ក្រុងហាណូយ: ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​ទីក្រុង​ហាណូយ បាន​ស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​វិធានការ​ចាំបាច់ ដើម្បីធានា​ថា ​ប្រជាជន​មិន​ដុតក្រដាសសែន​​ក្នុងឱកាស​បុណ្យ Tết (​បុណ្យចូលឆ្នាំថ្មីវៀតណាម​) និង​ពិធីបុណ្យ​និ​ទាឃ​រដូវ​។​


​ក្រសួង​បាន​និយាយថា ការដុត​វត្ថុ​នានាធ្វើពីក្រដាស​​បង្កឱ្យមាន​កាកសំណល់ បង្កើន​អត្រាប្រឈម​នឹង​ប្រឈម​ហានិភ័យ គ្រោះថ្នាក់នានា​ និង​អាចមាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​បរិស្ថាន ។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​សំណូមពរ​ដល់​អាជ្ញាធរ ត្រូវ​ចុះ​ត្រួតពិនិត្យ​មុន អំឡុងពេល និង​ក្រោយ​ពិធីបុណ្យ ដើម្បី​ទប់ស្កាត់​ឱ្យបាន​ទាន់ពេលវេលា។ ​អាជ្ញាធរ​ស្រាវជ្រាវ​រក​ឱ្យឃើញ និង​ផាកពិន័យ​យ៉ាង​ម៉ឺងម៉ាត់ នូវ​អំពើ​ល្មើសច្បាប់ ជាពិសេស​អំពើ​អ​បិ​យ​ជំនឿ និង​ល្បែងស៊ីសង ដើម្បីប្រើជំនឿ​ជា​ធ្លាក់​បោកប្រាស់​រក​លុយ និង​សកម្មភាព​ពិធីបុណ្យ​នានា​។​


​លោក Ninh Thi Thu Hương ប្រធាន​នាយកដ្ឋាន​វប្បធម៌​មូលដ្ឋាន (DGC) ស្ថិតនៅ​ក្រោម​ក្រសួង​វប្បធម៌​កាលពី​ខែ​មុន​បានចេញ​សេចក្តីប្រកាស​ជា​ផ្លូវការ​ដោយ​ជំ​រុញឱ្យ​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍ មន្ទីរ​វប្បធម៌ និង​ព័ត៌មាន​នៃ​ខេត្ត និង​ទីក្រុង​កណ្តាល​រក្សា​នូវ «​អរិយធម៌​ របៀប​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​សន្សំសំចៃ​»​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់ សម្រាក Tết និង​ពិធីបុណ្យ​និ​ទាឃ​រដូវ​ឆ្នាំ ២០២៤។​


DGC បាន​ស្នើសុំ​អាជ្ញាធរ​វប្បធម៌ និង​កីឡា​ខេត្ត ក្រុង ណែនាំ​ដល់​មូលដ្ឋាន ពង្រឹង​វិធានការ​គ្រប់គ្រង​រដ្ឋ​លើ​ពិធីបុណ្យ លើកកម្ពស់​ការយល់ដឹង និង​ការទទួលខុសត្រូវ​គ្រប់​វិស័យ ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ក្នុងការ​អនុវត្ត​សេចក្តីប្រកាស​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០២៤ ដែលជា​ក្រឹត្យ​ចុះ​ថ្ងៃទី​ ២៩ ខែសីហា​ ឆ្នាំ ២០១៨ របស់​រដ្ឋាភិបាល​ស្តីពី​ការគ្រប់គ្រង និង​ការរៀបចំ​ពិធីបុណ្យ និង​ការអនុញ្ញាត​ផ្សេងទៀត​របស់​ក្រសួង​វប្បធម៌​។​


ប្រជាពលរដ្ឋជាច្រើនបានលើកឡើងថា អាជ្ញាធរគួរតែហាមឃាត់ការផលិតវត្ថុដុតសែនទាំងនេះ។AFP

​សេចក្តីប្រកាសនេះ​ក៏បាន​ណែនាំ និង​ស្នើឱ្យ​អ្នករៀបចំ​ពិធីបុណ្យ​គោរព​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​យ៉ាង​ម៉ឺងម៉ាត់ ខណៈពេលដែល​ការបើក​ព្រឹត្តិការណ៍ជំនឿ និង​វប្បធម៌ ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព ការការពារ និង​លើកកម្ពស់​តម្លៃ​នៃ​ប្រពៃណី និង​ទំនៀមទម្លាប់​វប្បធម៌​ជាតិ​។​

