ព្រះវិហារៈ អាជ្ញាធរ​ជាតិ​ព្រះវិហារ​ផ្អាក​ការចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន ព្រះវិហារ​រយៈពេល​ ៧ ​ថ្ងៃ​បន្តទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី​ដែលតា (Delta) ចាប់ពី​ថ្ងៃទី​ ១០ ​ដល់​ថ្ងៃទី​ ១៦ ខែកញ្ញា​។


អាជ្ញាធរ​ជាតិ​ព្រះវិហារ​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​នៅ​ថ្ងៃទី​ ១០ ខែកញ្ញា​ថា​៖ « ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តព្រះវិហារ ដើម្បី​ពង្រឹង​វិធានការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បំប្លែង​ថ្មី​ (Delta) អាជ្ញាធរ​ជាតិ​ព្រះវិហារ សូម​ផ្អាក​ការចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ រមណីយដ្ឋាន​ប្រាសាទព្រះវិហារ និង​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេជោ ហ៊ុន សែន ព្រះវិហារ ជា​បន្ត​រយៈពេល​ ៧ ​ថ្ងៃ​»​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា ការហាមឃាត់​ការធ្វើដំណើរ​ក្នុង​រមណីយដ្ឋាន​នេះ ត្រូវបាន​លើកលែង​ចំពោះ​មន្ត្រីរាជការ បុគ្គលិក​កិច្ចសន្យា កងកម្លាំង​មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​៕