រោងភាពយន្តនៃភាពស៊ីវិល័យ និងទាន់សម័យ នឹងបើកឆាប់ៗនេះ សម្រាប់ទាក់ទាញយុវវ័យ

ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញហើយថា វិស័យបចេ្ចកវិទ្យាទំនើបៗជាច្រើនកាន់តែមានលំហូរច្រើនមកកាន់ប្រទេសកម្ពុជាដែលធ្វើការជីវិតរស់នៅរបស់ប្រជាជនកាន់តែមានភាពស៊ីវិល័យ និងទាន់សម័យ។
ទន្ទឹមនឹងគ្នានោះវិស័យការកម្សាន្តនៃការទស្សនាខ្សែភាពយន្តតាមបណ្ដារោងកុនក៏ជាផ្នែកមួយនៃការរស់នៅដ៏ទំនើបផងដែរ ហើយនេះជាអ្វីដែលកាន់តែទំនើបនៃបច្ចេកវិទ្យាចុងក្រោយបង្អស់សម្រាប់ប្រិយមិត្តចូលចិត្តកម្សាន្តជាមួយនឹងរោងភាពយន្តអោយរឹតតែប្លែកអារម្មណ៍ និងទទួលយកបទពិសោធន៍កាន់តែថ្មី និងអស្ចារ្យក្នុងការទស្សនាខ្សែភាពយន្តដែលនេះជាបច្ចេកវិទ្យាដ៏ទំនើបមួយមានភាពរំញ័រ និងសម្លេងកាន់តែនៅក្បែរត្រជៀកលោកអ្នក។
កាន់តែអស្ចារ្យជាងនេះទៅទៀតបច្ចេកទំនើបថ្មី ១ ទៀតជាមួយនឹងផ្ទៃអេក្រង់យក្សរឹតតែធំ ពេញភ្នែក ដូចជាទស្សនាពិតៗរាល់សកម្មភាពគ្រប់រសជាតិចេញពីខ្សែភាពយន្ត។ អ្វីដែលជាបច្ចេកវិទ្យាពិសេស ទំនើប និងអស្ចារ្យនេះគឺមានតែនៅក្នុងរោងភាពយន្ត លេជេន សាខា អូឡាំព្យា តែមួយគត់ដែលនឹងមានគម្រោងឆាប់ៗនេះមុនពាក់កណ្ដាលឆ្នាំ ២០១៩។
លោក តែ សុង នាយកប្រត្តិបិត្តិរោងភាពយន្ត លេជេន បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា «រោងភាពយន្ត លេជេន ជារោងភាពយន្តក្នុងស្រុកតែមួយគត់ដែលចាប់ផ្ដើមបើកដំណើរការតាំងពីឆ្នាំ ២០១១ ឆ្លងកាត់រយៈពេលជាច្រើនឆ្នាំ យើងបានផ្លាស់ប្ដូជាច្រើនទាំងសេវាកម្ម និងបចេ្ចកវិទ្យាទំនើបក្នុងវិស័យរោងភាពយន្តដែលធ្វើយ៉ាងណាអោយរោងភាពយន្ត លេជេន នៅតែទីកន្លែងសម្រាប់ការកម្សាន្ត និងសម្រាកលំហែអារម្មណ៍ពីការទស្សនាខ្សែភាពយន្ត ហើយបច្ចុប្បន្នយើងបានរៀបចំបន្ថែម គឺ KIDs HALL , DIAMOND HALL (VIP Service),ជាមួយនឹង LASER PROJECTOR បច្ចេកវិទ្យាចុងក្រោយ និង គុណភាពសម្លេងកម្រិត DolbyATMOS។
គួរបញ្ជាក់ផងដែរថា រោងភាពយន្ត លេលីជេន មានគម្រោងសម្ភោធដំណើរការជាបន្តបន្ទាប់ទៀតគឺ នៅឯរោងភាពយន្តលេជេន Mid-Town ផ្លូវ ២០០៤ លេជេនអូឡាំព្យា និង លេជេន ខេត្តព្រះសីហនុក្នុងឆ្នាំ ២០១៩ ឆាប់ៗខាងមុខនេះផងដែរ។