ទីក្រុង​ហាណូយ: ក្រុង​ហាណូយ ​​មិន​ត្រឹមតែល្បី​ស៊ុបហ្វ៊ើ​ និង​បុ​ន​ឆា​ប៉ុណ្ណោះ​ទេ ថែមទាំងនំភូធួង​​ ដែល​ត្រូវបាន​ជ្រើសរើស​ សម្រាប់​ប​ម្រើ​អ្នកសារព័ត៌មាន និង​ភ្ញៀវ​បរទេស​ ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កូរ៉េខាងជើង​-​សហរដ្ឋ​អាមេរិក​​ កាលនៅ​​ទីក្រុង​ហាណូយពី​ប៉ុន្មាន​ឆ្នាំមុន​។​


​អ្នកកាសែត​មកពី​ប្រទេស​អូស្ត្រាលី លោក ង្វៀង រីយ៉ាន ​ដែល​ថ្មីៗ​នេះ ​បានធ្វើ​ដំណើរ​ទេសចរណ៍​លើក​ទី២ ទៅកាន់​ប្រទេស​វៀតណាម​ បាន​និយាយ​ថាជាមួយនឹង​ក្លិនក្រអូប​ពិសេស និង​លក្ខណៈ​ផ្ទាល់ខ្លួននំភូធួង បានធ្វើ​ឱ្យភ្ញៀវ​មាន​ការ​ចង​ចាំ​ ដែល​មិន​អាច​បំភ្លេច​បាន​។

អ្នកស្រី​ ង្វៀង ធីធូយ៉េន ​ជា​អ្នក​ធ្វើ​​នំ​អង្ករដំណើបភូធួង រយៈ​ពេល​​ជាង ៤៥ ឆ្នាំបាន​និយាយថា គ្មាន​នរណាម្នាក់​ដឹង​ច្បាស់​ថា​ដើម​កំណើត​នំ​​នេះ​កើត​នៅពេលណា​នោះទេប៉ុន្តែ​ចាប់តាំងពី​អ្នកស្រី​​មាន​អាយុ ៦ ឆ្នាំ​ មកជីដូន​របស់​អ្នកស្រី​​ បាន​ប្រាប់​​​ថា ចុងភៅ​ក្នុង​អ្នកភូមិ​តែងតែ ​ប្រើ​អង្ករដំណើប​ ដាំ​នៅ​​វាលស្រែ​ភូមិដើម្បី​ថ្វាយ​ព្រះនិង​ដូនតា​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ឬ​បុណ្យ​ភូមិ​។​


អ្នកស្រី ​ធីធូយ៉េន គឺជាមនុស្ស​​ជំនា​ន់ទី​បី​នៃ​គ្រួសារ​​ ដែល​​បន្ដ​ប្រពៃណី​ធ្វើ​នំ​ ភូធួង ​នេះ​នៅ​ភូមិភូធួង​​ស្រុកតាយ ហូ​។​



អ្នកស្រី និយាយថា​៖ «​​ក្នុង​វ័យ​កុមារភាព​របស់ខ្ញុំខ្ញុំ​តែងតែ​ដើរ​តាម​ជីដូន​ ហើយ​បន្ទាប់មក​ម្តាយ​របស់ខ្ញុំ​​បន្ដ​ធ្វើ​នំ​នេះ​​ទៅ​លក់​នៅ​កែង​ផ្លូវ​ក្នុង​ទីក្រុង​ហាណូយ​។ ខ្ញុំ​ត្រូវបាន​​បង្រៀន​ពី​របៀប​ជ្រើសរើស​អង្ករ​ដែលមាន​គុណភាព​និង​គ្រឿងផ្សំ​ផ្សេងទៀត​ដើម្បី​ចម្អិនម្ហូប​ឆ្ងាញ់​»។​

ថ្វីត្បិតតែ​ឆ្លងកាត់​សម័យ​កាល​ជាច្រើន​ក៏ដោយក៏​អ្នក​បន្ដ​ប្រពៃណី​​ធ្វើនំ​បាយដំណើប​ប្រពៃណី​​ត្រូវបាន​រក្សានិង​អភិវឌ្ឍ​យ៉ាង​ខ្លាំង​។ ជា​លទ្ធផលវា​ត្រូវបាន​ទទួលស្គាល់​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​កាលពី​សប្តាហ៍​មុន​ដោយ​ក្រសួង​វប្បធម៌កីឡានិង​ទេសចរណ៍​។ វា​ក៏​ត្រូវបាន​ទទួលស្គាល់ថា​ជា​ភូមិ​សិប្បកម្ម​ប្រពៃណី​ក្នុង​ឆ្នាំ ២០១៦ ផងដែរ​។​

នៅពេល​សួរ​អំពី​អាថ៌កំបាំងរូបមន្ដ អ្នកស្រី ធីធូយ៉េន​ បាន​និយាយថាអ្នកស្រី​​តែងតែ​គិតថា អង្ករដំណើប​គឺជា​គុជ​ ដែល​ផ្តល់​ដោយ​ស្ថានសួគ៌ និង​ផែនដីសម្រាប់​អ្នក​ធ្វើ​នំ​។ ដូច្នេះ​គ្រឿងផ្សំ​ ដែលមាន​គុណភាព​ត្រូវតែ​ផ្តល់​សារៈសំខាន់​ជា​ចម្បង​។ គ្រឿងផ្សំ​ទាំងអស់​ដូចជាអង្ករដំណើបសណ្តែកដីសណ្តែកបាយសណ្តែកខ្មៅនិង​ល្ងត្រូវតែ​ជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​

អ្នកស្រីបន្ដថា​៖ «​ខ្ញុំ​ត្រូវ​ក្រោក​ពី​ម៉ោង ២ ទៀបភ្លឺ ដើម្បី​ធ្វើ​នំ​​។ ​វា​ជា​កិត្តិយស​ដ៏​អស្ចារ្យហើយក៏​ជា​ឱកាស​មួយ​សម្រាប់​ខ្ញុំ និង​អ្នក​ភូមិ​​ក្នុង​ការ​ណែនាំនំ​បាយ​ដំណើប​​ពិសេសដល់​​​ពិភពលោក​តាមរយៈ​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ»​។​

អ្នកស្រី ធីធូយ៉េន ​បាន​និយាយថា ភ្ញៀវ​​ជាច្រើន​នាក់​ បាន​សួរ​អ្នកស្រី​​អំពី​រូបមន្ត​នេះ និង​កន្លែង​ដែល​ពួកគេ​​រកទិញ​នំ​បាយ​ដំណើប​ភូធួង នៅពេលដែល​ពួកគេ​ត្រឡប់​ទៅ​ហាណូយ​វិញ​។​

មានគ្រួសារ​ចំនួន ៦០០ ​ដែល​កំពុង​ធ្វើ​នំ​​បាយដំណើប​តាមបែប​ប្រពៃណី​នៅភូមិ​ភូធួង។ គុណភាព​ផលិតផល​ឈានដល់​កម្រិត​ស្តង់ដា​ជាតិ​។ នំ​បាយ​ដំណើប​នេះ​មាន​វត្តមាន​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ក្រុង​ហាណូយ ​រួមទាំង​ភោជនីយដ្ឋាន និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​៕