ការដុត​វត្ថុ​សក្ការៈ គឺជា​ទង្វើ​ទូទៅ​មួយ​នៅក្នុង​ទំនៀម​ទំលាប់​វប្បធម៌របស់​ជនជាតិ​វៀតណាម ជាពិសេស​ក្នុង​ពិធីបុណ្យ និង​ពិធី​បូជា​នៅ​វត្ត ឬ​វត្ត​អារាម​។ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សមាគម​ព្រះពុទ្ធសាសនា​វៀតណាម​បាន​ណែនាំ​អ្នក​កាន់​ព្រះពុទ្ធសាសនា​កុំ​ដុត​វត្ថុ​ធ្វើពី​ក្រដាស​នៅក្នុង​ផ្ទះ​ឯកជន​របស់​ពួកគេ ឬ​នៅតាម​ទីសាធារណៈ​។​

បើតាម​ព្រះសង្ឃ ការអនុវត្ត​ដុតក្រដាសសែន ឬ​វត្ថុ​ឱ្យ​អ្នកចែកឋាន​ទៅនោះ​ មិនមែនជា​ប្រពៃណី​របស់​វៀតណាម​ទេ។ ទំនៀមទម្លាប់​នេះ​ត្រូវបាន​​នាំចូល​ពី​បរទេស​។​

សកម្មភាព​ដុត​វត្ថុ​បូរាណ រួមទាំង​សេះ​ក្រដាស ឬ​កង់​ម៉ូតូ និង​ផ្សេងៗ​ទៀត​គឺ​ខ្ជះខ្ជាយ និង​បង្ក​ការបំពុល​បរិស្ថាន​។​ ក្នុងករណី​ខ្លះ​ពួកគេ​បាន​បង្កឱ្យមាន​គ្រោះថ្នាក់ រួមទាំងអគ្គីភ័យ​​ផងដែរ ។​

ពេលវេលា​ខិតជិត​មកដល់ និង​កំឡុងពេល Tết អជ្ញាធរ​​ពិបាក​គ្រប់គ្រង​ការដុតវត្ថុសែន​​។ នៅ​កន្លែង​សក្ការៈបូជា វត្ថុ​បុរាណ​​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ប្រជាជន​តែងតែ​យក​ក្រដាស​សក្ការបូជា​ទៅ​ដុត​ជាមួយនឹង​ប្រភេទ​សត្វ ឬ​គ្រឿងសង្ហារិម​ជាច្រើន​ប្រភេទ ដូចជា​សេះ ទូរស័ព្ទ iPhone ទូរទស្សន៍ ទូទឹកកក ផ្ទះវីឡា រថយន្ត យន្តហោះ ជាដើម។

​ប្រជាពលរដ្ឋ​ជាច្រើន​បាន​លើកឡើងថា អាជ្ញាធរ​គួរតែ​ហាមឃាត់​ការផលិត​វត្ថុដុតសែន​ទាំងនេះ​ ឬ​តម្លើងពន្ធ​​លើ​ការផលិត និង​ការប្រើប្រាស់ក្រដាសដុតសែន​។​

តាម​ទស្សនៈ​ផ្លូវច្បាប់​ គ្មានបម្រាមណា​ជាក់លាក់ដែល​ដាក់ទោស​ទង្វើ​ដុត​ក្រដាសសែននោះទេ តែ​ជន​ដែល​ប្រកាន់ខ្ជាប់ទម្លាប់នេះ​​អាច​ត្រូវ​កាត់ទោស​ប្រសិនបើសកម្មភាពរបស់ខ្លួន​បង្ក​អគ្គីភ័យ៕ VNS

ជំនឿដុតក្រដាសសែនគឺជាទង្វើទូទៅមួយនៅក្នុងទំនៀមទំលាប់វប្បធម៌របស់ជនជាតិវៀតណាម។AFP