ក្រុងបាងកក: ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាន់កាប់​កូនតោ​មួយ​ក្បាល​ខុស​ច្បាប់​ បន្ទាប់ពី​វីដេអូ​នៃ​ការ​បើក​រថយន្ត Bentley ដឹក​កូនតោ​​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត។

ប៉ូលិស​កាល​ពី​ចុង​ខែ​មករា បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើប​អង្កេត បន្ទាប់ពី​វីដេអូ​ដែល​បង្ហាញ​ពី​កូនតោ​កំពុង​ជិះ​ក្នុង​រថយន្ត Bentley ពណ៌ស ធ្វើ​ដំណើរ​ជុំវិញ​រមណីយដ្ឋាន​ថៃ នៃ​ទីក្រុង ប៉ាតាយ៉ា ទទួល​បាន​ការ​ចូល​មើល​ជាង ២,៦ លាន​នៅ​លើ​អ៊ីនធឺណិត។ 

យោង​តាម​​ការិយាល័យ ស៊ើប​អង្កេត​កណ្តាល បាន​ប្រកាស​នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​ខ្លួន​ថា ស្ត្រី​ឈ្មោះ Sawangjit Kosoognern ​ដែល​បើក​រថយន្ត​ដឹក​កូនតោ ត្រូវ​បាន​ចាប់​ខ្លួន​នាង​ដោយ​យើង​តាម​ច្បាប់​អភិរក្ស និង​ការពារ​សត្វព្រៃ​ឆ្នាំ ២០១៩។


តាម​ច្បាប់​ថៃ នាង​អាច​នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូត​ដល់ ១០ ម៉ឺន​បាត (២ ៨០០ ដុល្លារ) និង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ។

រូបភាព​ដកស្រង់​ពី​វីដេអូ​ហ្វេសប៊ុក​៖ ស្ត្រី​ជនជាតិ​ថៃ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​កាន់កាប់​កូនតោ​មួយ​ក្បាល​ខុស​ច្បាប់។


ស្ត្រីឈ្មោះ Sawangjit បាន​ប្រាប់​ប៉ូលិស​ថា នាង​បាន​ទិញ​សត្វតោ​ពី​នារី​ម្នាក់​ទៀត​ក្នុង​តម្លៃ 250,000 បាត ប៉ុន្តែ​មិន​អាច​ទទួល​បាន​ឯកសារ​ប្រគល់​ជា​ផ្លូវការ​នោះ​ទេ ដោយសារ​តែ​ព័ត៌មាន​មិន​គ្រប់គ្រាន់​ទាក់ទង​នឹង​ភេទ​របស់​សត្វតោ។

នាង​បាន​រក្សា​កូន​សត្វ​នៅ​ផ្ទះ​ជួល​ដោយ​បុរស​ស្រីលង្កា​ម្នាក់ ដូច​ដែល​គេ​បាន​​ឃើញ​បើក​រថយន្ត Bentley ក្នុង​វីដេអូនេះ​។

នាយកដ្ឋាន​ឧទ្យានជាតិ និង​សត្វព្រៃ​បាន​និយាយ​ថា បុរស​ស្រីលង្កា​នោះ​ត្រូវ​បាន​គេ​និរទេស​ទៅ​ប្រទេស​កំណើត​វិញហើយ៕