី និង​ជាតិ​សាសន៍​ផ្សេងៗ​លើ​ពិភពលោក ជាពិសេស គឺ​ជាតិ​សាសន៍​អឺរ៉ុប ការតាំង​បង្ហាញ​ស្នាដៃ​រូបថត ដោយ​ពុំមាន​លំអៀង​តាម​រចនាប័ទ្ម​ ឬ​ការអនុវត្ត​ការថតរូប​សហ​សម័យ ការបង្ហាញ​អ្នកនិពន្ធ និង​បង្ហាញ​នូវ​ដើមកំណើត ភាពប៉ិនប្រសព្វ និង​សោ​ភ័​ណ្ឌ ភាព​របស់​សិល្បករ​គ្រប់រូប ព្រមទាំង​ការជួយ​ឱ្យមាន​ការលេចចេញ​នូវ​ការថតរូប​បែប​សហ​សម័យ​នៅ​កម្ពុជា​»។ 

ស្នាដៃ​ជា​ស៊េរីរបស់​សិល្បករ ខ្វៃ សំណាង “Calling for Rain”។ រូបថត សហការី

លោក​បន្ដថា​៖ «​ក្នុង​ឆ្នាំ​ដំបូង យើង​មានការ​លំបាក​ក្នុង​ការរក​ស្នាដៃ​របស់​សិល្បករ​ខ្មែរ​ចំនួន​៤​រូប ដែល​អាច​យកមក​ដាក់​តាំង​បង្ហាញឱ្យ​មហាជន​នាពេលនោះ​ភាគច្រើន គឺជា​ជនបរទេស។​ ខាង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​បានអនុញ្ញាត​ឱ្យ​ផ្តួចផ្តើម​សាលា​ស្ទូ​ឌី​យ៉ូ​អី​មេ​ចស៍​ និងបណ្តុះបណ្តាល​អ្នក​ថតរូប​វ័យក្មេង ក្នុង​បរិវេណ​វិទ្យាស្ថាន ហើយ​ពួកគេ​ក៏​អាច​ចូលរួម​តាំងពិព័រណ៍​នូវ​ស្នាដៃ​នៅក្នុង​មហោស្រព​លើក​ក្រោយៗ​ទៀតផង​ដែរ​។ នេះ​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​ពួកយើង»។​

ជាមួយនឹងការតាំងពិព័រណ៍​ ការបញ្ចាំងភាពយន្ត និងព្រឹត្តិការណ៍ដែលផ្តោតលើ​អ្នក​សិល្បៈ​ ៦០នាក់​ មហោ​ស្រព​ឆ្នាំនេះ គឺជាដំណើរដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្ត និងអ្នកចំណូលថ្មីដូចគ្នា។

វិចិត្រសាលរបស់វិទ្យាស្ថានបារាំងបើក​ទ្វារ​ស្វាគមន៍​មហោស្រពដោយរៀបចំ «សូមស្វាគមន៍​ការ​ត្រឡប់​មក​វិញ៖ ៦០​ ទស្សន​វិស័យ​» ​ជាការតាំងបង្ហាញស្នាដៃរបស់អ្នកថតរូបចំនួន ៦០​នាក់​ ដែលធ្លាប់ដាក់តាំងបង្ហាញនៅមហោស្រព​រូបថតភ្នំពេញ​។ ​

លោក Caujolle បានថ្លែង​ថា៖ «ភាព​ចម្រុះ​គ្នា​ម្តងទៀត រវាង​អត្តសញ្ញាណ ពី​ប្រទេស ផ្សេងៗ​ទូរ​ទាំង​ពិភពលោក ដោយ​សំណើ​រូបថត​នីមួយៗ​សុទ្ធ​តែមាន​លក្ខ​ណះ​ខុសប្លែកគ្នា​ទាំងស្រុង តាំងពី​ការផលិត​វីដេអូ​ជា​ឯកសារ​ទៅ​ការអត្ថាធិប្បាយ​ពី​ការធ្វើ​សេចក្តីថ្លែងការណ៍​ក៏ដូចជា​ក្តី​ស្រមៃ​ជាដើម​»។​ 

នៅមជ្ឈមណ្ឌលបុប្ផាណា លោក លី​ សុវណ្ណា​ បង្ហាញរឿង «រនោច​ទៅ​លេងអង្គរ» ជាឈុតសខ្មៅ ស្រមើស្រមៃទៅទស្សនាប្រាសាទអង្គរវត្ត។ រូបថត សហការី

ចំណុចលេចធ្លោមួយគឺស្នាដៃ «​ប្រវត្ដិ​របស់​ធម្មជាតិ​» របស់​លោក​​ Vincent Fournier ដែលបង្ហាញនៅលើជញ្ជាំងរបង​ស្ថានទូតបារាំង។

