ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ទី ៥ ខែមិថុនា នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៥៣៨ នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយចំនួន ៥៣៤ នាក់ និងអ្នកស្លាប់មានចំនួន ១០ នាក់។
ក្រសួងបញ្ជាក់ថា ក្នុងចំណោមរកឃើញអ្នកឆ្លងថ្មី ៥៣៨ នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ ៥០៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន ២៩ នាក់។
ក្រសួងសុខាភិបាលឱ្យដឹងដែរថា គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៣៣ ៦១៣ នាក់ ជាសះស្បើយចំនួន ២៦ ០៧៨ នាក់ និងអ្នកស្លាប់ ដោយសារជំងឺកាចសាហាវនេះកើនដល់ ២៥២ នាក់ហើយ៕