ភ្នំពេញៈ ក្រសួងសុខាភិបាលនៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ នេះ ប្រកាសពីការរកឃើញអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ចំនួន ២៣ នាក់បន្ថែមទៀត និងបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៦៧១ នាក់ ខណៈអ្នកជំងឺចំនួន ៧៥៨ នាក់ បានព្យាបាលជាសះស្បើយ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មី ៦៧១ គឺមានករណីនាំចូលពីក្រៅប្រទេសចំនួន ២៦៥ នាក់។ ចំណែកករណីស្លាប់ថ្មីមានចំនួន ២៣ នាក់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៧៧ ៩១៤ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបមានចំនួន ៧០ ៧៥៤ នាក់និងអ្នកស្លាប់សរុបកើនឡើងដល់ចំនួន ១ ៤២០ នាក់៕