ស្នាដៃ​សិល្បៈ​របស់សិល្បករ​ Fournier ជា​ការបញ្ចូលគ្នានៃវិទ្យាសាស្ត្រ ធម្មជាតិ និងការស្រមើលស្រមៃ បាន​បង្ហាញ​ដល់​អ្នក​ទស្សនា​ឱ្យគិតឡើងវិញអំពីការវិវត្តន៍នៃ​ធម្មជាតិ​។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ជាមួយ​រូបភាព​ដ៏​សន្ធឹក​ដែល​កើតឡើង​ពី​ការ​ស្រមើ​ស្រមៃ ការអាន ការ​ទស្សនា​ខ្សែ​ភាពយន្ដ ការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ដ្រ​ បាន​ជំរុញ​ទឹក​ចិត្ដ​ខ្ញុំ​ប្រៀប​បាន​ដូច​នៅក្នុង​សុបិន​និមិត្ដ​»។ ​

នៅមជ្ឈមណ្ឌលបុប្ផាណា លោក លី​ សុវណ្ណា​ បង្ហាញរឿង «រនោច​ទៅ​លេងអង្គរ» ជាឈុតសខ្មៅ ស្រមើស្រមៃទៅទស្សនាប្រាសាទអង្គរវត្ត ដែលលោក​មាន​បំណង​នាំ​ម្តាយកាលនៅ​រស់​ ទៅ​ទីនោះ​។

ស្នាដៃ «​ប្រវត្ដិ​របស់​ធម្មជាតិ​» របស់​លោក​​ Vincent Fournier តាំង​បង្ហាញនៅលើជញ្ជាំងស្ថានទូតបារាំង។ រូបថត សហការី

លោក សុវណ្ណា បានឱ្យ​ដឹង​ថា៖ «ការ​ជ្រើសរើស​ពណ៌ស និង​ខ្មៅ គឺជា​គំនិត​មួយ​ផ្នែក​ដែល​នាំ​ឱ្យ​បំណង​ប្រាថ្នា​នេះ​រក្សា​ក្នុង​លក្ខណៈ​មិន​ប្រាកដ​និយមពេក​ ពេល​កំពុង​ទស្សនា។ នេះ​មិន​មែន​ជា​ព្រលឹង​ទេ តែ​ក៏​មិន​មែន​ជា​មនុស្ស​ដែរ គ្រាន់​តែ​ជា​វត្ដមាន​ដើម្បីបំពេញ​ក្ដី​សុបិន​ជាមួយ​អតីតកាល​ដែលមិន​អាច​ត្រឡប់​ក្រោយ​បាន​»។

ទន្ទឹមនឹងនោះ ស្នាដៃ​ «ទេសភាពដែលឆ្លាក់ដោយពន្លឺ» របស់លោក​ កឹម​ សុវណ្ណា ដែលដាក់តាំងនៅអាកាសយានដ្ឋានភ្នំពេញ បាន​ឆ្លាក់​រូប​ទេសភាព​ដោយ​ពន្លឺ​​​ និង​បានប្រែក្លាយ​ជា​គំនូរដ៏​អស្ចារ្យ​។

លោក សុវណ្ណា បាននិយាយថា៖ «​ពន្លឺគឺជាចំណុច​គោល​របស់ខ្ញុំ»។ លោក​មាន​ភាព​អត់ធ្មត់​ដើម្បី​រង់​ចាំ​ពេលវេលា​ដែល​ពន្លឺ​អាច​បង្កើត​នូវ​ពណ៌​ដ៏​ស្រស់ស្អាត​ ផ្ដល់​ឱ្យ​កន្លែង​ដែល​ធ្លាប់​ស្គាល់​នូវ​ទស្សនវិស័យ​ស្រស់​ស្រាយ​។ ​

​មហោស្រព​រូបថត​ភ្នំពេញ​​នេះមាន​អត្ថន័យ​​ហួស​ពី​ការ​ទស្សនា​​រូបថត​​ ដោយ​រួមបញ្ចូល​នូវ​មធ្យោបាយ​ផ្សព្វផ្សាយ​​ផ្សេងទៀត ដើម្បីរៀបរាប់​ដំណើរ​​រឿង​ដ៏​មាន​ឥទ្ធិពល​។​

ការចាក់​បញ្ចាំងភាពយន្ត​ខ្នាត​ខ្លី​ដូចជា​រឿង «អ្នក​ជៀរជ័រ» របស់លោក ម៉ឹង​ រដ្ឋា ស្វែងយល់​ពី​បញ្ហា​សង្គម និង​បរិស្ថាន​។ ស្ថិតនៅក្នុង​ចម្ការកៅស៊ូ​របស់​ប្រទេស​កម្ពុជា ភាពយន្ត​របស់​លោក រដ្ឋា​ ផ្ដោត​លើ​ការ​ប្រកប​របរ​កាប់​ឈើ​របស់​ជនជាតិ​ដើម​ភាគតិច​គ្រឹង​​។​

ចំណុច​លេចធ្លោ​មួយទៀត​គឺ​ផលិតករ​ភាពយន្ត​ឥណ្ឌា និង​អ្នក​ថតរូប Magnum រឿង "The Coast" របស់ Sohrab Hura ដែល​ថត​ឈុត​ឆ្នេរសមុទ្រ​តា​មី​ល​ណា​ឌូ​។​

Hura បាន​ចែករំលែក​ថា​៖ «​ការងារ​របស់ខ្ញុំ​ចោទសួរ​ពី​របៀប​ដែល​យើង​ទាក់ទង​នឹង​ពិភព​ធម្មជាតិ​។ ​វាផ្ដោត​លើ​​ការស្វែងរក​វិធី​ថ្មី​ដើម្បី​បកស្រាយ​ទិដ្ឋ​ភាព​ចាស់​»។​

ការ​បញ្ចាំងភាពយន្ត​នេះ​ត្រូវបាន​បំពេញបន្ថែម​ដោយ​ការពិភាក្សា​ដែលមាន​ការចូលរួម ដូចជា ​តុមូល «​វប្បធម៌​ស្ពាន​៖ ស្ត្រី​ក្នុង​ការថតរូប» ដែលមាន​សិល្បករ ​ដូចជា នាក់​ សុផល, ម៉ិច សិរី​រ័ត្ន និង​អា​ហ្កា​ឡា បូរី ជនជាតិ​បារាំង​។​

លោក បូរី បានឱ្យដឹង​ថា៖ «​កិច្ចសន្ទនា​នេះ​មាន​សារៈសំខាន់​​។ ​តាមរយៈ​ការផ្លាស់ប្តូរ​ទាំងនេះ ​​យើង​កំណត់​ឡើងវិញ​នូវការ​រៀបរាប់​ដំណើរ​រឿង​ និង​ពង្រីក​ព្រំដែន​សិល្បៈ​»។​

មហោស្រព​រូបថត​ភ្នំពេញ​ ផ្ដោត​សំខាន់​​ច្រើន​អំពី​សហគមន៍ទាក់ទង​នឹង​​សិល្បៈ​។ «​ដំណើរ​កម្សាន្ត​តាម​តុ​ក​តុ​ក» ​ណែនាំ​អ្នកចូលរួម​តាមរយៈ​ការតាំង​ពិព័រណ៍​ខាង​​ក្រៅអគារ​ និង​ក្នុងសាល​​នៅ​ទីកន្លែង​សំខាន់ៗ​ចំនួន​៩ រួមមាន វិទ្យាស្ថាន​បារាំង មជ្ឈមណ្ឌល​បុប្ផា​ណា និង Factory Phnom Penh ជាដើម​​។​

លោក Caujolle បាន​និយាយថា៖ «តាម​ការអង្កេត​មើល​ពី​និយមន័យ​នៃ​ការថតរូប​នាពេល​បច្ចុប្បន្ន និង​វត្តមាន​ដ៏​ស្រស់ស្អាត​នៃ​រូបថត យើង​អាច​សន្ម​ត់​បានថា នេះ​ជា​ទម្រង់​ថ្មី​នៃ​ការថតរូប​នៅ​កម្ពុជា​។ ចំណេរ​កាល​ការអភិវឌ្ឍ​នៃ​មហោស្រព​នេះ ដំបូង​បានកើត​ឡើង​បាន​ដោយសារ​មាន​ជំនួយ និង​ការឧបត្ថម្ភ​ដោយ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​»។​

មូលដ្ឋានគ្រឹះ​នៃ​មហោស្រព​ឆ្នាំនេះ គឺ​ការសម្ពោធសាលា​បង្រៀន​វគ្គ​​បណ្តុះ​បណ្តាល​ជំនាញ​ថតរូប ដោយ​មាន​ការ​គាំទ្រ​ពី​​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ។​

វិចិត្រករ ​ដូចជា លោក សួន សាយ័ន្ន ជា​អ្នក​ថតរូប​ពណ៌​ស និង​ខ្មៅ​ ហើយ​ស្នាដៃ​ពិព័រណ៍​របស់​លោក ​ ដែលមាន​ចំណងជើង​ថា “​ស​ខ្មៅ​” ត្រូវបាន​​ដាក់​តាំងនៅ Studio Images​៕