ក្រុងស៊ីដនី: ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា កូនក្មេង​ម្នាក់នៅតែ​​អង្គុយ​យ៉ាង​រីករាយ​ក្នុង​ទូ​ម៉ាស៊ីន​ចាប់​តុក្កតា Hello Kitty ក្រោយពី​គេ​វាយ​បំបែក​ទូក​សង្គ្រោះ​កុមារតូច​រូប​នោះ។

ប៉ូលិសរដ្ឋ​ឃ្វីលលេន បាន​និយាយ​ថា ក្នុង​អំឡុង​ពេល​ដើរ​ទិញ​អីវ៉ាន់ កុមារ​ឈ្មោះ អ៊ីថាន (Ethan) អាយុ ៣ ឆ្នាំ​បាន​ឡើង​ចូល​ក្នុង​ទូ​កញ្ចក់​នៃ​ម៉ាស៊ីន​ចាប់​តុក្កតា​ ដែល​មាន​ក្រញាំ​ដែក​នៅពី​លើ​គំនរ​​តុក្កតា​។

វីដេអូ​របស់​ប៉ូលិស បង្ហាញ​ពី​មន្ត្រី​បួន​នាក់ ដែល​កំពុង​ដោះស្រាយ​បញ្ហា​សង្គ្រោះ​កូន​ក្មេង​ចេញ​ពី​ទូ​ចាប់​តុក្កតា មុន​ពេល​ចាប់​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ ទៅ​កាន់​ផ្នែក​ម្ខាង​មាន​ក្រញាំ​ដែក​នៃទូ​កញ្ចក់​នោះ។


ប៉ូលិស​រដ្ឋ​ឃ្វីនលែន​បាន​និយាយ​ថា៖ «ប៉ូលិស​បាន​ធានា​ថា អ៊ីថាន ស្ថិត​នៅ​ចម្ងាយ​សុវត្ថិភាព មុន​ពេល​បំបែក​កញ្ចក់​បង្អួច​របស់​ម៉ាស៊ីន ដើម្បី​ដោះ​លែង​គាត់»។

ក្រោយ​ពី​ពរ​ក្មេង​ចេញពីទូ​កញ្ចក់ ប៉ូលិស​បាន​លាន់​មាត់​សួរ​ក្មេង​បែប​លេង​សើច​ថា៖ «ឯង​ឈ្នះរង្វាន់​ហើយ តើ​ចង់​បាន​តុក្កតា​មួយ​ណា​ដែរ»៕


កូនក្មេងម្នាក់នៅតែអង្គុយយ៉ាងរីករាយក្នុងទូម៉ាស៊ីនចាប់តុក្កតា Hello Kitty។