ក្រុងញូវយ៉ក: យានអវកាស​អាមេរិក​មួយ ដែល​ប៉ុនប៉ង​ចុះចត​នៅឋាន​ព្រះចន្ទ​ នឹងមាន​បំណង​បាញ់​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ឯកជន​លើក​ទី​ពីរ​ក្នុងឆ្នាំនេះ បន្ទាប់ពី​យាន​ទីមួយ​បានបញ្ចប់​ដោយ​ការបរាជ័យ​។​

Intuitive Machines ​ជាក្រុមហ៊ុន​ឈានមុខ​គេនៃ​​បេសកកម្ម «IM-1» នៅ​​Houston សង្ឃឹមថានឹង​ក្លាយទៅជា​អង្គភាព​មិនមែន​រដ្ឋាភិបាល​ដំបូង​គេ​ដែល​សម្រេចបាន​នូវ​ការ​ចុះចត​​​នៅលើ​ឋាន​ព្រះ​ចន្ទ និង​រ៉ូបូត​​អាមេរិក​ដំបូង​គេ​​ ចាប់តាំងពី​បេសកកម្ម​របស់​អា​ប៉ូ​ឡូ​ជាង ៥ ទសវត្សរ៍​មុន​។​

​យាន Nova-C រាង​ប្រាំបួន​ជ្រុង​​មានឈ្មោះ «Odysseus»គ្រោង​នឹង​បាញ់​បង្ហោះ​នៅលើ​កំពូល​​គ្រាប់​រ៉ុក្កែត SpaceX Falcon 9 ពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ Florida នៅ​ម៉ោង ០១:០៥ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​ក្នុងស្រុក។​


បេសកកម្ម IM-1 ត្រូវបាន​គេ​សន្ម​ត់​ថា​នឹងចេញដំណើរ​​​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​ការបាញ់​បង្ហោះ​ត្រូវបាន​ពន្យាពេល​បន្ទាប់​ពី SpaceXបាន​រកឃើញ​សីតុណ្ហភាព​មិនប្រក្រតី​ ខណៈដែល​វា​ព្យាយាម​បញ្ឆេះ​ម៉ាស៊ីន​ចុះចត​។​

AFP


យាននេះ​​​ម៉ាស៊ីន​មេតាន​រាវ និង​អុកស៊ីហ្សែនប្រភេទ​ថ្មី​​ដែល​ផ្តល់​ថាមពល​ឱ្យ​វា​ទៅដល់​គោលដៅ​បាន​យ៉ាង​ឆាប់រហ័ស ជៀសវាង​ការប៉ះពាល់​យូរ​ទៅ​តំបន់​ដែលមាន​វិទ្យុសកម្ម​ខ្ពស់​ជុំវិញ​ផែនដី​ដែល​​ស្គាល់​ជា​ខ្សែក្រវ៉ាត់ Van Allen។​

លោក Trent Martin នៃ​ក្រុមហ៊ុន Intuitive Machine បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​សប្តាហ៍​នេះ​ថា៖«​ឱកាស​ដើម្បីបើក​ឱកាស​ឱ្យ​​សហរដ្ឋអាមេរិក​ទៅកាន់​ឋាន​ព្រះ​ចន្ទវិញ​ ក្រោយ​បេសកកម្ម​​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៧២​ គឺជា​គុណសម្បត្តិ​នៃ​វិស្វកម្ម​បច្ចេកវិទ្យា​ជាន់ខ្ពស់​​»។​

ទោះបីជា​មានការ​ពន្យា​ពេល​ក៏ដោយ យាន​នេះ​នៅតែ​ត្រូវ​ទៅដល់​កន្លែង​ចុះចត​របស់ខ្លួន Malapert A នៅ​ថ្ងៃទី ២២ ខែកុម្ភៈ ​ជា​រណ្ដៅ​ដីចម្ងាយ​ ៣០០​ គីឡូម៉ែត្រពី​ប៉ូល​ខាងត្បូង​។​

​NASA ​សង្ឃឹមថា​នៅ​ទីបំផុត​នឹង​ផលិតយាន​ដែល​អាច​​មាន​​វត្ដមាន​មាន និង​ប្រមូលទឹក​កក​បាន​​រយៈពេល​យូរ​សម្រាប់​ប្រើ​ប្រាស់​ជា​ទឹក​ផឹក​ និងរ៉ូក្កែត​ដោយ​ប្រើ​ឈ្មោះ​Artemis ​ជា​កម្មវិធី Moon-to-Mars ដ៏​លេចធ្លោ​របស់ខ្លួន​។​

NASA បាន​ចំណាយ​ប្រាក់ ១១៨ លាន​ដុល្លារ​ដោយ​ចាយ​ទៅលើ​​ម៉ាស៊ីន Intuitive Machines ដើម្បី​ដឹកជញ្ជូន​ផ្នែក​រឹង​នៃ​វិទ្យាសាស្ត្រ ដោយ​​​កាត់បន្ថយ​ហានិភ័យ​បរិស្ថាន​សម្រាប់​អវកាសយានិក ដែល​​គ្រោង​នឹង​ចុះចត​នៅ​អំឡុង​​ឆ្នាំ ២០២៦​។​
​បន្ទាប់ពី​ការចុះ​ចត យាន​នេះ​​ត្រូវបាន​រំពឹងថា​នឹង​ដំណើរការ​ប្រហែល​ប្រាំពីរ​ថ្ងៃមុន​​​ព្រចន្ទ​ចូល​ដល់​ពេល​យប់នៅ​ប៉ូល​ខាងត្បូង ដែល​ធ្វើឱ្យ​Odysseus មិនអាច​ដំណើរការបាន​។​

IM-1 គឺជា​បេសកកម្ម​ទី ២ ក្រោម​គំនិត​ផ្តួចផ្តើម​របស់ NASA ហៅថា Commercial Lunar Payload Services (CLPS) ដែល​ទីភ្នាក់ងារ​អវកាស​បង្កើតឡើង​ដើម្បី​ផ្ទេរ​សេវាកម្ម​ដឹកជញ្ជូន​ដល់​វិស័យ​ឯកជន ដើម្បី​សម្រេចបាន​នូវ​ការ​សន្សំ​ប្រាក់ និងការ​គិត​ដល់​គូរ​ដល់​សេដ្ឋកិច្ច ក៏ដូចជា​ពាណិជ្ជកម្ម​នានា​ទាក់ទង​នឹង​ឋាន​ព្រចន្ទ៕ AFP/HR

AFP