​ក្រុង​សេ​អ៊ូ​ល: អង្គុយ​ក្នុង​ហាង​កាហ្វេ​ ក្បែរ​សាកលវិទ្យាល័យ​ដ៏​ល្បី​​បំផុត​មួយ​របស់​ទីក្រុង​សេ​អ៊ូ​ល លោក ជីនគី ហុង​​ បាន​គិត​​ដោយ​ប្រុងប្រយ័ត្ន​នូវ​ការប្រើប្រាស់​ពាក្យ​ត្រឹមត្រូវ​ ដើម្បី​ពិពណ៌នា​អំពី​ក្លិន និង​រសជាតិ​នៃ​ការបង្កើត​មន្ទីរពិសោធន៍​របស់លោក​នោះ គឺ​អង្ករ​ពណ៌​ផ្កាឈូក​មួយ​ចាន​។​


លោក ហុង បាន​និយាយថា​៖ «​ទោះបីជា​វា​មិនត្រូវ​បានអនុម័ត​សម្រាប់​ទទួល​ទាន​​ជា​សាធារណៈ​ក៏ដោយខ្ញុំ​បាន​ភ្លក្ស​​វា​ដោយផ្ទាល់​។ ខ្ញុំ​អាច​និយាយថា​វា​មាន​ក្លិន​ដូច​សាច់គោ​»។​

​ប៉ុន្តែ​រសជាតិ​មិនមែន​ជាចំណុច​ស្នូល​ដែល​លោក ហុង ចង់​បាន​នោះ​​​ទេ​។ វា​ជា​អ្វីដែល​ភ្ជាប់​ទៅនឹង​អង្ករប្រូតេអ៊ីន​សត្វ​ ដែល​​បង្កើត​ឡើង​ដោយ​មន្ទីរពិសោធន៍ និង​អ្វីដែល​វា​មានន័យ​អំពី​អនាគត​នៃ​អាហារ​។​


លោក ហុង​ ជា​សាស្ត្រាចារ្យ​នៅ​នាយកដ្ឋាន​វិស្វកម្ម​គីមី និង​ជីវ​ម៉ូលេគុល​នៃ​សាកលវិទ្យាល័យ Yonsei បានធ្វើការ​ជាមួយ​សហសេវិក ​ដើម្បី​បណ្តុះ​កោសិកា​សាច់គោ​នៅ​ខាងក្នុង​នៃ​គ្រាប់ស្រូវ​ ដែល​ស្រោប​នៅក្នុង​ទឹកត្រីនិង​អង់ស៊ីម​កម្រិត​អាហារ​​។​


​លទ្ធផល​ចុងក្រោយ​៖អង្ករ​មួយ​ចាន​ ដែលមាន​ប្រូតេអ៊ីន ៨ ភាគរយ ​ច្រើនជាងអង្ករ​​ធម្មតា និង​ផលិត​បរិ​មាណនៃ​ការ​បំ​ភាយ​កាបូន​ដូចគ្នា ​នឹង​ដំណាំ​ធញ្ញជាតិ​ជា​អាហារ​ចម្បង ​សម្រាប់​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក​។ការ​រក​ឃើញ​​នេះ​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី Matter ក្នុង​ខែ​នេះ​។​


សម្រាប់​អ្នកវិទ្យាសាស្ត្រ​ជាច្រើនវិស័យ​ ដែល​កំពុង​រីកចម្រើន​នៃ​ការស្រាវជ្រាវ​សាច់​បង្កើត​ឡើង​ ក្នុង​មន្ទីរ​ពិសោធ​​​ បាន​បង្ហាញ​ថា វា​​នឹង​រួច​ផុតពី​បញ្ហា​កសិកម្ម​បែប​រោងចក្រ​ទំនើប​៖ គ្មាន​ថ្នាំ​ចាក់​អរ​ម៉ូ​ន ឬ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិចគ្មាន​កម្រិតខូទីសូល​​កើនឡើង ដែល​បណ្តាលមកពី​ភាព​តានតឹង​របស់​សត្វនិង​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​សាច់​ដែលមាន​គុណភាព​ទាប និងមិនសូវមាន​សក្តានុពល​ ក្នុងការ​ចម្លង​មេរោគ​ដ៏​គ្រោះថ្នាក់​ដូចជា E. coli និង salmonella ដែល​មាន​​នៅក្នុង​សាច់ ឬ​​​ដំណាំនៅពេល ដែល​កសិករ​បា​ញ់​ថ្នាំ​លាមក​សត្វ​។​

បណ្ឌិត Amy Rowat សាស្ត្រាចារ្យ​ផ្នែក​ជីវវិទ្យានិង​សរីរវិទ្យា​រួមបញ្ចូល​គ្នា​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រនី​ញ៉ា ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស បាន​និយាយថា ៖ «​នេះ​គឺជា​ចក្ខុវិស័យ​ ដែលគ្រប់គ្នា​​កំពុង​ប្រាថ្នាចង់បាន​ដ៏ពិត​​ប្រាកដ។ ​សំណួរ​ដែលមាន​តម្លៃ​រាប់​លា​ន​ដុល្លារ​គឺតើ​នៅពេលណា​ដែល​យើង​នឹង​ឃើញ​វា​នៅក្នុង​ហាង​លក់​គ្រឿងទេស​របស់​អ្នក​? ខ្ញុំ​គិតថា​យើង​នឹងមានសង្ឃឹម​​»​។​

យ៉ាងហោចណាស់ ១០ ឆ្នាំ​ មកនេះ អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​បាន​ស្វែងរក «រន្ទា» ត្រឹមត្រូវ​​អ្នកខ្លះ​ហៅថា «​មីក្រូ​សារី» ដែល​ពួកគេ​អាច​ចិញ្ចឹម​ប្រូតេអ៊ីន​សត្វ និង​កោសិកា​ខ្លាញ់​។

ក្នុង​ឆ្នាំ ២០១៣​ អ្នកវិទ្យាសាស្ត្រ​មកពី​ប្រទេស​ហូ​ឡង់​ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​អន្តរជាតិ​នៅពេលដែល​​លោក​​បាន​​ផលិត​​ហាំ​ប៊ឺ​ហ្គឺ​នៅក្នុង​ចាន Petri ហើយ​បន្ទាប់មក​ឱ្យ​​ភ្ញៀវ​បរិភោគ​វា​ នៅលើ​កញ្ចក់​ទូរទស្សន៍​ផ្ទាល់​។ កោសិកា​សាច់ក្រក​ ត្រូវបាន​ប្រមូល​ផល​បន្ទាប់ពី​ពួកវា​រីក​ធំធាត់​លើ​ផ្ទៃ​នៃ​មីក្រូ​ប៊ី ដ​ដែល​មិនអាច​បរិភោគបាន៕ HR