​ក្រុង​តូ​ក្យូ : ប្រធាន​ក្រុមហ៊ុន Meta លោក Mark Zuckerberg បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ជាមួយនឹង​របាយការណ៍​ថា​ពួកគេ​បាន​ពិភាក្សា​អំពី​ហានិភ័យ​នៃ AI ដែល​មាន​សមត្ថភាព​បំប្លែង​ទៅតាម​ការ​ចង់​បាន​របស់អ្នក​ប្រើ​ប្រាស់​​​។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សម្តី​លោក Zuckerberg ដែល​បាន​និយាយ​បន្ទាប់ពី​កិច្ចប្រជុំ​រយៈពេល ៣០ នាទី​កាលពី​ថ្ងៃ​អង្គា​រ ថា៖«​យើង​មានការ​សន្ទនា​ដ៏​ល្អ និង​ប្រកបដោយ​ផលិតភាព​អំពី AI និង​អនាគត​នៃ​បច្ចេកវិទ្យា»។​

ស្ថាបនិក Facebook បាន​និយាយ​បន្ទាប់ពី​កិច្ចពិភាក្សា​ ដែល​រាយការណ៍​ថា​រួមមាន​លោក Joel Kaplan អនុប្រធាន​គោលនយោបាយ​​សាធារណៈ​សកល​របស់ Meta ថា៖ «​ខ្ញុំ​ពិតជា​រំភើប​សម្រាប់​ការងារ​ដែល​កំពុង​ធ្វើ​​នៅទីនេះ​ក្នុងប្រទេស​ជប៉ុន​»។​


ប្រតិបត្ដិការ​ឈាន​នៃ​​ ChatGPTរបស់ OpenAI បញ្ញា​សិប្ប​និមិត្ត​ជា​បច្ចេកវិទ្យា​ ដែល​អាច​បញ្ចូល​អក្សរ រូបភាព និង​សំឡេង​បាន​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​ដោយ​គ្រាន់តែ​​សរសេរពីគោល​បំណង​​បន្ដិច​បន្ដួច​ដ៏​សាមញ្ញ​។​

បញ្ញា​សិប្បនិម្មិតAI ត្រូវបានបង្ហាញ​​នៅ​សមាជទូរស័ព្ទពិភពលោក (MWC) ​ជាការជួបជុំប្រចាំឆ្នាំដ៏ធំបំផុតរបស់ឧស្សាហកម្មទូរគមនាគមន៍នៅទីក្រុងបាសេឡូណានៅថ្ងៃទី ២៧​ ខែកុម្ភៈ ឆ្នាំ ២០២៤​។AFP


ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​វា​ត្រូវបាន​ប្រកាសថា​ជា​បដិវត្តន៍​ដ៏​មាន​សក្ដានុពល​សម្រាប់​អ្វីៗ​គ្រប់យ៉ាង​ចាប់ពី​ហ្គេម​វីដេអូ​រហូតដល់​នយោបាយ។ ប៉ុន្តែវា​ក៏​បាន​ជះ​ឥទ្ធិពល​​​អវិជ្ជមានផងដែរ​​។​

ក្នុង​ខែ​នេះ Meta គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ចំនួន ២០ រួមទាំង OpenAIដែល​បាន​ចុះហត្ថលេខា​លើ​ការសន្យា​មួយ​ដើម្បី​បង្ក្រាប​មាតិកា AI ​​បោក​បញ្ឆោត​អ្នកបោះឆ្នោត​នៅមុន​ការបោះឆ្នោត​ដ៏​សំខាន់​នៅ​ជុំវិញ​ពិភពលោក​នៅ​ឆ្នាំនេះ​។​

ក្រុម​បច្ចេកវិទ្យា​ពីមុន​បាន​យល់ព្រម​ប្រើរូប​សញ្ញា​​ស្តង់ដា​នូវ​អ្វី​ដែល​ត្រូវបាន​បង្កើត​ដោយ​កម្មវិធី AI ដូចជា ChatGPT កម្មវិធី Llama របស់ Meta កម្មវិធី Copilot របស់ Microsoft និង Gemini របស់ Google។

​លោក Zuckerberg អាយុ ៣៩ ឆ្នាំ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ ទាំង​គោល​បំណង​​​អាជីវកម្មផង និង​ដំណើរ​កម្សាន្ដ​ផង  ដូចជា​ទៅលេង​​​ជិះ​ស្គី​ជាមួយ​គ្រួសារ​​ការហ្វឹកហាត់​ជាមួយ​អ្នក​លេង​គុន​ដាវ​ជប៉ុន ​និង​ញ៉ាំ McDonald's។​

លោក Zuckerberg បាន​ថ្លែង​នៅ​ពេល​លោក​ធ្វើដំណើរទៅកាន់​ប្រទេស​ជប៉ុន​។AFP

បន្ទាប់មក​នៅក្នុង​ប្រទេស​ឥណ្ឌា Zuckerberg នឹងចូលរួម​ពិធីមង្គលការ​ដ៏​ប្រណិត​នៅ​ថ្ងៃទី ១-៣ ខែមីនា​របស់​កូនប្រុស​របស់លោក MukeshAmbani​ ជា​ប្រធាន​ក្រុមហ៊ុនទូរគមនាគមន៍​យក្ស Reliance​។​

Meta, Google និង​ក្រុម​ហ៊ុន​ផ្សេងទៀត​បាន​បណ្តាក់​ទុន​រាប់ពាន់​លាន​ដុល្លារ​ នៅក្នុង​អង្គភាព​ឌីជីថល​របស់ Reliance Jio Platforms ខណៈដែល​ខ្លួន​កំពុង​ស្វែងរក​ការចាប់យក​ក្រុមហ៊ុន Amazon និង Walmartនៅក្នុង​ទីផ្សារ​អេឡិចត្រូនិក​ដ៏​ធំ​របស់​ប្រទេស​ឥណ្ឌា​៕ AFP/HR​

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida។