ក្រុង​ឡុងដ៍: ស្តេច Charles កំពុង​ប្រឈមមុខ​នឹង​​ព្រះរាជ​សុខភាព​មួយ​ផ្សេងទៀត​។ បន្ទាប់ពី​ឆ្លងកាត់​ការ​​ព្យាបាល​ក្រពេញ​ប្រូ​ស្តា​តរីក​ធំ​កាលពី​ខែ​មុនវិមាន Buckingham បាន​លាតត្រដាង​កាលពី​ថ្ងៃ​ចន្ទ​ថា ព្រះមហាក្សត្រ​ព្រះជន្ម ៧៥​ វស្សា ​មាន​ជំងឺមហារីក​។​


​ព្រះ​បរម​រាជវាំង​បាន​ឱ្យ​​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖«​ក្នុងអំឡុងពេលព្យាបាល​ព្រះ​រាជ​សុខភាព​នៅ​​មន្ទីរពេទ្យ​ថ្មីៗ​នេះ​ចំពោះ​បញ្ហា​​​ក្រពេញ​ប្រូ​ស្តា​ត​​​ក្តីបារម្ភថ្មី​មួយ​ ស្រាប់​តែ​ផុស​ឡើង​។ ​ការធ្វើ​តេស្តព្រះ​​រោគវិនិច្ឆ័យ​ជា​បន្តបន្ទាប់​បានកំណត់​ទម្រង់​នៃ​ជំងឺមហារីក»​។​

ព្រះ​បរម​រាជវាំងបាន​បន្ដថា​៖ «​ថ្ងៃនេះព្រះមហាក្សត្របានចាប់ផ្តើមទទួល​ការ​​ព្យាបាល​ជាប្រចាំក្នុងអំឡុង​ពេល​នោះទ្រង់​ត្រូវបាន​គ្រូពេទ្យ​ណែនាំ​ឱ្យ​ផ្អាក​ព្រះរាជ​សាវនាការ​សិន​​​។ពេញ​មួយរយៈ​ពេលនេះព្រះអង្គ​នឹង​បន្ត​ព្រះ​រាជ​​កិច្ចការរដ្ឋនិង​ការងារ​ផ្លូវការ​ជាធម្មតា»​។​


ប្រភព​ពី​ព្រះ​បរម​រាជវាំង បាន​បន្ថែមថា​៖ «ព្រះមហាក្សត្រ​ទ្រង់​បានជ្រើសរើស​ចែករំលែក​ព័ត៌មាន​ ព្រះ​រាជ​អាការ​​រោគវិនិច្ឆ័យ​របស់​ទ្រង់ដើម្បី​មន្ទិល​សង្ស័យ​និង​ដោយ​សង្ឃឹមថាវា​អាច​ជា​ចំណេះដឹង​​សាធារណៈ​សម្រាប់​អ្នក​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺមហារីក»​។​


​ប្រជាជន​យល់ថា​ស្តេច Charles មាន​ព្រះរាជ​បន្ទូល​ប្រាប់​បុត្រា​ទាំងពីរ​អង្គព្រះអង្គម្ចាស់ William និង​ព្រះអង្គម្ចាស់ Harry អំពី​ជំងឺ​មហារីក​របស់​ទ្រង់​​។ ប្រភព​មួយ​និយាយថាព្រះអង្គម្ចាស់ William ​ព្រះជន្ម ៤១ ព្រះ​វិស្សា​ បន្ដ​មាន​ទំនាក់ទំនងជា​ព្រះរាជ​បិតា​ ​ខណៈពេល​ ដែលព្រះ​អង្គ​ម្ចាស់ Harry ព្រះជន្ម ៣៩ ព្រះ​វស្សា​​​ ដែល​បាន​ផ្លាស់​ទៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ ​ជាមួយនឹង​មហេ​សី​​ Meghan Markle ក្នុង​ឆ្នាំ២០២០​​ ត្រូវបាន​​​រំពឹងថា ​នឹងធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​


ព្រះមហាក្សត្រ​ក៏បាន​ជូនដំណឹង​ដោយផ្ទាល់ទៅកាន់​ព្រះរាជ​វង្សានុវង្ស​ ​គឺ​ម្ចាស់​ក្ស​ត្រី Anne ព្រះអង្គម្ចាស់ Andrew និង​ព្រះអង្គម្ចាស់ Edward មុនពេល​ព័ត៌មាន​នេះ​ ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​។​

​ស្តេច Charles ត្រូវបាន​គេ​ឃើញ​ជាមួយ​ម្ចាស់​ក្ស​ត្រី Camilla ចូលរួម​ព្រះវិហារ​កាលពី​ថ្ងៃអាទិត្យ​នៅ​វិហារ St. Mary Magdalene ក្បែរ Sandringham ជា​កន្លែង​ដែល​​រាជវង្ស​ចូលរួម​ពិធី​ដ៏​ធំ​មួយ នៅ​ថ្ងៃបុណ្យ​ណូអែល​។ វា​ជា​ការ​បង្ហាញ​ព្រះភក្ដ្រ​​​លើកដំបូង​របស់​ព្រះមហាក្សត្រ​ ចាប់តាំងពី​បាន​យាង​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​២៩ខែមករា បន្ទាប់ពី​ការ​ស្នាក់នៅ​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​ការវះកាត់​ក្រពេញ​ប្រូ​ស្តា​តរបស់​ព្រះអង្គ​។​

​ស្តេច Charles បាន​ត្រឡប់មក​ទីក្រុង​ឡុង​ដ៍​ពី Sandringham កាលពី​ថ្ងៃ​ចន្ទដើម្បី​ចាប់ផ្តើម​ការព្យាបាល​។ ព្រះអង្គម្ចាស់ William នឹង​ត្រឡប់មកបំពេញ​ព្រះរាជ​​កាតព្វកិច្ច​សាធារណៈ​ក្នុង​សប្តាហ៍​នេះ​។

ព្រះអង្គម្ចាស់​នៃ​ប្រទេស Wales និង​ជាព្រះទាយាទ​​​ព្រះជន្ម ៤១ ព្រះ​វស្សា​ បាន​បង្ហើយ​ព្រះរាជកិច្ច​​របស់​ព្រះអង្គ ខណៈដែលព្រះ​មហេសី​ Kate Middleton បានធ្វើការ​វះកាត់​ពោះ​កាលពី​ថ្ងៃទី១៦ ខែមករា​៕​AFP/HR